A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 10 September 2013

20 officials from the CNRP will have an audience with the king tomorrow មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​២០​នាក់ គ្រោង​ទៅ​ទទួល​ព្រះមហាក្សត្រ នៅ​ថ្ងៃស្អែក​​

ដោយ៖​ សេង ម៉ូលីនី និងស៊ុន ណារិន​ | ថ្ងៃអង្គារ៍ ទី10 ខែកញ្ញា ឆ្នាំ2013 | VoD

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា ថ្នាក់ដឹកនាំ​គណបក្ស ប្រមាណ​ជា​២០​នាក់ ដែល​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៥​នេះ នឹង​ទៅ​ទទួល​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហ​មុនី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​
​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី គ្រោង​យាង​មកដល់​កម្ពុជា នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ពុធ ស្អែក​នេះ ដោយ​នឹង​មាន​ការ​ទៅ​ទទួល​ពី​សំណាក់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក មាន ហេង សំរិន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​ផ្សេងៗ​ទៀត​។
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ​ប្រាប់​VOD​នៅ​ថ្ងៃ​អង្គារ​នេះ​ថា តំណាង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​២០​នាក់ នឹង​ទៅ​ទទួល​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​១១​ខែ​កញ្ញា​។ លោក​បន្ថែមថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលគាល់​ព្រះ​មហា​ក្សត្រ តែ​មិន​ទាន់​អាច​បញ្ជាក់​ពី​លម្អិត​ពីអ្វី ដែល​នឹង​ជម្រាប​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ឡើយ​ទេ​។
​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ សុំ​ឲ្យ​ព្រះអង្គ​ព្រះរាជអន្តរាគមន៍ ទៅលើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដើម្បី​​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​។
​កាលពី​ថ្ងៃ​ចន្ទ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជសារ ជា​ការកោះអញ្ជើញ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៥ ចូលរួម​ប្រជុំ​រដ្ឋសភា ជា​លើកដំបូង នា​ព្រឹក​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​វិមាន​រដ្ឋ​សភា​។ តែ​គណបក្ស​សង្គ្រោះ​ជាតិ ពហិការ​ចូលប្រជុំ​សភា​លើកដំបូង​នៅ​ពេល​នេះ ខណៈ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត មិន​ត្រូវបាន​ដោះស្រាយ​។
​ឆ្លើយតប​ទៅនឹង​សំណួរ​អ្នកសារព័ត៌មាន ក្នុង​ពេល​ជួប​ប្រជាពលរដ្ឋ​នៅ​ផ្សារ​អូរឫស្សី នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក សម រង្ស៊ី ថ្លែងថា ការកោះប្រជុំ​ពិតប្រាកដ គឺ​ព្រះមហាក្សត្រ នឹង​ផ្ញើ​ព្រះ​រាជលិខិត មកកាន់​តំណាងរាស្ត្រ​ជាប់ឆ្នោត​ដោយ​ផ្ទាល់ ៖ “​ព្រះមហាក្សត្រ មិនទាន់​កោះហៅ​ទេ បើ​លោក​កោះហៅ លោក​នឹង​សរសេរ​ព្រះរាជសារ ប្រទាន​ដល់​អ្នកតំណាងរាស្ត្រ មិនមែន​សរសេរ​តាមរយៈ ចោរ អ៊ឹម សួស្តី នោះទេ ទាល់តែ​មាន​ការផ្តល់​យុត្តិធម៌ ជូន​ប្រជារាស្ត្រ រក​ដំណោះស្រាយ​សមស្រប​បាន​យើង​ចូលរួម​ប្រជុំ​”​។​

​អ្នកវិភាគ អះអាងថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​កោះហៅ​បេក្ខជន​ជាប់ឆ្នោត​របស់​គណបក្ស ឲ្យចូល​ប្រជុំ​សភា​លើក​ដំបូង​នោះ មិន​អាច​ធ្វើបាន​ទេ បើ​គូភាគី​មិន​យល់ព្រម​ទទួលស្គាល់​នូវ​លទ្ធផល​បោះឆ្នោត​ផ្លូវការ​៕
​សរសេរ​មកកាន់​កញ្ញា សេង ម៉ូ​លី​នី តាមរយៈ​sengmoliny@gmail.com

No comments: