A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 9 August 2013

Sam Rainsy calls on the armed forces to join force to change a government លោក​សម​ ​រង្ស៊ី​ ​អំពាវ​នាវ​អោយ​​កម្លាំង​​ប្រដាប់​​អាវុធ​ចូល​​រួម​​ក្នុង​​ផែន​ការ​​ផ្លាស់​ប្តូរ​របប​​គ្រប់​គ្រង​ប្រ​ទេស​របស់​​លោក​​

(លោក​សម​ រង្ស៊ី​ ជា​មួយ​កូន​ស្រីពៅ សម រ៉ា​ហ្សែល​ និង​ភរិយា​របស់​លោក​ ជូ​ឡុង​សុមូរ៉ា​ ពេល​ទៅ​ដល់​សហ​រដ្ឋ​អាមេរិក)
(លោក​សម​ រង្ស៊ី​ ជា​មួយ​កូន​ស្រីពៅ សម រ៉ា​ហ្សែល​ និង​ភរិយា​របស់​លោក​ ជូ​ឡុង​សុមូរ៉ា​ ពេល​ទៅ​ដល់​សហ​រដ្ឋ​អាមេរិក)
ពី​​សហ​រដ្ឋ​អា​មេ​រិក​ ​លោក​សម​ ​រង្ស៊ី​ ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​ បាន​ចេញ​សេច​ក្តី​អំពាវ​នាវ​មួយ​ ​នាថ្ងៃ​ទី​៨​ ​សីហានេះ​ ​ដោយ​​ស្នើ​​អោយ​​កង​​កម្លាំង​​ប្រដាប់​​អាវុធ​​គ្រប់​​លំ​ដាប់​​ថ្នាក់​​​ ​​ចូល​​រួម​​ក្នុង​​ផែន​​ការ​​ផ្លាស់​​ប្តូរ​​របប​​ដឹក​​នាំ​​ប្រទេស​​របស់​ លោក​​អោយ​​បាន​​សម្រេច​​អោយ​ខាង​តែ​បាន​នៅ​ឆ្នាំ២០១៣​នេះ ។
សេច​ក្តី​អំពាវ​នាវ​ទៅ​កាន់​កង​កម្លាំង​ប្រដា​ប់​អាវុធ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​មាន​ការ​ចល័ត​កង​ទ័ព​ ​ប៉េ​អឹម​ ​និង​ប៉ូលីស​ អម​ដោយ​រថ​ពាស​ដែក​ ​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ និង​នៅ​តាម​គោល​ដៅ​សំខាន់​ៗ​នានា​ កាល​ពី​យប់​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ ។​
លោក​សម​ ​រង្ស៊ី​ ​បាន​សរសេរ​នៅ​ក្នុង​សារ​របស់​លោក​ថា៖​ ​«ប៉ុន្មាន​ថ្ងៃ​​ចុង​ក្រោយ​នេះ,​ ​ខ្ញុំ ទទួល​បាន​​ពត៍​មាន​​ជាច្រើនទាក់​ទង​​នឹង​ការ​ចល័ត​ទ័ព​ គម្រោង​ដាក់​ពង្រាយ​កំលាំង​ប៉ូ​​លិស​និង​ប៉េ​អឹម​ នៅ​​តាម​ ​បណ្តា​ផ្លូ​វនា​នា​ ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ​ខ្ញុំ​ដឹង​ថា,​ ​សកម្ម​ភាព​ បែប​នេះ​ ​កើត​ឡើង​តាម​ការ​បញ្ជា​​របស់​បុគ្គល​កាន់​អំណាច​ម្នាក់​ប៉ុណ្ណោះ»​ ។​
«ហើយ​ ​ខ្ញុំ​ ​ក៏​ដឹង​ទៀត​​ថា,​ ​បង​ប្អូន,​ ​កូន​ក្មួយ,​ ​ពល​ទាហាន,​ ​ប៉ូលីស,​ ​និង​កង​កំលាំង​ ប្រដាប់​អាវុធ​​ទាំង​អស់​ ​កំពុង​ទន្ទឹង​​រងចាំ​ ​រដ្ឋា​ភិ​បាល​ថ្មី ​ ​ដែល​នឹង​ផ្តល់​​ប្រាក់​ខែ​ជូន​ យ៉ាង​តិច​​១លាន​រៀល​ក្នុង​មួយ​ខែ,​ ​ហើយ​រស់​នៅ​ក្រោម​ដំ​បូល​​រដ្ឋា​ភិបាល​ថ្មី​ ប្រកប​ ដោយ​ការ​យក​ចិត្ត​​ទុក​ដាក់,​ ​ទទួល​ខុស​ត្រូវ,​ ​និង​មាន​តំលៃ​ក្នុង​សង្គម​។​ ​ ដូច្នេះ​ ​នៅ​ពេល​នេះ​ ​ជា​ឪកាស​មាស​របស់​បង​ប្អូន​ ​ក្នុង​ការ​រួម​គ្នា​ ​ក្រោក​ឡើង​​ជា​មួយ​ ប្រជា​ពល​រដ្ឋ​យើង​ ​និង​ជា​មួយ​​យុវជន​​សង្រ្គោះ​ជាតិ​​របស់​យើង​ ​ដើម្បី​​ទាម​ទារ​ឲ្យ​មាន​​ការ​ផ្លាស់​ប្តូរ​​ឆ្ពោះ​ទៅ​រក​​ការ​បង្កើត​​ រដ្ឋា​ភិ​បាល​ថ្មី​​ក្នុ​ង​ឆ្នាំ​ ២០១៣​នេះ​ឲ្យ​ទាល់​តែ​បាន​» ​នេះជា​សំណេរបស់លោកសម រង្ស៊ី ដែលត្រូវបានផ្សព្វ​ផ្សាយ​តាម​រយៈ​គេហ​ទំព័រ​ KI​ Media ។​

នៅ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ ​ពល​រដ្ឋ​ខ្មែរ​ ​ដែល​គេ​ស្គាល់​ថា​តំណាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​នៅ​តាម​បណ្តា​សហ​គមន៍​អឺរុប​ ​និង​នៅ​សហរដ្ឋ​សហ​រដ្ឋ​អា មេ​រិក​ ​ក៏​បាន​ចេញ​ញត្តិ​ ​ដែល​​មាន​​អត្ថ​​ន័យ​​ប្រ​ហាក់​ប្រហែល​គ្នា​ទៅ​នឹង​សារ​របស់​លោក​សម​ ​រង្ស៊ី​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ ​ដោយ​ពួក​ គេ​ទទួច​អោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ​ចូល​រួម​ជាមួយ​បេស​ក​កម្ម​ របស់​គណ​បក្ស​ប្រឆាំង​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​មេដឹក​នាំ ​​និង​ស្នើ​អោយ​កង​កម្លាំង​ ទាំង​នោះ​អាណិត​អាសូរ​ដល់​ប្រជា​ជន​ ។​
KI Media​ ​បាន​ធ្វើ​សេច​ក្តី​សង្ខេប​នៃ​ញត្តិ​របស់​ពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ទាំង​នោះ​ថា៖ ​«ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​ ​រស់​នៅ​អា​មេរិក​ ​បារាំង​ ​អាល្លឺ​ម៉ង់​ ​ ហូ​ល្លង់​ ស្វីស​ ​ស៊ុយ​អែត​ ​អូ​ទ្រីស​ ​និង​ន័រ​វេស្ស​ ​ហៅ​ការ​ចល័ត​កម្លាំ​ង​ប្រដាប់​អាវុធ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ ​ថា​ជា​ការ​គម្រាម​កំហែង​ ​ដល់​ពល​រដ្ឋ​ និង​បង្ខំ​ឲ្យ​ពល​រដ្ឋ​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត​​សិប្ប​និម្មិត!»​
ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​លោក​ឧត្តម​សេនីយ៍​ ​ខេង​ ​ទី​តូ ​អ្នក​នាំ​ពាក្យ​នៃ​កង​រាជ​អាវុធ​ហត្ថ​លើ​​ផ្ទៃ​ប្រ​ទេស​ ​បាន​មាន​ប្រសាសន៍​​ប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា កង​កម្លាំង​ទាំង​នេះ​ ​គឺ​ត្រូវ​ដាក់​ពង្រាយ​ ​និង​ចល័ត​ ​ដើម្បី​ថែ​រក្សា​សន្តិ​សុខ​ ​និង​សណ្តាប់​ធ្នាប់​សង្គម​ជូន​ប្រជា​ជន​ ​រហូត​ទាល់​រដ្ឋា​ភិបាល​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ ៕​

1 comment:

Anonymous said...

You only have power over people so long as you don't take everything away from them. But when you've robbed a man of everything, he's no longer in your power - he's free again. Aleksandr Solzhenitsyn