A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 9 August 2013

Sam Rainsy to meet UN officials in the U.S next week លោក សម រង្ស៊ី នឹង​ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ​នៅ​សហរដ្ឋអាមេរិក សប្តាហ៍​ក្រោយ

ដោយ៖​ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បត្តិ៍ ទី8 ខែសីហា ឆ្នាំ2013, VOD

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ
​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ លោក​នឹង​ជួប​មន្ត្រីជាន់​ខ្ពស់​​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក ខណៈ​​លោក​​បាន​​ធ្វើដំណើរ​​ទៅ​​សហរដ្ឋ​អាមេរិក  ដើម្បី​ចូលរួម​ពិធី​មង្គលការ​កូន​។​
​លោក សម រង្ស៊ី សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​លោ​កថា លោក​គ្រោង​ជួប​មន្ត្រីជាន់ខ្ពស់ នៃ​អង្គការ​សហប្រជាជាតិ នៅ​​បុរី​​ញូវ​យ៉ក New York City (​សហរដ្ឋ​អាមេរិក​) នៅ​​ដើម​​សប្តាហ៍​​ក្រោយ ដើម្បី​​ពិគ្រោះ​ពី​​បញ្ហា​​បោះឆ្នោត​នៅ​កម្ពុជា​។​
​កន្លងទៅ លោក សម រង្ស៊ី បាន​ស្នើសុំ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ជួយ​បញ្ជូន​អ្នកជំនាញ​ខាង​កិច្ចការ​បោះឆ្នោត​មួយក្រុម​មកកាន់​ប្រទេស​ កម្ពុជា ដើម្បី​ធ្វើ​ជា​អ្នកសង្កេតការណ៍ លើ​ការស៊ើបអង្កេត​ភាពមិនប្រក្រតី​ដែល​បាន​កើតឡើង ក្នុង​ការបោះឆ្នោត ថ្ងៃទី​២៨​ខែកក្កដា​។​
លិខិត​របស់​ លោក​​សម រង្ស៊ី ផ្ញើ​ទៅ​អង្គការសហប្រជាជាតិ ឲ្យដឹងថា តាម​ស្មារតី នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារិស ថ្ងៃ​២៣​តុលា​​១៩៩១ អង្គការ​សហ​ប្រជា​ជាតិ នៅតែ​មាន​កាតព្វកិច្ច​ជួយ​ពង្រឹង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ធានា​​ដំណើរ​ការ​​បោះឆ្នោត ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ ដែល​​នេះ​​ក៏​ជា​ការទទួលខុសត្រូវ​មួយ​ដែរ​របស់​អង្គការសហប្រជាជាតិ ។​
កាលពី​ថ្ងៃ​ទី​០២​ខែ​សីហា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គីមូន បាន​​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះស្រាយ​ពាក្យបណ្តឹង​របស់​គណបក្ស​​នយោបាយ ដោយ​ត្រឹមត្រូវ និង​មាន​តម្លាភាព​។​
​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ សហប្រជាជាតិ ឲ្យដឹងថា ចំ​ពេល​ដែល​មាន​របាយ​ការណ៍​លើ​​ភាពមិនប្រក្រតី អង្គការសហប្រជាជាតិ ជំរុញ​ឲ្យ​សមត្ថ​កិច្ច​​មាន​​សមត្ថភាព ដោះស្រាយ​បណ្តឹង​ដោយ​ត្រឹមត្រូវ និង​មាន​តម្លាភាព ជាមួយ​គោលដៅ​ចុងក្រោយ​នៃ​ការធានា​ថា ការបេ្តជ្ញា និង​ការគោរព​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​។​
​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា  ធ្លាប់​ប្រាប់​VOD​ថា ដំណើរ​ទស្សនកិច្ច​របស់ លោក សម រង្ស៊ី និង​ភរិយា ទៅ​កាន់​សហរដ្ឋអាមេរិក ដើម្បី​​រៀបចំ​មង្គល​ការ​កូនស្រី​ពៅ​របស់លោក ចំ​​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នោះ គឺជា​គម្រោង​ផ្ទាល់ខ្លួន​មួយ​។
អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ លោក កែម ឡី មានប្រសាសន៍ថា ការស្វែងរក​ដំណោះស្រាយ​ខាង​ក្រៅ​ប្រទេស​ជា​ជម្រើស​ល្អ​ហើយ តែ​ត្រូវ​តែ​ស្វែងរក​ការសម្របសម្រួល​ខាងក្នុង​ឲ្យបាន ជាមុនសិន​។ លោក​បន្តថា ក្នុង​ករណី​ចាំបាច់​បំផុត ដែល​មាន​ការ​បង្ហូរឈាម បាតុកម្ម​ធំៗ​ជា​បន្តបន្ទាប់​យូរអង្វែង នឹង​មាន​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ​ជា​បន្តបន្ទាប់​។
​អ្នកវិភាគ​សង្គម លោក អ៊ូ វីរៈ សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់លោកនៅថ្ងៃព្រហស្បត្តិ៍នេះថា លោក​នៅតែ​មាន​ជំនឿ​ចិត្ត​ថា​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ អាច​ត្រឡប់​ទៅ​តុ​ដើម្បី​ពិភាក្សា​អំពី​គណៈកម្មការ​ស៊ើបអង្កេត​រួមគ្នា ព្រោះនេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​ដោះ​ស្រាយ​ភាពជាប់គាំង​៕
សរសេរ​ទៅកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com
- See more at: http://vodhotnews.com/?p=article&id=15243&lang=kh#sthash.HBnigVVy.dpuf

No comments: