A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 22 August 2013

The Consitutional Council orders the NEC to open some secured Package "K" boxes ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​សុវត្ថិភាព "ក" មួយ​ចំនួន

The Consitutional Council orders the NEC to open some secured Package "K" boxes.
 
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី២២ សីហា ឲ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​សម្រេច​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ បោះ​ឆ្នោត (គ.ជ.ប) បើក​កញ្ចប់​សុវត្ថិភាព "ក" មួយ​ចំនួន ដើម្បី​ធ្វើ​ការ​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។
ដោយ កែវ និមល RFA
2013-08-22
បោះឆ្នោត ៦១០
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ឈរ​តម្រង់​ជួរ​ដើម្បី​ចូល​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
Photo: RFA
សេចក្តី​ប្រកាស​ព័ត៌មាន ឲ្យ​ដឹង​ទៀត​ថា គិត​មក​ទល់​ថ្ងៃ​ទី២២ សីហា នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ទទួល​ពាក្យ​បណ្ដឹង​សរុប​ចំនួន ៣៩​ពាក្យ​បណ្ដឹង ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ដោះស្រាយ​រួច​ចំនួន ២៤​ពាក្យ​បណ្ដឹង។ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ កំពុង​ពិនិត្យ​ពិចារណា និង​ស៊ើប​អង្កេត​ចំនួន ១៥​ពាក្យ​បណ្ដឹង ដែល​សុទ្ធសឹងតែ​ជា​បណ្ដឹង​តវ៉ា​លើ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត។
កញ្ចប់​សុវត្ថិភាព "ក" គឺ​ជា​កញ្ចប់​ដែល​ដាក់​ឯកសារ​ដើម​ជាច្រើន​មក​ពី​ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត។ ឯកសារ​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព "ក" រួម​មាន ទម្រង់​បែប​បទ​លេខ ១១០១ ១១០២ និង ១១០៨ បញ្ជី​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ត្រា​សម្ងាត់​សន្លឹក​ឆ្នោត​ខូច សន្លឹក​ឆ្នោត​មិន​បាន​ប្រើ និង​គល់​បញ្ជី​សន្លឹក​ឆ្នោត​ដែល​បាន​ប្រើ សន្លឹក​ឆ្នោត​បាន​ការ សន្លឹក​ឆ្នោត​មិន​បាន​ការ និង​ផ្ទាំង​ក្រដាស​ធំ​សម្រាប់​កត់ត្រា​សំឡេង​ឆ្នោត​ជាដើម។
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​ស្ថាប័ន​កំពូល​របស់​ប្រទេស ដែល​ទទួល​កាត់​សេចក្តី​លើ​ពាក្យ​បណ្ដឹង​នានា ទាក់ទង​ការ​បោះ​ឆ្នោត បើ​សិន​ជា​សាមី​ខ្លួន ឬ​គណបក្ស​នយោបាយ​ដែល​ចូល​រួម​បោះ​ឆ្នោត​ពុំ​យល់​ព្រម​តាម​ការ​សម្រេច​កាត់​ សេចក្តី​របស់ គ.ជ.ប ទាក់ទង​ការ​បោះ​ឆ្នោត។
ពេល​វេលា​ចុង​ក្រោយ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រាប់​កាត់​សេចក្តី ​ទាក់ទង​លទ្ធផល​បោះ​ឆ្នោត គឺ​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

ពេលបើកកញ្ចប់សុវត្ថិភាព សូមបក្សសង្គ្រោះជាតិឆែកបញ្ជាក់ ផ្ទៀងផ្ទាត់ មើលថា តើឯកសារទាំងឣស់ ស្ថិតក្នុងទម្រង់ សំណៅដើម(original) ឬ ជាសំណៅចម្លង(copy) ដោយពិនិត្យទឹកខ្មៅសរសេរលើក្រដាស ដោយប្រើកែវពង្រីក(magnifier ឬ microscope):
១.) បើជាសំណៅដើម គំនូសតួឣក្សរមានភាពពាសជាប់គ្នា ជាសាច់តែមួយ ហើយតែមួយពណ៌ទេ ទៅតាម ទឹកប៊ិចពណ៌ខ្មៅ ឬ ខៀវ។ សូមប្រៀបធៀប ទៅនឹងសំណៅគំរូណាមួយ ដែលទើបសរសេរភ្លាមៗ។
២.) បើជាសំណៅចម្លង គំនូសតួឣក្សរ មិនមានភាពពាសជាប់ជាសាច់តែមួយទេ ហើយមានគ្រាប់ៗ ទោះជាប៊ិចពណ៌ខ្មៅ ឬខៀវ ក៏ដោយ។ គឺមានគ្រាប់ៗ ៣-៤ ពណ៌ ដូចរូបថតពណ៌ បើថតចម្លងដោយ ប្រើម៉ាស៊ីនបោះពុម្ពពណ៌ចំរុះ ។ បើថតចម្លងដោយ ប្រើម៉ាស៊ីនបោះពុម្ពពណ៌ខ្មៅ គឺមានគ្រាប់ៗពណ៌ខ្មៅ ដូចរូបថតខ្មៅ-ស។
សូមសាកពិសោធមើលជាមុន។

Anonymous said...

សូមអោយដឹងថា បើគេយល់ព្រមបើកកញ្ចប់កស្អីនោះ គេប្រាកដជាបានរៀបចំល្បែងគេរួចចាស្រេចទៅហើយ