A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 8 September 2013

Heavily-armed soldiers deployed around Prime Minister Hun Sen's house [after the annoucement of the election result] កម្លាំងប្រដាប់អាវុធ​ដាក់ពង្រាយ​ច្រើន​ជុំវិញ​ផ្ទះ ​លោក ហ៊ុន សែន​​


Police and military police blocked the road leading to Prime Minister Hun Sen's house the day after the election. 

 Military police deployed around Mr. Hun Sen's house this morning 8/9/13.



កម្លាំងប្រដាប់អាវុធចម្រុះ បានដាក់ពង្រាយនៅតំបន់នានា ក្នុងរាជធានីភ្នំពេញ ដែលមានប្រដាប់ដោយខែល និងដំបងឆក់ ពិសេសនៅក្បែរៗ ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងៗទៀត។

camnews.org - short link - http://t.co/FXZh2cmU74

 ដោយ៖​ ជន ស្រីណុច​​ | ថ្ងៃអាទិត្យ ទី8 ខែកញ្ញា ឆ្នាំ2013 | VoD


​កម្លាំងប្រដាប់អាវុធ​ចម្រុះ បាន​ដាក់ពង្រាយ​នៅ​តំបន់​នានា ក្នុង​រាជធានី​ភ្នំពេញ ​ដែល​មាន​ប្រដាប់​ដោយ​ខែល និង​ដំបងឆក់  ពិសេស​នៅ​ក្បែរៗ ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ផ្សេងៗ​ទៀត​។​
​ការ​ដាក់​ពង្រាយ​កម្លាំង​ច្រើន​ខុស​ធម្មតា ខណៈ​ដែល គ​.​ជ​.​ប ប្រកាស​លទ្ធផល​បោះឆ្នោត​ ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បង្ហាញថា គណបក្ស​ប្រ​ជា​ជន​​កម្ពុជា​ទទួល​ជ័យជំនះ​លើ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣​នេះ លើ​ខេត្ត​ចំនួន​១៥ ដោយ​ទទួលបាន ៦៨​អាសនៈ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ជ័យជំនះ​លើ​ខេត្ត​-​រាជធានី​ចំនួន​៤ ដោយ​ទទួលបាន ៥៥​អាសនៈ ហើយ​មាន​សំឡេង​ស្មើគ្នា​ចំនួន​៥​ខេត្ត​។​
​សម្រាប់​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទី​តូ មាន​ប្រាប់​VOD​​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៨ ខែ​កញ្ញា នេះ​ថា ការដាក់​នេះ​ជា​រឿង​ធម្មតា​ទេ ដោយ​គ្រាន់តែ​ចង់​ពង្រឹង និង​ការពារ​សន្តិសុខ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន​រដ្ឋ​តែប៉ុណ្ណោះ​។​
​ការ​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់អាវុធ ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​នេះ ស្របពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា នឹង​ធ្វើ​មហា​បាតុ​កម្ម​ទូទាំងប្រទេស​ប្រឆាំង​នឹង​លទ្ធផល​នៃ​សន្លឹកឆ្នោត​ ផ្លូវការ​ ដែល​ គ.ជ.ប ប្រកាស​ដោយ​មិន​បាន​ស៊ើប​អង្គេត​ពីភាព​មិន​ប្រក្រតី៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

2 comments:

Anonymous said...

I CAN'T BELIEVE THAT THESE ARM SOLDIERS PROTECT THIS DICTATOR. THEY SHOULD REALIZED THAT HE IS SOON FALLS. THEN, WHAT ARE YOU GOING TO DO?
YOU CAN STILL BACK OUT NOW AND JOIN CNRP FOR YOUR OWN BENEFIT. DROP YOUR WEAPON AND WALK OUT AS A HERO.

Anonymous said...

Those barbarian polices are ready to protect their barbarian boss. They do not serve their own people but they do to the enemy of the nation. Useless humans being if those polices hit or beat protesters.