A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 August 2013

Security tightened prior to Sam Rainsy's arrival សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​បន្ថែម​មុន​ការ​វិល​ត្រលប់​មេ​បក្ស​ប្រឆាំង

    ភ្នំពេញៈ ទោះ​បី​ជា​មាន​សេចក្តី​អំពាវនាវ​ពី​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ពី​ក្រៅ​ប្រទេស ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ឈប់​ការ​បង្កើន​កម្លាំង​ទ័ព និង​បញ្ឈប់​ការ​ចល័ត​​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច ក៏​នៅ​ទី​ក្រុង​ភ្នំពេញ គេ​សង្កេត​ឃើញ​មាន​វត្តមាន​កង​កម្លាំង​ប្រដាប់​អាវុធ និង​រថយន្ត​ពន្លត់​អគ្គីភ័យ​បាន​ដាក់​ពង្រាយ​បន្ថែម​ទៀត ជា​ពិសេស​នៅ​ម្តុំ​វត្ត​បុទុម​វត្តី ដែល​ជា​កន្លែង​នៅ​ក្បែរ​រដ្ឋសភា​និង​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។
    ការ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ ខាង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច​ធ្លាប់​បាន​អះអាង​ថា គឺ​គ្រាន់​តែ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​​តែ​ប៉ុណ្ណោះ​ មិន​មែន​ទៅ​ច្បាំង​រាំង​​ជល់​​ជា​មួយ​អ្នក​ណា​នោះ​ទេ​។ ប៉ុន្តែ​ការ​ចល័ត​​កង​កម្លាំង​ប្រដាប់​អាវុធ​មក​ទីក្រុង​ភ្នំពេញ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ទុក​ទប់​ស្កាត់​ការពារ ការ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
    ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​មក គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​ការ​បដិសេធ​ដាច់​ខាត ចំពោះ​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ របស់​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និងបាន​ព្រមាន​ធ្វើ​មហា​បាតុកម្ម​អហិង្សា ប្រសិន​បើ​គណៈកម្មការ​ចម្រុះ​មួយ​ដែល​ដឹក​នាំ​ដោយ​អង្គការ​សហ​ប្រជាជាតិ មិន​ត្រូវ​បាន​បង្កើត​ឡើង ទៅ​តាម​ការ​ទាមទារ​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​ទេ ​នោះ​។
    លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​វិល​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ បន្ទាប់​ពី​ជំនួប​ជាមួយ​នឹង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ញូវ​យ៉ក។
    នៅ​ឯ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​វិញ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ គណបក្ស​ប្រឆាំង​នេះ​កំពុង​ធ្វើ​ពិធី​ជួបជុំ ដើម្បី​ពិភាក្សា​គ្នា​អំពី​វិវត្តន៍ ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត។ ខណៈ​ពេល គ.ជ.ប គ្រោង​នឹង​បើក​ការ​ដោះ​ស្រាយ​បណ្តឹង​ជំទាស់​នឹង លទ្ធផល​បោះ​ឆ្នោត​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​កាល​ពី​ម្សិល​មិញ​ដែល​មាន​ចំនួន ១៧ បណ្តឹង។

    ដោយឡែកនៅ​ថ្ងៃនេះ​ផ​ងដែរ អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ខុម​ហ្វ្រែល ក៏​បាន​បង្ហាញ​របាយ​ការណ៍ស្តីពី​ការ​រក​ឃើញ ភាព​មិន​ប្រក្រតី​ជាង ១ម៉ឺន​​ករណី ទាំង​មុន​ថ្ងៃ​បោះ​ឆ្នោត ថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃ​រាប់​សន្លឹក​ឆ្នោត។
    _MG_6903 IMG_8287
    ឡានទឹកត្រូវបានគេដាក់ពង្រាយនៅមុខវត្តបុទុម និងរបាំងបន្លាលោះ នៅក្នុងស្នងការរាជធានីភ្នំពេញ ទុកត្រៀមបង្រ្កាបបាតុកម្ម។ រូបថត ម៉ៃ វីរៈ និងហេង ជីវ័ន

    No comments: