A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 August 2013

Police arrested a youth on charge of inciting the armed forces to topple the govetnment [His message was "Police, military police is one family, one Khmer, so we won't shed Khmer blood". Is this incitement?]សមត្ថកិច្ច ចាប់ខ្លួន​យុវជន​ម្នាក់ ដោយ​ចោទ​ពីបទ​ញុះញង់​កងកម្លាំងប្រដាប់អាវុ​ធ​ឲ្យ​ផ្តួលរំលំ​រដ្ឋាភិបាល

ដោយ៖​ តាំង វីដា និងដួង សុខា​ | ថ្ងៃសុក្រ ទី16 ខែសីហា ឆ្នាំ2013 | VoD

អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យដឹងថា មូលហេតុ​នៃ​ការចាប់ខ្លួន​យុវជន ដែលជា​អ្នក​រៀបចំ​កម្មវិធី​ទិញ​ផ្កា និង​ទឹក​សុទ្ធ​ជូន​ក្រុម​ទាហាន និង​នគរបាល​ចល័ត នៅ​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ គឺ​ដោយសារ​យុវជន​នោះ មានបំណង​ផ្ញើ​សារ ញុះញង់​ប្រជាពលរដ្ឋ នគរបាល និង​ទាហាន​ឲ្យផ្តួលរំលំ​រដ្ឋាភិបាល​។​
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ ប្រាប់​VOD​ថា កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង និង​ចាប់ខ្លួន យុវជន​ម្នាក់​ឈ្មោះ ត​ត់ ចាន់​បញ្ញា អាយុ​២៧​ឆ្នាំ ដែលជា​អ្នក​រៀបចំ​កម្មវិធី​ទិញ​ផ្កា និង​ទឹក​សុទ្ធ​ជូន​ទាហាន​ចល័ត នៅ​រាជធានី​ភ្នំពេញ ខណៈ​យុវជន​នោះ កំពុង​បោះ​ខិតប័ណ្ណ ចង​ភ្ជាប់​នឹង​ផ្កា ដោយ​មាន​សរសេរ​សារ ក្នុងន័យ​មួយ​ដើម្បី​អំពាវនាវ​ដល់​សាធារណៈ និង​ក្រុម​ទាហាន ឲ្យ​ផ្តួលរំលំ​រដ្ឋាភិបាល​។
លោក​បន្តថា តាម​ការស្រាវជ្រាវ​របស់​មន្ត្រីនគរបាល​ជំនាញ គឺ​យុវជន​នេះ ធ្វើ​សកម្មភាព​ទាំងនោះ តាម​ការ​បញ្ហា​ពី ឈ្មោះ សួន សេរី​រដ្ឋា ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មេដឹកនាំ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ ៖ "​ទិញផ្កា​រួច​ហើយ​​មក​​ចង​ជាមួយ​ខិត​ប័ណ្ណ​ហ្នឹង ចែក​​អំពាវ​នាវ​ឲ្យ​មាន​ការ​ប្រឆាំងផ្តួល​រំលំ​​​រដ្ឋាភិបាល អញ្ចឹង​យើ​ងឃាត់​មូល​ហេតុ​​​ហ្នឹង អាហ្នឹង​ជា​ខិត​ប័ណ្ណ​ដែល​ដាក់​ខ្លឹម​សារ​ក្នុង​ហ្នឹង ខ្ញុំ​សង្ខេបគឺ​ថា ផ្ញើ​ជូន​កង​ទ័ពដើម្បី​ឲ្យ​បង្វែរ​អាវុធ តម្រង់​ទៅ​រក​ជន​ផ្តាច់​ការ ខ្លឹម​សារ​ហ្នឹង​គឺ​​ជា​ការ​ញ៉ុះ​ញង់​ហើយ​ តាំង​ពី​ញ៉ុះ​ញ់ងមក​ ដូច​ថា​ប្រឆាំង​រដ្ឋាភិបាល វា​មាន​ន័យ​ប្រហាក់​ប្រ​ហែល​ដូច​ថា​ ឲ្យ​ធ្វើ​រដ្ឋ​ប្រហារ​​រដ្ឋាភិបាល​"។
​ប៉ុន្តែ មិត្តភក្តិ​យុវជន​រូបនោះ និង​ជា​អ្នក​ផ្តល់​គំនិត​ក្នុង​ការរៀបចំ​កម្មវិធី​នេះ លោក កែវ សាម​ឌី អះអាងថា សារ​ដែល​ត្រៀម​នឹង​ចងភ្ជាប់​ជាមួយ​ផ្កា​នោះ គឺ​បាន​សរសេរថា ប៉ូលីស ទាហាន ប៉េអឹម គឺជា​គ្រួសារ​តែមួយ ខ្មែរ​តែ​មួយ យើង​មិន​បង្ហូរឈាម​ខ្មែរ​ឡើយ​។ លោក​ថា សារ​នេះ​ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​​បណ្តាញ​​សង្គម​​ហ្វេ​ស​ប៊ុក Learn For Khmer ដែល​មាន​កាលបរិច្ឆេទ​តាំងពី​ថ្ងៃ​ទី​៩ ខែសីហា​ម្ល៉េះ ​៖ "នៅ​ក្នុង​ក្រដាស​ហ្នឹង គឺ​អត់​មាន​សរ​សេរ​ន័យ​អី​ទេ យើង​គ្រាន់​តែ​ន័យ​ថា យើង​មិន​សម្លាប់​​​មិន​បង្ហូរ​ឈាម មិន​ឲ្យ​មាន​ហិង្សា​នឹង​គ្នា​ទេ យើង​ជា​រវាង​កង​កម្លាំង​ទាហន ហើយ​និង​ប្រជា​ពលរដ្ឋ​ហ្នឹង ​គឺ​ជា​គ្រួសារ​ខ្មែរ​តែ​មួយ ហើយ​យើង​គោរព​ស្រលាញ់​កង​កម្លាំង​ទាហ៊ាន ដូច​ថ្ងៃ​ដែល​ពួក​គាត់​​ចុះ​ទៅ​ខាង​ព្រះ​វិហារ​អញ្ចឹង គឺ​យើង​មាន​ចែក​រំលែក​ជា​ទឹក​សុទ្ធ​ ជា​អ្វី​ដែល​បង្ហាញ​ទឹក​ចិត្ត​ថា​​យើង​គោរព​ស្រលាញ់​ពួក​គាត់"។

​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​លីកាដូ លោក អំ សំអាត ដែល​បាន​តាមដាន​ហេតុការណ៍​នេះ ឲ្យដឹងថា ក្រុមការងារ​របស់​លោក នៅ​មិនទាន់​បាន​ឃើញ​ខិតប័ណ្ណ​សារ​នោះ​ ដើម្បី​កំណត់​ថា ជា​សារ​ញុះញង់ ឬ​ជា​សារ​ក្នុង​ការបញ្ចេញមតិ​នោះទេ​។ លោក​ថា រហូតមកទល់​ពេលនេះ គឺ​សមត្ថកិច្ច​មិន​អនុញ្ញាឲ្យ​ក្រុមគ្រួសារ ឬ​ជន​ណា​ម្នាក់​ចូល​ជួប​យុវជន​នោះឡើយ​ ៖ "​ពិនិត្យ​ថា​តើ​សារ​ហ្នឹង គ្រាន់​តែ​ជា​សារ​​ក្នុង​ការ​បញ្ចេញ​មតិ ឬ​ក៏​ជា​សារ​ក្នុងការ​ញ៉ុះ​ញង់ ឲ្យ​មាន​​ការ​ប្រ​ព្រឹត្ត​បទ​ឧក្រិដ្ឋ​ ឬ​ក៏​បទ​មជ្ឈឹម​ បើសិន​ជាសារ​គ្រាន់តែ​ជា​សិទ្ធិ​សេរី​ភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ទេ​ នោះ​មិន​មាន​ផល​អ្វីប៉ះ​ពាល់​ទេ"។​
​នៅ​រសៀល​ថ្ងៃ​នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ជាច្រើន បាន​ចូលរួម​ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន យុវជន​រូបនោះ ដោយ​អ្នកខ្លះ​ងឿងឆ្ងល់​ពី​មូលហេតុ​នៃ​ការចាប់​នេះ ហើយ​ខ្លះ​លើកឡើងថា នេះ​ជា​ទង្វើ​គំរាម​របស់​សមត្ថកិច្ច​ទៅកាន់ ក្រុម​អ្នក​ទាមទារ​សន្តិភាព​។​
​គួរបញ្ជាក់​ថា គម្រោង​នៃ​ការទិញ​ផ្កា និង​ទឹក​សុទ្ធ ដើម្បី​ជូន​ទៅ​ក្រុមនគរបាល ទាហាន នៅ​ម្តុំ​ស្ថានីយ៍​រថភ្លើង នៅ​ល្ងាចម្សិលមិញ​នេះ ត្រូវ​បាន​លុប​ចោល បន្ទាប់​ពី​អ្នក​រៀបចំ​រូបនោះ បាន​បាត់​ខ្លួន ដោយ​មិន​មាន​ដំណឹង​។ យុវជន​រូបនោះ ត្រូវបាន​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕
សូមសរសេរមកកាន់ លោក តាំង វី​ដា​ តាមរយៈ vida@vodhotnews.com
- See more at: http://vodhotnews.com/15403#sthash.J2FVmfJI.dpuf

No comments: