A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 6 September 2013

U.S ambassador calls for calm and for a peaceful resolution to the election dispute ទូតអាមេរិក បន្តអំពាវនាវ ឲ្យមានការស្ងប់ស្ងាត់ និងដោះស្រាយបញ្ហា ដោយមិនមានអ្វីកើតឡើង

(ថ្ងៃទី 6 កញ្ញា 2013,) | ដោយ: វិចិត្រ CEN 


ភ្នំពេញ: ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បន្ត​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​នានា និង​ប្រជាជន​កម្ពុជា ឲ្យ​រក្សា​នូវ​ភាពស្ងប់ស្ងាត់ និង​ដោះស្រាយ​បញ្ហា ដោយ​មិនមាន​អ្វី​កើតឡើង​។​

​ការអំពាវនាវ​នេះ បាន​ត្រូវធ្វើឡើង ដោយ​លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា  ក្រោយពី​ពិធី​សច្ចាប្រណិធាន ចូល​បំពេញការងារ របស់​ទីភ្នាក់ងារ Peace Corp នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៣​នេះ​។​
​លោក William E. Todd បាន​មានប្រសាសន៍ថា​៖ លោក​សូម​ស​សើរ​ដល់​ពលរដ្ឋ​កម្ពុជា និង​ប្រទេស​កម្ពុជា ដែល​បានរៀបចំ​ការបោះឆ្នោត ដោយ​មិនមាន​អំពើហិង្សា និង​ប្រកបដោយ​សន្តិវិធី ហើយ​លោក​ក៏​សូម​អំពាវនាវ ឲ្យ​មានការ​ស៊ើបអង្កេត​នូវ​ភាពមិនប្រក្រតី ទាក់ទង​ទៅនឹង​ការបោះឆ្នោត ក្នុងនោះ​ក៏​សូម​ឲ្យ​មានការ​កែទម្រង់ នូវ​បញ្ហា​មួយចំនួន ដែល​កើតមានឡើង​។​

​ លោក​ឯកអគ្គរដ្ឋទូត បាន​មានប្រសាសន៍​បន្តថា ៖ “​លោក​ក៏​សូម​សរសើរ​ដល់ រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានធ្វើ​ឲ្យ​សភាពការណ៍ មានការ​ស្ងប់ស្ងាត់ អ្វីដែល​ជាការ​សំខាន់ គឺ​មិន​កើតមាន​ជា​អំពើហិង្សា ការអត់ធ្មត់ នេះ​ជា​រឿង​សំខាន់ ហើយ​លោក​នៅតែ​បន្ត​អំពាវនាវឲ្យ​មានការ​ស្ងប់ស្ងាត់ និង​ដោះស្រាយ​បញ្ហា ដោយ​មិនមាន​អ្វី​កើតឡើង​”៕​

- See more at: http://www.cen.com.kh/localnews/show_detail/19?token=ZDhhYjkzMT#sthash.WXYmdKkd.dpuf

No comments: