A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 9 September 2013

Some movie stars and entertainers support the CNRP សិល្បករ គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខ្លាច​គេ​ឈប់​ហៅ​ថត​ខារ៉ាអូខេ​​

ដោយ៖​ សេង ម៉ូលីនី និងញ៉ែត ស្រីពៅ​ | ថ្ងៃចន្ទ័ ទី9 ខែកញ្ញា ឆ្នាំ2013 | 21 នាទី មុន

លោក សោភ័ណ្ឌ ឡា​រី និងអ្នកនាង បូ​នី​តា ដា​ដេ​ណា នៅថ្ងៃមហាបាតុកម្ម/រូបថតពីហ្វេសប៊ុក
នៅ ​ថ្ងៃ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្វី​ដែល​អ្នក​តាមដាន​សង្គម និង​ជីវិត​តារា ចាប់អារម្មណ៍ គឺ​ការ​លេចមុខ​តារា​សម្តែង​ពីររូប បង្ហាញ​ការគាំទ្រ​ទៅលើ​គណបក្ស​ប្រឆាំង ដែល​ផ្ទុយ​ពី​ក្រុម​តារា​ភាគច្រើន ដែល​បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​។​
​តារា​សម្ដែង​២​រូបនោះ គឺ លោក សោភ័ណ្ឌ ឡា​រី ដែល​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ការសម្ដែង​បទ​ចម្រៀង​ខារ៉ាអូខេ​របស់​ ផលិតកម្ម​ហង្ស​មាស បទ​«​សង្សារ​លេងៗ​» និង​អ្នកនាង បូ​នី​តា ដា​ដេ​ណា​។ ការ​ចេញ​មុខ​របស់​អ្នក​ទាំង​ពីរ ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​សប៊ុក និង​យុវជន​មួយចំនួន ចាប់ផ្តើម​ចែករំលែក​រូបភាព​ជា​បន្តបន្ទាប់ ដោយ​អ្នកខ្លះ​កោតសរសើរ​ពី​ភាពក្លាហាន​របស់​អ្នក​ទាំង​ពីរ តែ​អ្នក​ខ្លះ ក៏​រិះគន់​អ្នក​ទាំង​ពីរ​ផង​ដែរ​។
​លោក សោភ័ណ្ឌ ឡា​រី ប្រាប់​VOD​នៅ​ថ្ងៃ​ចន្ទ​ទី​៩​ខែកញ្ញា​នេះ​ថា  លោក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ​លោក ពេញចិត្ត​នឹង​គោលនយោបាយ​របស់​គណ​បក្ស​នេះ និង​កន្លងមក​លោក សង្កេត​ឃើញ​ភាពមិនប្រក្រតី​ជាច្រើន​នៅក្នុង​សង្គម ដូចនេះ​លោក​ចង់ឲ្យ​មាន​ការផ្លាស់ប្ដូ​រ​។ លោក​បញ្ជាក់ថា​៖« ​ពេល​ដែល​ខ្ញុំ​ចូលរួម​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ខ្ញុំ​ចូលរួម​ក្នុងនាម​ ជា​ពលរដ្ឋ​មួយរូប ហើយ​មូលហេតុ​ដែល​​ខ្ញុំ​ចូលរួម ដោយសារតែ​ខ្ញុំ​មើលឃើញ​ថា​បច្ចុប្បន្ន​មាន​ភាព​អ​យុតិ្ត​ធម៌​ច្រើន​នៅក្នុង​ សង្គម ហើយ​ប្រជាពលរដ្ឋ​គាត់​យល់​ដឹង​ទើប​គាត់​ក្រោយ​ឈរ​ទាំងអស់គ្នា​»​។​
​លោក ឡា​រី ប្រាប់ថា មួយរយៈ​ក្រោយនេះ លោក​នៅតែ​មាន​ការអញ្ជើញ ដើម្បី​ថត​ជា​ចម្រៀង​កាយវិការ​ខារ៉ាអូខេ និង​អញ្ជើញ​ចូលរួម​ពី​ស្ថានី​ទូរទស្សន៍​មួយចំនួ​ន ប៉ុន្តែ​ស្ថានីយ៍​មួយចំនួនទៀត បន្ទាប់ពី​ឃើញ​លោក​គាំទ្រ​គណបក្ស​ប្រឆាំង​ជា​ចំហ រារែក​ក្នុង​ការអញ្ជើញ​លោក​ដើម្បី​ចូលរួម​។​លោក​មានប្រសាសន៍ថា​៖« ​ខ្ញុំ​បារម្ភ​គឺ​បារម្ភ​ហើយ​ពេល​ដែល​ខ្ញុំ​ចូលរួម ខ្ញុំ​ដឹង​ច្បាស់​ថា ប្រហែលជា​គេ​នឹង​ហៅ​ថត ឬ​មិន​ហៅ​ថត​ទៀត​ខ្ញុំ ក៏​មិនដឹង​ដែរ​»​។​
​លោក សោភ័ណ្ឌ ឡា​រី បាន​ចូល​សិល្បៈ​នៅ​ក្នុង​ឆ្នាំ​២០០៦ ការសម្តែង​ដំបូង​របស់​លោក គឺ ថត​វីដេអូ​អប់រំ​ស្ពីពី «​សុ​វត្តិភាព​ក្នុង​ពេល​បើកបរ​ដោយ​ពាក់​មួយ​សុវត្ថិភាព​»​។​
​កាលពី​ថ្ងៃ​ទី​៧​ខែ​កញ្ញា គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​មហា​បាតុកម្មអហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​អ្នកគាំទ្រ​ប្រមាណ​ជាង​៣​ម៉ឺន​អ្នកចូលរួម​។ តារា​សម្តែង​ភាពយន្ត និង​ជា​ចាងហ្វាំង​ផលិតកម្ម​ភាពយន្តអ​ធិ​មង្គល អ្នកនាង បូ​នី​តា ដា​ដេ​ណា ក៏​បាន​ចូលរួម​សកម្ម ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ VOD មិនទាន់​អាច​សុំ​ការបញ្ជាក់​ពី​អ្នកនាង​លើ​បញ្ហា​នេះ បាន​នៅឡើយ​ទេ​។​
(អ្នកនាង បូ​នី​តា ដា​ដេ​ណា ចូលរួមកម្មវិធីអាណាចក្រតារា កាលពីថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៣/រូបថតដោយ សេង ម៉ូលីនី)
​ប្រធាន​មជ្ឃមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គឹមអេង បាន​ប្រសាសន៍ថា តារា​ក៏​ជា​ប្រជាពលរដ្ឋ ដូចនេះ​គាត់​មាន​សិទ្ធ​ក្នុង​ការចូលរួម​ក្នុង​នយោបាយ​។​លោក​បន្តថា មិនមែន​មាន​តែ​តារា​ពីររូប​នេះ ដែល​គ្រាំទ្រ​គណបក្សប្រឆាំង​ទេ តារា​ផ្សេងៗ​ទៀត​ក៏​ធ្លាប់​ចូលរួម​ក្នុង​គណបក្ស​ដទៃ​ទៀត​ដែរ​។​
​នៅ​ថ្ងៃ​យុទ្ធនាការ​បោះឆ្នោត តារា​សម្តែង តារាចម្រៀង តារា​កំប្លែង និង​ពិធីករ រង​ការរិះគន់​ជា​បន្ត​បន្តបន្ទាប់​ពី​សំណាក់​អ្នកលេង​ហ្វេ​សប៊ុក ពី​ការចេញមុខ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​លោក ជួង ជី ហៅ​នាយ​កុយ ដែល​បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ប្រាប់​VOD​ថា ការសម្តែង​រឿង​នយោបាយ ឬ​គាំទ្រ​គណ បក្ស កាន់អំណាច​វា​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ ហើយ​លោក​មិន ខ្វល់ខ្វាយ​ចំពោះ​ការធ្លាក់​ប្រជាប្រិយភាព​នោះទេ​។
​ក្រុម​តារា​កំប្លែង គេ​ឃើញ​ចូលរួម​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ​នោះ​រួមមាន​នាយ​ក្រឹម នាយ​កុយ នាយ​ពែ​ក​មី និង​តារា​ចម្រៀង​ល្បីៗ​មួយចំនួន​ទៀត​ដូចជា កញ្ញា សុគន្ធ នីសា លោក​ឆន​សុវណ្ណ​រាជ លោក​ករុណា ពេជ្រ លោក​ណុប បា​យ៉ា​រិទ្ធ រួម​ទាំង​តារា​ល្បីៗ​ជាច្រើនរូប​ទៀត​៕
​សរសេរ​មកកាន់ កញ្ញា សេង ម៉ូ​លី​នី តាមរយៈ​moliny@gmail.com

No comments: