A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 14 September 2013

The opposition: 3,000 CNRP supporters in Kampong Speu to join mass protests in Phnom Penh បក្សប្រឆាំង​៖ អ្នកគាំទ្រ​៣០០០​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ នឹងចូលរួម​ធ្វើ​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013 | VOD

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​នៅ​ថ្ងៃ​សៅរ៍នេះថា អ្នកគាំទ្រ​ប្រមាណ​៣០០០​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ និង​ធ្វើដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃស្អែក​នេះ ដើម្បី​ចូលរួម​មហា​បាតុកម្មអហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ជំរុញ​ឲ្យមាន​យុត្តិ​ធម៌​ចំពោះ​លទ្ធផល​បោះឆ្នោត​។​
​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក យូ ស៊ា​ង​ហេង មានប្រសាសន៍ថា អ្នក​គាំទ្រ​ទាំងនោះ​នឹង​ចេញដំណើរ​ពី​ខេត្ត​កំពង់ស្ពឺ​នៅ​ម៉ោង​៧​ព្រឹក ដើម្បី​ចូលរួម​មហា​បាតុកម្មអហិង្សា​នៅ​រាជធានី​ភ្នំពេញ ដែល​គ្រោង​ធ្វើ​ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់ថ្ងៃទី​១៧ ខែ​កញ្ញា ខាងមុខនេះ​។​
មន្ត្រី​រូប​នោះ​ក៏​បាន​បញ្ជាក់ថា ការធ្វើ​ដំណើរ​នោះ បើទោះបីជា​មាន​ការរារាំង​ពី​សមត្ថកិច្ច​យ៉ាងណាក៏ដោយ ក៏​ពួកគេ​នៅតែ​ធ្វើដំណើរ​មក​កាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ចូលរួម​មហា​បាតុកម្មអហិង្សា​នេះ ទាមទារ​ឲ្យ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​ ស៊ើបអង្កេត​រក​ភាពមិនប្រក្រតី ជុំវិញ​ការបោះឆ្នោត​ថ្នាក់​ជាតិ​នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៣ ជូន​ម្ចាស់​ឆ្នោត​ឲ្យមាន​សុក្រិតភាព​។​
​សូមជម្រាបថា កាលពី​ថ្ងៃ​ទី​០៧ ខែ​កញ្ញា គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​ធ្វើ​មហា​បាតុកម្មអហិង្សា​ម្តង​រួចមកហើយ​។ នេះ​ជា​លើក​ទី​ពីរ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ចំនួន​៣​ថ្ងៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​គណបក្ស​ប្រឆាំង​មួយ​នេះ រំពឹងថា​នឹង​មាន​អ្នកចូលរួម មិនតិច​ជាង​២​ម៉ឺន​នាក់ នោះទេ​៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

No comments: