A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 17 September 2013

A monk wants to burn himself at Democracy Park ព្រះសង្ឃ​មួយ​អង្គ​​ប៉ុនប៉ង​ដុត​ព្រះកាយ​​នៅ​ទីលាន​ប្រជាធិបតេយ្យ

share បន្ទាន់ នេះជាសង្ឃដីការរបស់ព្រះសង្ឃដែលប្រុងដុតខ្លួន share បន្ទាន់ នេះជាសង្ឃដីការរបស់ព្រះសង្ឃដែលប្រុងដុតខ្លួន
ព្រះសង្ឃ​មួយ​អង្គ​បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ដោយ​ចាក់​សាំង​ដុត​សម្លាប់​ព្រះកាយ​នៅ​លើ​វេទិកា​នា​ទីលាន​​ប្រជាធិបតេយ្យ ក្នុង​ពេល​មាន​ការ​ជួបជុំ​បាតុករ​ជា​ច្រើន​ម៉ឺន​នាក់។ ប៉ុន្តែ​ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នោះ​មិន​បាន​សម្រេច​ឡើយ ដោយ​មាន​ការ​ឃាត់​បង្អាក់​ពី​មនុស្ស​នៅ​លើ​វេទិកា។
ដោយ ដែន អយុធ្យា
2013-09-17

អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ព្រះសង្ឃ ដុត​ខ្លួន ៦១០
១៧-កញ្ញា-២០១៣៖ ព្រះសង្ឃ​ព្រះនាម សេក ឌីណា យក​សាំង​​ចាក់​ស្រោច​លើ​ព្រះ​កាយ​ប៉ុនប៉ង​ដុត​នៅ​លើ​ឆាក​នា​ទីលាន​ប្រជាធិបតេយ្យ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ រារាំង។
RFA/Den Ayuthyea
ការ​រៀបចំ​ធ្វើ​អត្តឃាត​នោះ ក្រោយ​​ពេល​ព្រះអង្គ​បាន​ថ្លែង​យោបល់​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​រក​យុត្តិធម៌​ដល់​ប្រទេស​កម្ពុជា ដែល​ទទួល​រង​នូវ​ការ​​បំផ្លិចបំផ្លាញ ផ្តើម​ដោយ​អ្នក​ដឹកនាំ​ប្រទេស​សព្វថ្ងៃ។
បន្ទាប់​ពី​បាន​អាន​បញ្ចប់​ព្រះ​សុន្ទរកថា​ទាក់ទង​អំពើ​អយុត្តិធម៌ បក្សពួក​និយម និង​ប្រទេស​ជាតិ​ហិនហោច​ធនធាន​ធម្មជាតិ​នៅ​ក្នុង​សង្គម​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមាណ ៣​ទំព័រ នៅ​លើ​ឆាក​នា​លាន​ប្រជាធិបតេយ្យ ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​កញ្ញា រួច​មក​ព្រះសង្ឃ សេង ឌីណា បាន​យក​សាំង​​មាន​ចំណុះ ១​លីត្រ ដែល​បាន​ត្រៀម​ទុក​ក្នុង​ថង់​យាម​ជា​ស្រេច បើក​គម្រប​ចាក់​ស្រោច​លើ​ព្រះកាយ និង​ដុត ប៉ុន្តែ​មិន​បាន​សម្រេច​ទេ ព្រោះ​មាន​អ្នក​ឃាត់ និង​ចាប់​រារាំង​ព្រះអង្គ​ទាន់​ពេល។
ព្រះអង្គ​មាន​ថេរដីកា​ដូច្នេះ៖ «ខ្ញុំ​ព្រះករុណា​អាត្មាភាព​នឹង​ដុត​ព្រះកាយ​ថ្ងៃ​នេះ ជា​សាក្សី​ដើម្បី​បញ្ជាក់​ទៅ​អន្តរជាតិ​ឲ្យ​បាន​ដឹង​ពី​ភាព​អយុត្តិធម៌​ក្នុង​សង្គម​កម្ពុជា ក្រោម​ការ​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន»
លោក ហូរ វ៉ាន់ បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នក​រៀបចំ​កម្មវិធី​ដឹក​នាំ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ព្រះសង្ឃ សេក ឌីណា ចង់​ដុត​ព្រះកាយ​ធ្វើ​អត្តឃាត ដោយសារ​ព្រះអង្គ​រំជួល​ចិត្ត និង​ឃើញ​សកម្មភាព​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​មាន​ភាព​អយុត្តិធម៌​​ធ្ងន់ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ជាង​នេះ​ឃើញ​សកម្មភាព​នៃ​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​របស់​​សមត្ថកិច្ច​រដ្ឋាភិបាល​នៅ​យប់​ថ្ងៃ​ទី​ ៦ ខែ​កញ្ញា នា​ស្ពាន​អាកាស​ក្បាលថ្នល់។
​​ព្រះសង្ឃ សេក ឌីណា មាន​ថេរដីកា​បន្ត​ថា មូល​ហេតុ​ដែល​ព្រះអង្គ​ដុត​ព្រះកាយ​ពេល​នេះ ក៏​ដើម្បី​​បញ្ជាក់​​ឲ្យ​មេ​​​​​ដឹក​នាំ​ខ្មែរ​គ្រប់​ជំនាន់​ឲ្យ​គិត​ប្រយោជន៍​ជាតិ​ជា​ធំ៖ «សូម​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ សហគមន៍​អឺរ៉ុប តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) សូម​ជួយ​រក​យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ខ្មែរ​ផង។ព្រោះ​ក្នុង​ពេល​នេះ ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ក្នុង​របប​ផ្ដាច់ការ​យ៉ាង​កាច​សាហាវ​របស់​លោក ហ៊ុន សែន រាប់​សិប​ឆ្នាំ​ហើយ ធ្វើ​ឲ្យ​រាស្ត្រ​រង​គ្រោះ​ថ្នាក់ និង​មិន​ដឹង​ថា ត្រូវ​រង​កម្មពៀរ​ដល់​ពេល​ណា​ទេ»។
លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បាន​ផ្តល់​វិភាគ​ទៅ​លើ​សកម្មភាព​ដុត​ព្រះកាយ​របស់​ព្រះសង្ឃ សេក ឌីណា ថា​ជា​សារ​នយោបាយ​ដ៏​មាន​សារសំខាន់​ សម្រាប់​អ្នក​ដឹក​នាំ​ប្រទេស ក្នុង​​ការ​តស៊ូ​ដើម្បី​ការពារ​ទឹក​ដី​ខ្លួន​ឲ្យ​បាន​គង់វង្ស៖ «ក៏​ជា​សារ​នយោបាយ​មួយ​ប្រាប់​ដល់​អ្នក​ដឹកនាំ​បច្ចុប្បន្ន ត្រូវ​តែ​ហ៊ាន​ស្លាប់ ត្រូវ​តែ​ហ៊ាន​បូជា​ជីវិត​ដើម្បី​ក្មេង​ជំនាន់​ក្រោយ ដើម្បី​ឲ្យ​ទឹក​ដី និង​ធនធាន​ធម្មជាតិបាន​គង់វង្ស។ ខ្ញុំ​គិត​ថាមាន​សារប្រយោជន៍​ណាស់ មិន​ត្រឹមតែ​ប្រាប់​ទៅ​ដល់​អ្នក​ដឹកនាំ​កំពុង​កាន់​អំណាច​ទេ គឺ​ប្រាប់​ទៅ​ដល់​អ្នក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ បើ​សិន​ខ្លួន​ឡើង​កាន់​អំណាច​ត្រូវ​តែ​ហ៊ាន​បូជា​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ​របស់​យើង។ គួរ​តែ​ពេល​បច្ចុប្បន្ន​នេះ​កុំ​ខ្លាច​ទាំង​អស់​គ្នា មិន​មែន​ក្លាហាន​តែ​ម្នាក់ ឬ​ពីរ​នាក់​នោះ​ទេ គឺ​ក្នុង​នាម​ជា​តំណាងរាស្ត្រ​ទាំង​អស់​ហ្នឹង គឺ​ត្រូវ​តែ​ឈរ​ជួរ​មុខ​ជួស​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់ស៊ី​ជម្រៅ​ដើម្បី​ការពារ​ដល់​អធិបតេយ្យភាព​ខ្មែរ​យើង»។
ព្រះសង្ឃ សេក ឌីណា ដែល​ដុត​ព្រះកាយ​មិន​បាន​សម្រេច មាន​ស្រុក​កំណើត​នៅ​ភូមិ​ពង្រ ស្រុក​បារាយ ខេត្ត​កំពង់ធំ និង​ទើប​បាន​បួស​រៀន​នៅ​អាស្រម​ថ្ម​អន្ទង ស្ថិត​ក្នុង​ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ ទើប​តែ​បួស​បាន​​ប្រមាណ ៣​ខែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

LET THAT MONK DIE, DON'T STOP HIM, IF HE WANTED TO DIE, SO LET IT BE..

good for him, so he can re-born sooner

Anonymous said...

2:54 am

He wants to die for his country and YOURS !!!
Do YOU ?
Will YOU ?