A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 August 2013

Despite Popularity, Rainsy’s Role Remains Uncertain ទោះ​​​មាន​​​ប្រជា​​​ប្រិយ​​​ភាព​​​ប៉ុណ្ណាក៏ដោយ ក៏តួនាទីរបស់​​​​​​​​​លោក សម រង្ស៊ី នៅតែស្ថិត​​​ក្នុង​​​ភាព​​​ស្រពិច​​​ស្រពិល


When opposition leader Sam Rainsy last touched down at Phnom Penh International Airport, he was greeted by some 100,000 supporters in what was the largest opposition rally in Cambodia’s 20 years of democracy.
When he returns on Friday from the U.S., where he has been at­tending his daughter’s wedding, he will find himself at the center of a political standoff between the ruling CPP and opposition CNRP, the result of which will determine his party’s role inside the National Assembly over the next five years.
It is also likely to determine the next step in the career of Mr. Rainsy, whose hopes of becoming a lawmaker have been dashed due to previous criminal convictions leveled against him that made his candidacy in the July 28 election impossible.
At 64, Mr. Rainsy, as the president of the CNRP, has more support than at any point in his more than 18 years as an opposition politician. Yet for the first time since 1998, he is not an elected member of Parliament.
Despite eleventh-hour efforts to be listed as a National Assembly candidate after his return to the country on July 19, just nine days before the election, the National Election Committee (NEC) decided that it was too late for Mr. Rainsy to run.
On election day—with his name still removed from voter lists for criminal convictions, which have since been pardoned—Mr. Rainsy toured polling stations and drew crowds of supporters at markets in Phnom Penh.
But how much leverage Mr. Rainsy has once the next mandate of the government begins is still up in the air.
“There is a possible technical and legal arrangement for me to become a National Assembly member in the next few months,” Mr. Rainsy said in an email Wednesday, adding that it would take extensive reform measures on the part of the CPP for the CNRP to even consider validating a CPP-led government.

“The CNRP would participate in the formation of a new National Assembly allowing the formation of another CPP-led government only if there were serious and credible guarantees that crucial reforms would be immediately implemented concerning the NEC, the election system, the Judiciary, the Parlia­ment, the Civil Administration, the Armed Forces, the broadcast media, the Human Rights Committee, the Anti-Corruption Unit, etc.,” Mr. Rainsy said.
Although Mr. Rainsy is holding out some hope that he will be able to take up one of the CNRP’s 55 seats in the National Assembly, CPP lawmaker Cheam Yeap on Wednesday said that Mr. Rainsy has “no chance” of becoming a member of Parliament in the next five years.
“By law, Mr. Rainsy has no chance of working at the National As­sembly. He is totally not a member of any commission at the National Assembly during the fifth mandate of the government,” Mr. Yeap said.
“It is way too late for him. But he has a chance if there is sympathy from the Prime Minister of the winning party, the CPP, for him to get a job in government,” Mr. Yeap added.
Still, an official at the NEC, who spoke on the condition of anonymity because of the sensitive nature of the matter, said that Mr. Rainsy would in fact be eligible to sit in Parliament as early as January 2014.
“It is too late for him [to be a parliamentarian this year] since it is past the deadline for the registration for election and the party’s candidate list. But there is a technical way to [get him into Parliament],” the NEC official said.
“He can wait until the time of the new registration to arrive. This year, the voters can register for elections in October. After registration, his party can seek for validity of new party candidate lists [as soon as December 31],” the official said.
In order to get Mr. Rainsy onto the new list, the CNRP would have to have one of its current elected National Assembly members resign along with all of its reserve candidates in a given constituency and then Mr. Rainsy could take the empty spot.
“Then the NEC can send the new valid candidate list to the National Assembly. That is a technical way he can become a National Assembly member by 2014,” the official added.
Regardless of his role over the next five years, independent political analyst Lao Mong Hay said that Mr. Rainsy should leverage his popularity while simultaneously settling into a more “statesmanlike” role as the CNRP’s president.
“I would encourage him to capitalize on [his popularity]. Keep cool, keep calm, restrain his style, become more statesman-like. He is a bit rash, you know. That rashness has landed him in some trouble,” he said, referring to comments the CNRP leader made on Facebook appealing to the armed forces to “stand up” with his party’s supporters to change the government.
នៅពេល​​​លោក​​​ សម រង្ស៊ី មក​​​ដល់​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​ លោក​​​បាន​​​ទទួល​​​ការ​​​ស្វាគមន៍​​​ពី​​​អ្នក​​​គាំ​​​ទ្រ​​​ប្រហែល​​​១០​ ​​ម៉ឺន​​​នាក់​​​ ​​​ដែលនេះ​​​ជា​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​ធំ​​​បំផុត​​​របស់​​​គណ​​​បក្ស​ ​​ប្រឆាំង​​​នៅ​​​ប្រទេស​​​កម្ពុជាក្នុង​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ​​​នេះ។
នៅពេល​​​លោក​​​វិល​​​មក​​​ពី​​​ការ​​​ចូល​​​រួម​​​ពិធី​​​មង្គលការ​​​កូន ​​​ស្រី​​​នៅអាមេរិក​​​នៅថ្ងៃសុក្រ លោក​​​ត្រូវ​​​ទម្លាយ​​​ភាពទាល់​​​ច្រក​​​ផ្នែក​​​នយោ​​​បាយ​​​​​​​​​រវាង​​ ​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លទ្ធ​​​ផល​​​នៃ​​​ការ​​​ទម្លាយ​​​ភាព​​​​​​ទាល់​​​ច្រក​​​នេះ​​​នឹង​​​កំណត់ ​​​ជោគ​​​វាសនា​​​របស់​​​គណ​​​បក្ស​​​លោក​​​នៅ​​​ក្នុងរដ្ឋ​​​សភា​​​ជាតិ​​​ សម្រាប់​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​បន្ទាប់​​​នេះ​​​។
វា​​​ក៏​​​ទំនង​​​ជា​​​នឹង​​​កំណត់​​​ជំហាន​​​បន្ទាប់​​​ក្នុង​​​ អាជីពនយោ​​​បាយ​​​របស់​​​លោក​​​ សម រង្ស៊ី ដែល​​​ក្តី​​​សង្ឃឹម​​​ក្នុងការ​​​ក្លាយ​​​ជា​​​សមាជិក​​​សភា​​​បាន​​​រលាយ​ ​​សាប​​​សូន្យ​​​​​​ដោយ​​​សារ​​​តែការ​​​ជាប់​​​ពិរុទ្ធ​​​​​​ភាព​​​ក្នុង​​ ​រឿង​​​ក្តី​​​ព្រហ្ម​​​ទណ្ឌ​​​ដែល​​​ធ្វើ​​​ឲ្យ​​​លោក​​​មិន​​​អាច​​​ឈ​​​រ ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​​​តំណាង​​​រាស្ត្រ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត ​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា។

ក្នុង​​​វ័យ​​​៦៤​​​ឆ្នាំ លោក​​​ សម​​​ រង្ស៊ី ក្នុង​​​នាម​​​ជា​​​ប្រធាន​​​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​ទទួល​​​ការ​​​គាំ​​​ទ្រខ្លាំង​​​ជាង​​​ពេលណាៗ​​​ទាំង​​​អស់​​​ក្នុង​​ ​អាជីព​​​ជា​​​អ្នកនយោ​​​បាយ​​​​ប្រឆាំង​​​រយៈ​​​ពេល​​​​​​ជាង​​​១៨​​​ឆ្នាំ ​​​របស់​​​ខ្លួន​​​។ ប៉ុន្តែ ជាលើក​​​ដំបូង​​​បំផុត​​​គិតចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៨​​​មក​​​ លោកពុំមែន​​​ជា​​​សមា​​​ជិក​​​សភា​​​​​ទៀត​​​ទេ។ ទោះ​​​បីជា​​​បាន​​​ប្រឹង​​​ប្រែង​​​អស់​​​រយៈ​​​ពេល​​​១១​​​ម៉ោង​​​ក្នុង​​ ​ការ​​​ចុះ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​​​តំណាង​​​រាស្ត្រ​​​​​​បន្ទាប់​​​​​ ​ពី​​​បាន​​​វិល​​​ត្រ​​​ឡប់​​​មក​​​ដល់​​​ប្រទេស​​​នេះ​​​វិញ​​​នៅ​​​ថ្ងៃ​ ​​ទី​​​១៩ ខែកក្កដា គឺ​​​រយៈ​​​ពេល​​​ត្រឹម​​​តែ​​​៩​​​ថ្ងៃ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ គណៈកម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប) បាន​​​សម្រេច​​​ថា លោក​​​ សម រង្ស៊ី មិន​​​អាច​​​ឈរ​​​ឈ្មោះ បាន​​​ទេ​​​ ព្រោះ​​​វា​​​យឺត​​​ពេល​​​ទៅ​​​ហើយ​​​។
នៅ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ លោក សម រង្ស៊ី ដែល​​​នៅ​​​តែ​​​គ្មាន​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​​​តំណាង​​​រាស្ត្រ​​​ឬ​​​ សូម្បី​​​តែជា​​​អ្នក​​​បោះ​​​ឆ្នោត​​​នោះ​​​ បាន​​​ចុះ​​​ទៅ​​​​​​តាម​​​ការិយាល័យ​​​បោះ​​​ឆ្នោតនានា ហើយ​​​បាន​​​ទាក់​​​ទាញ​​​ក្រុម​​​អ្នក​​​គាំ​​​ទ្រជា​​​ច្រើននៅ​​​តាម​​​ ផ្សារ​​​​​​នានា​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ។ ប៉ុន្តែ ត្រង់​​​ថា តើ លោក សម រង្ស៊ី មាន​​​ឥទ្ធិ​​​ពល​​​ខ្លាំង​​​ប៉ុណ្ណា​​​នៅ​​​ពេល​​​រដ្ឋា​​​ភិបាល​​​អាណត្តិ ​​​ក្រោយ​​​ចាប់​​​ផ្តើម​​​នោះ ​​​គឺ​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​​​សោះ​​​ឡើយ។
លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អ៊ីម៉េលកាល​​​ពី​​​ម្សិល​​​មិញ​​​ថា “អាច​​​មាន​​​ការ​​​រៀប​​​ចំ​​​តាម​​​ផ្លូវ​​​ច្បាប់​​​ និង​​​តាម​​​លក្ខណៈ​​​បច្ចេក​​​ទេស​​​ឲ្យ​​​ខ្ញុំ​​​បាន​​​ក្លាយ​​​ជា​​​ សមាជិក​​​សភា​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មានខែ​​​បន្ទាប់​​​នេះ”។ លោក​​​​​បន្ថែម​​​ថា គណ​​​បក្ស​​​ប្រជា​​​ជនត្រូវ​​​មាន​​​វិធានការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ ទ្រង់​​​ទ្រាយ​​​ធំ​​​ដើម្បី​​​ឲ្យ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ពិចារណា​​​ពី​​​ការ​​​ផ្តល់​​​ភាព​​​ស្រប​​​ច្បាប់ឲ្យ​​​រាជរដ្ឋាភិបាល​​​ ដឹក​​​នាំ​​​ដោយ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​។
លោក​​​បាន​​​បញ្ជាក់​​​ថា “គណ​​​បក្ស​​​សង្គ្រោះ​​​​​​ជាតិនឹង​​​ចូល​​​រួមនៅ​​​​​​ក្នុង​​​ការ​​​ បង្កើត​​​រដ្ឋ​​​សភា​​​នីតិ​​​កាល​​​ថ្មី​​​ដើម្បី​​​អនុញ្ញាតឲ្យ​​​មាន​​​ ការ​​​បង្កើត​​​រដ្ឋា​​​ភិបាល​​​ថ្មី​​​ក្រោម​​​ការដឹក​​​នាំ​​​​​​របស់បក្ស ​​​ប្រជា​​​ជន​​​​​​តែនៅក្នុង​​​ករណី​​​មានការ​​​ធានា​​​​​​ហ្មត់​​​ចត់​​​ និង​​​គួរ​​​​​​ឲ្យ​​​ជឿ​​​ជាក់​​​ថា កំណែ​​​ទម្រង់​​​ចាំ​​​បាច់​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​គ.ជ.ប. ប្រព័ន្ធ​​​តុលាការ រដ្ឋ​​​សភា រដ្ឋបាល​​​ស៊ីវិល​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ គណៈ​​​កម្មាធិការ​​​សិទ្ធិ​​​មនុស្ស​​​ អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​។ល។ ត្រូវ​​​បាន​​​អនុវត្ត​​​ភ្លាមៗ​​​តែ​​​ប៉ុណ្ណោះ”។
ទោះ​​​បីជា​​​លោក សម រង្ស៊ី នៅតែ​​​មាន​​​ក្តី​​​សង្ឃឹម​​​ខ្លះថា លោក​​​អាច​​​ទទួល​​​បាន​​​អាសនៈ​​​មួយ​​​ក្នុង​​​ចំណោម​​​អាសនៈ​​​ទាំង​​​៥៥ ​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​រដ្ឋ​​​សភា​​​ជាតិ​​​ក៏​​​ ដោយ​​​ ក៏​​​លោក​​​ ជាម យៀ​​ប សមាជិក​​​សភា​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​បញ្ជាក់​​​ច្បាស់​​​ហើយថា លោក សម រង្ស៊ី “គ្មាន​​​ឱកាស​​​” ក្លាយ​​​ជា​​​សមា​​​ជិក​​​សភា​​​សម្រាប់​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​ បន្ទាប់​​​ទេ។
លោក ជាម យៀប បានថ្លែងថា “តាមផ្លូវ​​​​​​ច្បាប់​​​ លោក សម រង្ស៊ី គ្មា​​​ន​ឱកាស​​​បាន​​​ធ្វើការ​​​នៅ​​​រដ្ឋ​​​សភា​​​ទេ។ គាត់​​​ដាច់​​​ខាត​​​មិន​​​មែន​​​ជា​​​សមាជិក​​​នៃ​​​គណៈ​​​កម្មការ​​​ណា​​​ មួយ​​​នៅ​​​រដ្ឋ​​​សភា​នីតិកាលទី​​​៥ឡើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “វា​​​យឺត​​​ពេល​​​ហើយ​​​ប៉ុន្តែ គាត់​​​នៅមាន​​​ឱកាស ​​​​​​ប្រសិន​​​បើ​​​មាន​​​ការ​​​អាណិត​​​អាសូរ​​​ពី​​ ​នាយក​​​រដ្ឋ​​​មន្ត្រី​​​នៃ​​​គណ​​​បក្ស​​​ឈ្នះ​​​ឆ្នោត​​​ គឺ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​ ឲ្យ​​​គាត់​​​ទទួល​​​បាន​​​ការ​​​ងារ​​​មួយ​​​ក្នុង​​​ជួរ​​​រដ្ឋា​​​ ភិបាល”។
ទោះ​​​ជា​​​យ៉ាង​​​ណា​​​ មន្ត្រី​​​ជាន់​​​ខ្ពស់​​​ម្នាក់​​​នៅ​​​គ.ជ.ប. ដែល​​​បាន​​​និយាយ​​​ក្នុង​​​លក្ខខណ្ឌ​​​អនា​​​មិក ដោយ​​​សារ​​​បញ្ហា​​​នេះគឺ​​​ជា​​​រឿង​​​រសើប​​​​​​ បាន​​​ឲ្យ​​​​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា តាម​​​ពិត ​​​លោក សម រង្ស៊ី មាន​​​សិទ្ធិ​​​ទទួល​​​បាន​​​អាសនៈ​​​សភា​​​នៅ​​​​​​ខែ​​​មករា ឆ្នាំ​​​២០១៤។ លោក​​​​​​មាន​​​ប្រសាសន៍ថា “វា​​​យឺត​​​ពេល​​​ [ក្នុងការ​​​ក្លាយ​​​ជា​​​សមាជិក​​​សភា​​​នៅក្នុងឆ្នាំ​​​នេះ​​​មែន​​​] ព្រោះ​​​ឱសានវាទ​​​សម្រាប់​​​ការ​​​ចុះ​​​ឈ្មោះ​​​បោះឆ្នោត​​​​​​ និង​​​ឈរ​​​ឈ្មោះ​​​ជា​​​តំណាង​​​​​​រាស្ត្រ​​​​​​ បាន​​​កន្លង​​​ផុត​​​ទៅ​​​ហើយ​​​។ តែនៅ​​​មានមធ្យោ​​​បាយ​​​​បច្ចេក​​​ទេស [ក្នុងការ​​​ឲ្យ​​​លោក​​​ចូល​​​សភា​ ​​]”។
មន្ត្រី​​​ គ.ជ.ប. រូបនេះ​​​បាន​​​បញ្ជាក់​​​ថា “គាត់​​​អាច​​​រង់​​​ចាំ​​​​​​រហូត​​​ដល់​​​ពេល​​​មាន​​​ការ​​​ចុះ​​​ឈ្មោះ​ ​​ជា​​​ថ្មី​​​។ ឆ្នាំ​​​នេះ​​​អ្នក​​​បោះ​​​ឆ្នោត​​​អា​​ច​​​ចុះ​​​ឈ្មោះ​​ ​បោះ​​​ឆ្នោត​​​នៅក្នុ​​ង​​​ខែ​​​តុលា។ ក្រោយ​​​ការចុះ​​​​​​​​​ឈ្មោះ​​​ គណ​​​បក្ស​​​របស់​​​គាត់​​​​​​អាច​​​ស្វះ​​​ស្វែង​​​រក​​​សុពល​​​ភាព​​​ សម្រាប់​​​បញ្ជី​​​ឈ្មោះ​​​បេក្ខ​​​ជន​​​ថ្មី​​​នៃ​​​គណ​​​បក្ស​​​របស់ខ្លួន ​​​ [នៅ​​​ថ្ងៃ​​​ទី៣១ ខែ​​​ធ្នូ]”។
ដើម្បី​​​បញ្ចូល​​​ឈ្មោះលោក សម រង្ស៊ី ទៅ​​​ក្នុង​​​បញ្ជី​​​ថ្មី​​​នេះ​​​ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​ឲ្យ​​​សមាជិក​​​សភា​​​ម្នាក់​​​ ក្នុង​​​ចំណោម​​​សមាជិក​​​សភា​​​បច្ចុប្បន្ន​​​របស់​​​ខ្លួន​​​លាលែង​​​ពី​​ ​តួនាទី​​​​​​រួម​​​ជាមួយ​​​នឹង​​​បេក្ខ​​​ជន​​​បម្រុង​​​ទាំង​​​អស់​​​របស់ ​​​ខ្លួន​​​នៅ​​​ក្នុង​​​មណ្ឌល​​​ណា​​​មួយ​​​ ហើយ​​​បន្ទាប់ពីនោះ​​​ លោក សម រង្ស៊ី អាច​​​ទទួលយក​​​អាសនៈ​​​សភា​​​ទំនេរ​​​បាន​​​ហើយ​​​។
មន្ត្រី​​​រូប​​​នេះ​​​បាន​​​បន្ត​​​ថា “បន្ទាប់​​​​​​មក​​​ គ.ជ.ប. អាច​​​ផ្ញើ​​​បញ្ជី​​​ឈ្មោះ​​​បេក្ខ​​​ជន​​​មាន​​​សុពល​​​ភាព​​​ថ្មី​​​ទៅ​​ ​រដ្ឋ​​​សភា​​​ជាតិ។​​​ នេះ​​​ជា​​​មធ្យោបាយ​​​បច្ចេក​​​​ទេស​​​ដែល​​​អាច​​​ជួយ​​​ឲ្យ​​​គាត់​​​ ក្លាយ​​​ជា​​​សមាជិក​​​សភា​​​​​​នៅ​​​ត្រឹម​​​ឆ្នាំ​​​២០១៤”។ មិនថាលោក សម រង្ស៊ី មាន​​​តួនាទី​​​អ្វី​​​ក្នុង​​​​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​បន្ទាប់ទេ លោក ឡៅ ម៉ុងហៃ​​​ អ្នក​​​វិភាគ​​​នយោ​​​បាយ​​​ឯករាជ្យ​​​បាន​​​លើក​​​ឡើង​​​ថា លោក សម រង្ស៊ី គួរ​​​តែ​​​ទាញ​​​យក​​​ប្រយោជន៍​​​ពី​​​ប្រជា​​​ប្រិយ​​​ភាព​​​របស់​​​ខ្លួន ​​​ ខណៈ​​​ដើរ​​​តួ​​​នាទី​​​ជា​​​មេ​​​ដឹក​​​នាំ​​​នយោ​​​បាយ​​​ដ៏​​​ឆ្លាតវៃ​​ ​ក្នុង​​​នាម​​​ជា​​​ប្រធាន​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​។
លោក​​​​​ ឡៅ ម៉ុងហៃ បានថ្លែងថា “ឥឡូវ​​​គាត់​​​គួរ​​​តែ​​​​​​ទាញ​​​យក​​​ប្រយោជន៍​​​ពី​​​ប្រជា​​​ប្រិយ​​​ ភាព​​​របស់​​​ខ្លួន​​​។ តើ​​​នៅក្នុង​​​ចំណោមមេ​​​ដឹក​​​នាំ​​​ទាំង​​​អស់​​​ មានមេ​​​ដឹក​​​នាំ​​​ប៉ុន្មាន​​​នាក់​​​ក្រៅពី​​​ព្រះ​​​​​​មហា​​​​​​ ក្សត្រដែល​​​មាន​​​អ្នក​​​មក​​​ស្វាគមន៍​​​ភ្លូក​​​ទឹក​​​ភ្លូក​​​ដី​​​ ពេល ​​​មក​​​ដល់​​​អាកាស​​​យាន​​​ដ្ឋាន​​?”។ លោក​​​បាន​​​បន្ត​​​ថា “ខ្ញុំ​​​លើក​​​ទឹក​​​ចិត្ត​​​គាត់​​​ឲ្យ​​​ទាញយក​​​ប្រយោជន៍​​​ពី​​​ចំណុច​ ​​នេះ​​​។ រក្សា​​​ការ​​​អត់​​​ធ្មត់​​​ រក្សា​​​ភាព​​​ស្ងប់​​​ស្ងៀម ហើយ​​​ធ្វើ​​​ខ្លួន​​​ឲ្យ​​​សម​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​នយោ​​​បាយ​​​ដែល​ ​​ឆ្លាត​​​វៃ​​​ជាង​​​នេះ​​​។ គាត់​​​ឆេវ​​​ឆាវ​​​​​​បន្តិ​​​ចហើយ​​​។
​​​ភាព​​​ឆេវ​​​ឆាវ​​​នេះបានធ្វើ​​​ឲ្យ​​​គាត់​​​ជួបបញ្ហា​​​” ​​​ដោយ​​​លោក​​​បានសំដៅ​​​លើ​​​ការ​​​អំពាវ​​​នាវពី​​លោក​​​ សម​​​ រង្ស៊ី តាម​​​ហ្វេសប៊ុក​​​ឲ្យ​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ “ក្រោក​​​ឈរ​​​ឡើង” ជាមួយ​​​អ្នក​​​គាំទ្រ​​​គណ​​​បក្ស​​​​​​ខ្លួន​​​ដើម្បី​​​ផ្លាស់​​​ប្តូរ​​ ​រដ្ឋា​​​ភិបាល​​​។ លោក​​​ ឡៅ ម៉ុងហៃ បាន​​​បន្ថែមថា “ គេ​​​អាច​​​នាំ​​​គាត់​​​ឡើង​​​តុលាការ​​​ម្តង​​​ទៀត​​​​​​​​​ដោយ​​​សារ​​​ ការ​​​ថ្លែង​​​បែបនេះ​​​។ ខ្ញុំ​​​គិត​​​ថា​​​ ពួកគេដូច​​​ជា​​​​​​ខ្លាច​​​គាត់​​​ នេះ​​​​បើ​​​យើង​​​វិភាគ​​​​​​សម្តី​​​របស់​​​ថ្នាក់​​​ដឹក​​​នាំ​​​គណ​​​ បក្ស​​​ប្រជា​​​ជន​​​ពាក់​​​ព័ន្ធទៅ​​​នឹង​​​ការ​​​គំរាម​​​ធ្វើ​​​បាតុកម្ម ​​​ ។ល។ របស់​​​​គាត់”៕
ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

4 comments:

Anonymous said...



Sam Rainsy is CNRP leader Zero
Politicians (Sam Rainsy) are people who, when they Sam Rainsy) see light at the end of the tunnel, go out and buy some more tunnel.

Anonymous said...

Sam Rainsy is CNRP leader Zero
Politicians (Sam Rainsy) are people who, when they Sam Rainsy) see light at the end of the tunnel, go out and buy some more tunnel.

Anonymous said...

Sam Rainsy is CNRP leader Zero
Politicians (Sam Rainsy) are people who, when they Sam Rainsy) see light at the end of the tunnel, go out and buy some more tunnel.

Anonymous said...

Sam Rainsy is CNRP leader Zero
Politicians (Sam Rainsy) are people who, when they Sam Rainsy) see light at the end of the tunnel, go out and buy some more tunnel.