Police and military police blocked the road leading to Prime Minister Hun Sen's house the day after the election.
Military police deployed around Mr. Hun Sen's house this morning 8/9/13.
កម្លាំងប្រដាប់អាវុធចម្រុះ
បានដាក់ពង្រាយនៅតំបន់នានា ក្នុងរាជធានីភ្នំពេញ ដែលមានប្រដាប់ដោយខែល
និងដំបងឆក់ ពិសេសនៅក្បែរៗ ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋ ាភិបាលផ្សេងៗទៀត។
camnews.org - short link - http://t.co/FXZh2cmU74
ដោយ៖ ជន ស្រីណុច | ថ្ងៃអាទិត្យ ទី8 ខែកញ្ញា ឆ្នាំ2013 | VoD
កម្លាំងប្រដាប់អាវុធចម្រុះ បានដាក់ពង្រាយនៅតំបន់នានា
ក្នុងរាជធានីភ្នំពេញ ដែលមានប្រដាប់ដោយខែល និងដំបងឆក់
ពិសេសនៅក្បែរៗ ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងៗទៀត។
ការដាក់ពង្រាយកម្លាំងច្រើនខុសធម្មតា ខណៈដែល គ.ជ.ប
ប្រកាសលទ្ធផលបោះឆ្នោត ជាផ្លូវការនៅព្រឹកថ្ងៃអាទិត្យនេះ បង្ហាញថា
គណបក្សប្រជាជនកម្ពុជាទទួលជ័យជំនះលើការបោះឆ្នោតថ្នាក់ជាតិ
អាណត្តិទី៥ ឆ្នាំ២០១៣នេះ លើខេត្តចំនួន១៥ ដោយទទួលបាន ៦៨អាសនៈ
ចំណែកគណបក្សសង្គ្រោះជាតិទទួលបានជ័យជំនះលើខេត្ត-រាជធានីចំនួន៤
ដោយទទួលបាន ៥៥អាសនៈ ហើយមានសំឡេងស្មើគ្នាចំនួន៥ខេត្ត។
សម្រាប់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ
មានប្រាប់VODនៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា នេះថា
ការដាក់នេះជារឿងធម្មតាទេ ដោយគ្រាន់តែចង់ពង្រឹង និងការពារសន្តិសុខ
ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នរដ្ឋតែប៉ុណ្ណោះ។
ការដាក់ពង្រាយកម្លាំងប្រដាប់អាវុធ ដើម្បីការពារសន្តិសុខ
និងសណ្តាប់ធ្នាប់នេះ ស្របពេលដែលគណបក្សសង្គ្រោះជាតិ ព្រមានថា
នឹងធ្វើមហាបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងលទ្ធផលនៃសន្លឹកឆ្នោត
ផ្លូវការ ដែល គ.ជ.ប ប្រកាសដោយមិនបានស៊ើបអង្គេតពីភាពមិនប្រក្រតី៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
2 comments:
I CAN'T BELIEVE THAT THESE ARM SOLDIERS PROTECT THIS DICTATOR. THEY SHOULD REALIZED THAT HE IS SOON FALLS. THEN, WHAT ARE YOU GOING TO DO?
YOU CAN STILL BACK OUT NOW AND JOIN CNRP FOR YOUR OWN BENEFIT. DROP YOUR WEAPON AND WALK OUT AS A HERO.
Those barbarian polices are ready to protect their barbarian boss. They do not serve their own people but they do to the enemy of the nation. Useless humans being if those polices hit or beat protesters.
Post a Comment