ដោយ៖ ដោយ ពៅ មេត្តា | ថ្ងៃព្រហស្បតិ៍ ទី12 ខែកញ្ញា ឆ្នាំ2013 | VOD

បន្ទប់
ស្ថានការណ៍ថ្ងៃបោះឆ្នោតនៅឆ្នាំ២០១៣ ដែលអង្គការជាង៤០
បានត្រៀមដាក់ពង្រាយសកម្មជនរបស់ខ្លួនចំនួន ១៦០០នាក់
ដើម្បីឃ្លាំមើលក្នុងអំឡុងពេលគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្ម
បីថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់១៧ខែកញ្ញានេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់បន្ទប់
ស្ថានការណ៍ថ្ងៃបោះឆ្នោត ចេញផ្សាយនៅថ្ងៃទី១២ខែកញ្ញា បានឲ្យដឹងថា
អង្គការសង្គមស៊ីវិលបានត្រៀមសកម្មជនចំនួន ១៦០០នាក់
ក្នុងនោះ៨០០នាក់សម្រាប់ជួយសង្គ្រោះបឋម និង៨០០នាក់ផ្សេងទៀត
ប្រតិបត្តិការណ៍មនុស្សធម៌ និងអង្កេតការណ៍។
តាមគម្រោងគណបក្សសង្គ្រោះជាតិ
នឹងធ្វើមហាបាតុកម្មបីថ្ងៃបីយប់ជាប់ៗគ្នាចាប់ពីថ្ងៃ ទី១៥
ដល់ថ្ងៃទី១៧ខែកញ្ញា ដើម្បីទាមទារឲ្យគណបក្សប្រជាជនកម្ពុជា
និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត
ចូលរួមបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតលើភាពមិនប្រក្រតីនៅពេល
បោះឆ្នោត៕
សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
No comments:
Post a Comment