A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 August 2013

The ruling CPP turned down CNRP's request for further talks to resolve election irregularities គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ការស្នើ​បន្ត​កិច្ចប្រជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​

ដោយ៖​ តាំង វី​ដា​​ | ថ្ងៃព្រហស្បតិ៍ ទី15 ខែសីហា ឆ្នាំ2013 |VoD
​ប្រធាន​ក្រុម​សមាជិក​រដ្ឋសភា ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​បន្ត​កិច្ចប្រជុំ ជាថ្មី​ម្តងទៀត ចំពោះ​ការស្នើសុំ​របស់ ​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ការជ្រើសរើស​ក្រុម​ជំនាញ​ឯករាជ្យ អង្កេត​លើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។​
​លិខិត​ចុះ​ថ្ងៃទី​១៥ ខែ​សីហា របស់លោក ជាម យៀប ប្រធាន​ក្រុម​សមាជិក​រដ្ឋសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ រៀបចំ​របាយ​ការណ៍​ស្តី​ពី​ភាពមិនប្រក្រតី​​នៃ​ការបោះឆ្នោត ផ្ញើជូន​លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា គណបក្ស​នៅ​​តែ​​ប្រកាន់​គោលការណ៍​​លទ្ធិប្រជាធិបតេយ្យ និង​អនុវត្ត​តាម​ច្បាប់​ស្តីពី​ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់ស្តី​វិសោធនកម្ម​ច្បាប់​នេះ ហើយ​​គណបក្សសម្រេចយក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ជា​អាជ្ញាកណ្តាល និង​ជា​អ្នកសម្រេច​។​​
លិខិត​របស់​លោក ជាម យៀប បន្តថា បើ​ទាត់ចោល គ​.​ជ​.​ប នោះការប្រជុំ​របស់​គណបក្ស​ទាំងពីរ ក៏​មិន​ទទួល​លទ្ធផល​ល្អ​ទេ ព្រោះ​ច្បាប់បានប្រគល់​សិទ្ធិ​​ពេញ​ទី​​ឲ្យ គ​.​ជ​.​ប រៀប​ចំ និង​​ដោះស្រាយ​ការងារ​បោះឆ្នោត​សកល និង​អសកល​នៅ​កម្ពុជា​។​
​លិខិត​របស់​លោក សុន ឆ័យ ផ្ញើ​ទៅកាន់​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី១៥ ខែ​សីហា​នេះ បាន​លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រង់ចាំ​ការឆ្លើយតប​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ជុំវិញ​ការជ្រើសរើស​ក្រុម​ជំនាញ​ឯករាជ្យ ក្រោយពេល​ដែល​គណបក្ស​ទាំងពីរ បាន​ជួប​ប្រជុំ​​ម្តង​រួច​ហើយ កាលពី​ថ្ងៃ​ទី០៩ ខែ​សីហា នៅ​ឯ​រដ្ឋសភា​។ ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​​មិន​​ទទួល​យក គ​.​ជ​.​ប ធ្វើជា​អាជ្ញាកណ្តាល​ដោះ​ស្រាយ​ ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៣ នោះទេ​៕
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
- See more at: http://vodhotnews.com/15381#sthash.oRZDOBsf.dpuf

2 comments:

Anonymous said...

Sam Rainsy is CNRP leader Zero
Politicians (Sam Rainsy) are people who, when they Sam Rainsy) see light at the end of the tunnel, go out and buy some more tunnel.

Anonymous said...

Sam Rainsy is CNRP leader Zero
Politicians (Sam Rainsy) are people who, when they Sam Rainsy) see light at the end of the tunnel, go out and buy some more tunnel.