A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 6 September 2013

Hundreds of police deployed to monitor the distribution of flowers to troops សមត្ថកិច្ច​រាប់រយ​នាក់ ដាក់ពង្រាយ តាមដាន​សកម្មភាព​ចែក​ផ្កា​របស់​យុវជន​សន្តិភាព​​

ដោយ៖​ ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី6 ខែកញ្ញា ឆ្នាំ2013 | VoD

រូបភាពដោយកែវ រតនៈ
​ ក្រុមយុវជន​សន្តិភាព​ប្រមាណ​ជា​៥០​នាក់ នៅ​ម៉ោង​ជិត​៥​ថ្ងៃ​សុក្រ​នេះ បាន​ត្រៀម​ខ្លួន​លើក​បដា និង​ចែក​ផ្កា​ដល់​កងទ័ព ខណៈ​សមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់ ត្រូវបាន​ដាក់​បញ្ឈរជើង​ខាង​មុខ​ក្រសួង​ការពារជាតិ ត្រៀម​ទប់ស្កាត់ និង​ការពារ ។​
​អ្នកយក​ព័ត៌មាន​របស់​VOD​រាយការណ៍​មក​ថា សមត្ថកិច្ច បាន​ព្រមាន​ទៅលើ​ក្រុម​យុវជន​ថា ប្រសិនបើ​មាន​ការលើក​បដា សមត្ថកិច្ច នឹង​ចាប់​ខ្លួន​យុវជន​​ទាំង​​នោះ​។​ យុវជន បាន​ស្រែកច្រៀង​មុននឹង​ចាប់​ផ្តើម​សកម្មភាព​ចែក​ផ្កា​។
​សមាជិក​ក្រុមយុវជន​សន្តិភាព​មួយរូប លោក ហេង សំណាង ប្រាប់​VOD​ថា ក្រុមយុវជន​របស់​គេ នឹង​ចែក​ផ្កា​ចំនួន​៣​ពាន់​ទង ដល់​កងកម្លាំង​ប្រដាប់​អាវុធ នៅ​មុខ​​ក្រសួង​​ការ​ពារ​ជាតិ ព្រម​ទាំង​​មាន​​ការ​សម្តែង និង​​ថ្លែង​​សារ​​មួយ​​ចំនួន ក្នុង​គោលបំណង​ស្វែង​រក​សន្តិភាព បន្ទាប់​ពី​ការបោះឆ្នោត​បាន​បញ្ចប់​។​សមត្ថកិច្ច និងកម្លាំងប្រដាប់អាវុធ បានបដិសេធទទួលផ្កាពីក្រុមយុវជន ដោយហេតុផលថា ក្រុម​យុវជន​មានសិទ្ធិចែកផ្កា តែកម្លាំង​ប្រដាប់​​អាវុធ ក៏មានសិទ្ធិមិនទទួលយកផ្កាដែរ។
​ការចែក​ផ្កា​ដល់​កម្លាំង​ប្រដាប់​អាវុធ​​ នេះ ធ្វើឡើង​បន្ទាប់​ពី​មានការ​​ចល័ត​​ទ័ព នៅ​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​មាន​​ការ​ភ្ញាក់​ផ្អើល និង​ភ័យខ្លាច ថា​អាច​​នឹង​​មាន​​សង្គ្រាម​​កើត​ឡើង​។​
​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៧​ខែ​សីហា កន្លងទៅ សមាជិក​របស់​ក្រុមយុវជន​សន្តិភាព​៤​រូប​ឈ្មោះ ទ​ត់ ចាន់​បញ្ញា ហ៊ើយ បូរិន ឡុង លី​ផេង និង កញ្ញា សុខ ដា​លី​ស ត្រូវ​ប៉ូលិស​ឃាត់​ខ្លូន ពី​បទ​ញុះញង់​ឲ្យមាន​ហិង្សា​ប្រដាប់អាវុធ ផ្តួលរំលំ​រដ្ឋាភិបាល បន្ទាប់​ពី​យុវជន​ទាំងនោះ​បាន​ទៅយក​ផ្កា សម្រាប់​ចែក​ដល់​កម្លាំង​ប្រដាប់អាវុធ​៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

No comments: