A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 22 August 2013

NEC: Package K is safe គ​.​ជ​.​ប​៖ កញ្ចប់​សុវត្ថិភាព “​ក​” ត្រូវបាន​ថែរក្សា​ត្រឹមត្រូវ​ហើយ​

Give our kids a better deal
PHNOM PENH, 22 August 2013 (The Cambodia Herald) -- The National Election Committee (NEC) on Thursday said that they had already took preventative measures in order to maintain the safety of the election documents package labeled K.

The package contains documents of all of the original election results from the voting station all across the country including documents labeled 1102, 1104 and 1108.

Im Suosdey, president of National Election Committee, commented on the safety protocols after Sam Rainsy, leader of Cambodia National Rescue Party (CNRP) , sent a letter Wednesday to the NEC, questioning the safety of the documents and had also urged the NEC to keep them secure.

"The NEC always had measures in place to maintain the safety of package K," he told CEN, an affiliate of The Cambodia Herald.

The Constitutional Council hasn’t yet asked the NEC to open the package, he added.

According to Cambodian law, the Constitutional Council can force the NEC to open package K in order to verify the election results with the political parties along with observers.

Recently, the opposition party had asked NEC to open the package to examine and verify the election results from some of the voting stations in Cambodia.


However the NEC rejected the request, saying that package K cannot be opened unless there were serious irregularities.
- See more at: http://www.thecambodiaherald.com/cambodia/detail/1?page=11&token=OTY1YjVhMGRmMDE#sthash.lccfzi8f.dpuf
(ថ្ងៃទី 22 សីហា 2013, ) | ដោយ: មុនីរាជ CEN

ភ្នំពេញ: លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មានប្រសាសន៍ថា នៅ​ថ្ងៃ​ទី​២២​សីហា​នេះ លោក​បាន​ផ្ញើលិខិត​តប​ទៅ​កាន់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បញ្ជាក់​ថា គជប មាន​វិធានការ​រួចហើយ ដើម្បី​ថែរក្សា​កញ្ចប់​សុវត្ថិភាព “​ក​”​។ កញ្ចប់​សុវត្ថិភាព ក ជា​កញ្ចប់​ដែល​វេច​ខ្ចប់​នូវ​ឯកសារ​សម្ភារៈ​បោះឆ្នោត ពិសេស​ទម្រង់ ១១០២ ១១០៤ និង​ទម្រង់ ១១០៨ ដែល​ជា​ក្រដាស់​រាប់​សន្លឹកឆ្នោត នៅតាម​ការិយាល័យ​បោះឆ្នោត​។​

​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៣ លោក អ៊ឹម សួស្តី បាន​មានប្រសាសន៍​ប្រាប់ CEN ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​វិធានការ​ថែរក្សា​កញ្ចប់​សុវត្ថិភាព “​ក​” តាំងពី​មុន​មក មិនមែន​ទើបតែ​ឥឡូវ​ទេ គឺ​រក្សា​ទុក​បាន​ស្រួលបួល​។​

​ការអះអាង​របស់​ លោក អ៊ឹម សួស្តី ប្រធាន​គជប ដែល​បាន​បញ្ជាក់​ពី​ការថែរក្សា​កញ្ចប់​សុវត្ថិភាព ក ដែល​ជា​ការ​វេច​ខ្ជប់​នូវ​ឯកសារ និង​សម្ភារៈ​បោះឆ្នោត គឺជា​ការឆ្លើយតប​ទៅនឹង​លិខិត​របស់​លោក​សម​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើជូន​លោក​អ៊ឹម​សួស្តី កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៣​។​

​លោក សម រង្ស៊ី បាន​ស្នើ​ឲ្យ​គជប ថែរក្សា​ឲ្យបាន​ល្អ នូវ​កញ្ចប់​សុវត្ថិភាព ក ដោយ​មាន​ទាំង​អ្នកសង្កេតការណ៍ និង​ភ្នាក់ងារ​គណបក្សនយោបាយ ចូលរួម​ពិនិត្យ​មើល​ឲ្យបាន​ត្រឹមត្រូវ​។​

​ លោក អ៊ឹម សួស្តី បាន​បន្ថែមថា រហូតមកដល់​ពេលនេះ ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​មិនទាន់​មាន​ការសម្រេច​ឲ្យ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប ធ្វើការ​បើក​កញ្ចប់​សុវត្ថិភាព “​ក​” នៅឡើយ​ទេ​។​

​សូម​រម្លឹកថា សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៣ បាន​បាន​បញ្ជាក់ថា ផ្អែកលើ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បទបញ្ជា​ផ្ទៃក្នុង​ស្តីពី​នីតិវិធី​ត្រូវអនុវត្ត​នៅ​មុខ​ក្រុមប្រឹក្សា​ ធម្មនុញ្ញ និង​ផ្អែកលើ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ក្រុមប្រឹក្សាធម្មនុញ្ញ​អាច​សម្រេច​ឲ្យ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ ការបោះឆ្នោត​(​គជប​)​បើក​កញ្ចប់​សុវត្ថិភាព “​ក​” មួយចំនួន​ដើម្បី​ផ្ទៀងផ្ទាត់​។ ក្រុមប្រឹក្សាធម្មនុញ្ញ អាច​បើក​សវនាការ​ជា​សាធារណៈ​នៅពេល​ខាងមុខ​នេះ​។​

​ពាក្យបណ្តឹង​ ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ត្រូវបាន​គណបក​សង្គ្រោះ​ជាតិ ប្តឹង​ទៅ​កាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​គជ​ប​។ ក្នុងនោះ គណបក្សប្រឆាំង ចង់​ឲ្យ​គជប បើក​កញ្ចប់​សុវត្ថិភាព ក ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់ លទ្ធផល​បោះឆ្នោត នៅតាម​ការិយាល័យ​មួយចំនួន ដែល​គណបក្ស​សង្គ្រោះ​ជាតិ យល់ថា មាន​ការចំលង​ខុសពី​លទ្ធផល​តាម​ការិយាល័យ​បោះឆ្នោត​។​

​ប៉ុន្តែ​គជប បាន​បដិសេធ​មិន​ព្រម​បើក​កញ្ចប់​សុវត្ថិភាព ក តាម​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ មូលហេតុ មក​ពី​គជប អះអាងថា ទាល់តែ​មាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​កើតឡើង ទើប​គជប បើក​កញ្ចប់​សុវត្ថិភាព​ក​នោះ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=Y2ZjMzA5NT#sthash.3aeBEPgt.dpuf

No comments: