A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 8 August 2013

Sam Rainsy calls on armed forces, police forces and civil servants to join force to change a new government លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​កងទ័ព កម្លាំង​ប៉ូលិស និង​សមត្ថកិច្ច ចូលរួម​ផ្លាស់ប្តូរ​រដ្ឋាភិបាល​​

ដោយ៖​ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បត្តិ៍ ទី8 ខែសីហា ឆ្នាំ2013 | VOD

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អំពាវនាវ​ឲ្យ​កង​ទ័ព កងកម្លាំង​ប៉ូលិស និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ចូលរួម​ជាមួយ​​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ការពារ​ជ័យ​ជម្នះ និង​​ជំរុញ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ឲ្យ​ទាល់តែបា​ន​។​
​លោក សម រង្ស៊ី ប្រកាស​បែបនេះ នៅ​លើ​គេហទំព័រ​​ហ្វេ​ស​ប៊ុក​​របស់​លោក ខណៈ​លោក​កំពុង​ស្នាក់​នៅ​ប្រទេស​បារាំង ហើយ​លោក​នឹង​បន្តដំណើរ​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​មង្គលការ​កូន​។​
​លោក សម រង្ស៊ី មានប្រសាសន៍ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ លោក​ទទួលបាន​ព័ត៌មាន​ជាច្រើន​ទាក់ទង​នឹង​ការ​​ចល័ត​ទ័ព គម្រោង​ដាក់ពង្រាយ​កម្លាំង​ប៉ូលិស និង​ប៉េអឹម នៅតាម​បណ្តា​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ លោក​បន្តថា សកម្មភាព​នេះ កើតឡើង​តាម​ការបញ្ជា​របស់​បុគ្គ​ល​កាន់​អំណាច​ម្នាក់​ប៉ុណ្ណោះ ហើយ​លោក​ក៏​ដឹង​ទៀតថា បងប្អូន​កូន ក្មួយ​ពលទាហាន ប៉ូលិស និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​អស់ កំពុង​​ទន្ទឹង​រង់ចាំ​រដ្ឋាភិបា​ល​ថ្មី ដែល​នឹង​​ផ្តល់​ប្រាក់ខែ​ជូន យ៉ាងតិច​១​លាន​រៀល​ក្នុង​មួយ​ខែ ហើយ​រស់នៅ​ក្រោម​ដំបូល​រដ្ឋាភិបាល​ថ្មី ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​។
​លោក សម រង្ស៊ី បានបញ្ជាក់​ថា​ ៖ ".....​នៅពេលនេះ ជា​ឱកាស​មាស​របស់​បងប្អូន ក្នុង​ការរួម​គ្នា​ក្រោក​ឡើង​ជាមួយ​ប្រជាពលរដ្ឋ​យើង និង​ជាមួយ​យុវជន​សង្គ្រោះ​ជាតិ​របស់​យើង ដើម្បី​ទាម​ទារ​ឲ្យមាន​ការផ្លាស់ប្តូរ ឆ្ពោះទៅរក​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ក្នុង​ឆ្នាំ​២០១៣​នេះ ឲ្យ​ទាល់​តែ​​បាន​"។​
​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មាន​សេចក្តីរាយការណ៍​ថា ប្រជាពលរដ្ឋ​មួយចំនួន និង​សមត្ថកិច្ច​ប្រចាំ​ខេត្ត​កំពង់​ចាម បាន​ប្រទះឃើញ​ការ​ចល័ត​រថពាសដែក និង​​ទាហាន ប្រមាណ​ជាង​២០​គ្រឿង ឆ្លង​តាម​ខេត្ត​កំពង់ចាម ចូល​​មក​រាជធានី​ភ្នំពេញ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព ក្រោយ​​ការបោះឆ្នោត​។​ ចំណែក​នៅ​រាជធានី​ភ្នំពេញ គេ​សង្កេតឃើញ​មាន ការដឹក​​បន្លា​លួស ជា​បន្តបន្ទាប់ ដែល​ជា​សញ្ញា​ទុក​ប្រឆាំង​នឹង​បាតុកម្ម​។​
Troops and APCs mobilised (រូបថតពីហ្វេសប៊ុក)
នៅលើ​គេហទំព័រ​ហ្វេ​សប៊ុក មានការ​បង្ហោះ​រូបភាព​នៃ​រថ​ពាស​ដែក ដែល​ប្រជាពលរដ្ឋ​ថត​បាន​ពេល​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​កំពង់ចាម​។ នៅ​ថ្ងៃ​ទី​០៨​ខែ​សីហា​​នេះ នៅ​ផ្សារ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ពលរដ្ឋ​ថត​បាន​រថពាសដែក​ជា​ជួរ បរ​ឆ្លងកាត់​។​
​អ្នកវិភាគ​មួយ​ចំនួន លើកឡើងថា រដ្ឋាភិបាល​កំពុងតែ​បង្ហាញ​រូបភាព​បំភិតបំភ័យ​ពលរដ្ឋ កុំឲ្យ​ចូលរួ​មបាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត ដែល​ដឹកនាំ​​ដោយ​​លោក សម រង្ស៊ី​។
ចំណែកកង​យុទ្ធ​ពល​ខេមរភូមិន្ទ​ដែល​ច្បាប់​ កំណត់ថា ជា​អ្នក​ការពារ​ជាតិ ការពារ​រាជ​ប​ល័​ង្គ និង​ការពារ​ប្រជាជន​ខ្មែរ​នោះ ត្រូវបាន​គេ​បង្គាប់​​​​ឲ្យ​ស្បថ​បន្ថែម​ទៀត កាលពី​ថ្ងៃ​ទី​៧​​ខែ​សីហា​​ឆ្នាំ​២០១៣​នេះ  ឲ្យ​ការពារ​ក្រុមគ្រួសារ និង​តំណែង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ។​ តា​ម​​វីដេអូ បង្ហោះ​​តាម​ប្រព័ន្ធ​​អ៊ិន​ធើណេត ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៧​ខែ​សីហា កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​មួយក្រុម ត្រូវបាន​គេ​និយាយ​នាំ​មុខ​​​ឲ្យ​ស្បថ សច្ចាប្រណិធាន ៦​ចំណុច ដូច​ជា ប្តេជ្ញា​ការពារ រាជ​ប​ល័​ង្គ ការពារ​បូរ​ភាព​ទឹកដី ជា​ពិសេស​ការពារ​ក្រុមគ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន​សែន និង​ទប់ស្កាត់​ការធ្វើ​បាតុកម្ម​ទម្លាក់​ពី​​អំណាច៕
​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com
- See more at: http://vodhotnews.com/15249#sthash.Dax3a48N.dpuf

No comments: