A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 12 September 2013

អាជ្ញាធរ​ក្រុង​បាត់ដំបង​មិន​ឲ្យ​គណបក្សប្រឆាំង​ជួបប្រជុំ​នៅ​ទី​រួម​ខេត្ត​​

ដោយ៖​ សេង ម៉ូលីនី​ | ថ្ងៃព្រហស្បតិ៍ ទី12 ខែកញ្ញា ឆ្នាំ2013 | VOD

​អភិបាលក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក អឿ​ម សុខុន មិន​អនុញ្ញាត​ឲ្យ​មេដឹកគណប​ក្ស​សង្គ្រោះ​ជាតិ ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ នៅ​រង្វង់​​មូល​រូបសំណាក់​លោកតា​ដំបង​ក្រញូង ស្ថិត​​ក្នុង​ទី​រួម​ខេត្តបាត់ដំបង នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ទេ​។​
​អាជ្ញាធរ​បាន​ស្នើ​ឲ្យ​គណបក្ស​ប្រឆាំង យក​វាល​បែក​​ចាន ស្ថិតក្នុង​សង្កាត់​ព្រែក​ព្រះស្តេច ចម្ងាយ​​ជាង​១​គី​ទ្បូ​ម៉ែត្រ​ពី​រង្វង់​មូល​​លោកតា​ដំបង​ក្រញូង ធ្វើជា​កន្លែង​​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​វិញ​។​
​គួរបញ្ជាក់​ថា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា គ្រោង​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខេត្ត​បាត់​ដំបង នៅ​ថ្ងៃ​​សុក្រ​​ស្អែក​។
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ VOD មិនអាច​ទាក់ទង​អភិបាលក្រុង​​បាត់ដំបង លោក អឿ​ម សុខុន​ បាន​នៅ​ទ្បើយ​ទេ​។
​ទោះយ៉ាងណា អគ្គនាយក​ទំនាក់ទំនង​សាធារណៈ​​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ ឲ្យដឹងថា គណបក្ស​នៅ​តែ​រក្សា​ជំហរ​ប្រមូលផ្ដុំ​អ្នក​គាំទ្រ​​នៅ​​កន្លែង​ដ​ដែល។ លោកស្រី​បន្ត​ថា លិខិត​ដែល​ដាក់​ជូន​អាជ្ញាធរ​ក្រុង គ្រាន់តែ​ជា​ការជូនដំណឹង​ប៉ុណ្ណោះ មិនមែន​ជា​ការស្នើសុំ​ការ​អនុ​ញ្ញាត​ពី​អាជ្ញាធរ​​ទេ​។​

​គណបក្ស​សង្គ្រោះ​ជាតិ​ គ្រោង​ធ្វើ​មហា​បាតុកម្មអហិង្សា​លើក​ទី​២ ពី​ថ្ងៃ​​ទី​​១៥ ដល់​ថ្ងៃ​​ទី​១៧ កញ្ញា​នេះ នៅ​ទីលាន​ប្រជាធិប​​តេយ្យ នា​រាជធានី​ភ្នំពេញ។ មុន​​ថ្ងៃ​​មហា​បាតុ​កម្ម ថ្នាក់ដឹកនាំ​កំពូល​របស់​​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជួប​សំ​ណេះសំ​ណា​ល​​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង​៕
សូមសរសេរមកកាន់ កញ្ញា ​សេង ម៉ូ​លី​នី​ តាមរយៈ sengmoliny@gmail.com

No comments: