A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 August 2013

Cambodian population at 14.68 million: official survey ចំនួន​ប្រជាជន​កម្ពុជា​កើន​ដល់​ជិត​១៥​លាន​នាក់

Xinhua | 2013-8-15
By Agencies

Cambodia has the population of 14.68 million as of 2013, a 9 percent rise from 13.4 million in 2008, according to the intercensal population survey released on Thursday.

The survey, conducted by the Planning Ministry's National Institute of Statistics in March, showed that 7.12 million of the population are males and 7.56 million are females.

It said urban population constitutes 21.44 percent of the total population, up from 19.51 percent five years ago.

Speaking at the launch of the survey report, Minister of Planning Chhay Than said the survey was a follow-up of the population census in 2008.

"It provides up-to-date information on the population size and growth, fertility level, mortality level, and volume of migration, " he said. "It is vital for the preparation of strategic plans for social and economic development."
លទ្ធផល​​នៃ​ការ​អង្កេត​ចន្លោះ​ជំរឿន​ប្រជាសាស្ត្រ​កម្ពុជា ឆ្នាំ​២០១៣ របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែនការ​បង្ហាញ​ថា ចំនួន​ប្រជាជន​កម្ពុជា បាន​កើន​ឡើង​ដល់​ជិត ១៥​លាន​នាក់ (១៤.៦៧៦.៥៩១) ដែល​ក្នុង​នោះ​ប្រុស​មាន​ចំនួន​ជាង ៧​លាន​នាក់ (៧.១២១.៥០៨) និង​ស្រី​មាន​ចំនួន​ជិត ៨​លាន​នាក់ (៧.៥៥៥.០៨៣)។
ដោយ យ៉ង ចាន់តារា RFA
2013-08-15
ចំនួន​ប្រជាជន​សរុប​កើន​ឡើង​ជាង ១​លាន​នាក់ (១.២៨០.៩០៩) បើ​ប្រៀបធៀប​នឹង​​លទ្ធផល​ជំរឿន​ឆ្នាំ​២០០៨ ដែល​​មាន​ចំនួន​សរុប​ជាង ១៣​លាន​នាក់ (១៣.៣៩៥.៦៨២) គិត​ជា​ភាគរយ​កើន​ឡើង​ប្រហែល​ជិត ៩​ភាគរយ (៨.៧) នៅ​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ ដោយ​ឡែក​ ប្រជាជន​នៅ​ទីក្រុង​ កើន​ឡើង​ពី​ ១៩.៥ ដល់ ២១.៤​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប។
លោក​ ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនការ​បាន​បញ្ជាក់​នៅ​ក្នុង​​​ពិធី​ប្រកាស​ផ្សព្វផ្សាយ ​លទ្ធផល​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ថា ការ​អង្កេត​ចន្លោះ​ជំ​រឿន​នេះ ធ្វើ​ឡើង​​ដើម្បី​ប្រមូល​ព័ត៌មាន​ថ្មីៗ​ស្តី​ពី​ការ​ប្រែ​ប្រួល​ជា​ប្រចាំ​ នូវ​ស្ថានភាព​ប្រជាសាស្ត្រ​ និង​សេដ្ឋកិច្ច​​កម្ពុជា។ បន្ថែម​ពី​លើ​​នេះ​ លទ្ធផល​ដែល​ទទួល​បាន​ពិត​ជា​មាន​សារសំខាន់​ណាស់​ដើម្បី​​រៀបចំ​ផែនការ​ យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: