ដោយ កែវ និមល RFA
2013-08-22
2013-08-22
សេចក្តីប្រកាសព័ត៌មាន ឲ្យដឹងទៀតថា គិតមកទល់ថ្ងៃទី២២ សីហា នេះ
ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្ដឹងសរុបចំនួន
៣៩ពាក្យបណ្ដឹង ហើយក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយរួចចំនួន
២៤ពាក្យបណ្ដឹង។ ក្រុមប្រឹក្សាធម្មនុញ្ញ កំពុងពិនិត្យពិចារណា
និងស៊ើបអង្កេតចំនួន ១៥ពាក្យបណ្ដឹង
ដែលសុទ្ធសឹងតែជាបណ្ដឹងតវ៉ាលើលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត។
កញ្ចប់សុវត្ថិភាព "ក" គឺជាកញ្ចប់ដែលដាក់ឯកសារដើមជាច្រើនមកពីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ឯកសារនៅក្នុងកញ្ចប់សុវត្ថិភាព "ក" រួមមាន ទម្រង់បែបបទលេខ ១១០១ ១១០២ និង ១១០៨ បញ្ជីបោះឆ្នោតដែលត្រូវបានប្រើក្នុងថ្ងៃបោះឆ្នោត ត្រាសម្ងាត់សន្លឹកឆ្នោតខូច សន្លឹកឆ្នោតមិនបានប្រើ និងគល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើ សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតមិនបានការ និងផ្ទាំងក្រដាសធំសម្រាប់កត់ត្រាសំឡេងឆ្នោតជាដើម។
ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នកំពូលរបស់ប្រទេស ដែលទទួលកាត់សេចក្តីលើពាក្យបណ្ដឹងនានា ទាក់ទងការបោះឆ្នោត បើសិនជាសាមីខ្លួន ឬគណបក្សនយោបាយដែលចូលរួមបោះឆ្នោតពុំយល់ព្រមតាមការសម្រេចកាត់ សេចក្តីរបស់ គ.ជ.ប ទាក់ទងការបោះឆ្នោត។
ពេលវេលាចុងក្រោយរបស់ក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់កាត់សេចក្តី ទាក់ទងលទ្ធផលបោះឆ្នោត គឺនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣៕

2 comments:
ពេលបើកកញ្ចប់សុវត្ថិភាព សូមបក្សសង្គ្រោះជាតិឆែកបញ្ជាក់ ផ្ទៀងផ្ទាត់ មើលថា តើឯកសារទាំងឣស់ ស្ថិតក្នុងទម្រង់ សំណៅដើម(original) ឬ ជាសំណៅចម្លង(copy) ដោយពិនិត្យទឹកខ្មៅសរសេរលើក្រដាស ដោយប្រើកែវពង្រីក(magnifier ឬ microscope):
១.) បើជាសំណៅដើម គំនូសតួឣក្សរមានភាពពាសជាប់គ្នា ជាសាច់តែមួយ ហើយតែមួយពណ៌ទេ ទៅតាម ទឹកប៊ិចពណ៌ខ្មៅ ឬ ខៀវ។ សូមប្រៀបធៀប ទៅនឹងសំណៅគំរូណាមួយ ដែលទើបសរសេរភ្លាមៗ។
២.) បើជាសំណៅចម្លង គំនូសតួឣក្សរ មិនមានភាពពាសជាប់ជាសាច់តែមួយទេ ហើយមានគ្រាប់ៗ ទោះជាប៊ិចពណ៌ខ្មៅ ឬខៀវ ក៏ដោយ។ គឺមានគ្រាប់ៗ ៣-៤ ពណ៌ ដូចរូបថតពណ៌ បើថតចម្លងដោយ ប្រើម៉ាស៊ីនបោះពុម្ពពណ៌ចំរុះ ។ បើថតចម្លងដោយ ប្រើម៉ាស៊ីនបោះពុម្ពពណ៌ខ្មៅ គឺមានគ្រាប់ៗពណ៌ខ្មៅ ដូចរូបថតខ្មៅ-ស។
សូមសាកពិសោធមើលជាមុន។
សូមអោយដឹងថា បើគេយល់ព្រមបើកកញ្ចប់កស្អីនោះ គេប្រាកដជាបានរៀបចំល្បែងគេរួចចាស្រេចទៅហើយ
Post a Comment