A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 9 August 2013

People in Prey Veng worry about troop mobilisations ពលរដ្ឋ​ខេត្ត​ព្រៃវែង​ព្រួយ​បារម្ភ​ពី​ការ​ចល័ត​ទាហាន

Read in English here.
 
ប្រជាពលរដ្ឋ​នៅ​អ្នក​លឿង ស្រុក​ពាមរ ខេត្ត​ព្រៃវែង ព្រួយ​បារម្ភ​ចំពោះ​ការ​ដាក់​ពង្រាយ​កងទ័ព​តាម​វត្ត​អារាម និង​ទីកន្លែង​មួយ​ចំនួន​ក្នុង​តំបន់​របស់​ខ្លួន នៅ​ថ្ងៃ​ទី៧ ខែ​សីហា។ អ្នក​ស្រុក​ពាមរ លើក​ឡើង​ថា កន្លង​មក​ស្រុក​ភូមិ​របស់​ពួក​គាត់​ពុំ​ធ្លាប់​ប្រទះ​ឃើញ​ការ​ដាក់​ពង្រាយ​ កម្លាំង​យោធា​ឲ្យ​ប្រចាំ​ការ​ក្នុង​តំបន់​របស់​ខ្លួន​ច្រើន​កន្លែង​ដូច​នេះ​ ឡើយ។
ដោយ ហ៊ុំ ចំរើន RFA
2013-08-08
រថយន្ត​ទាហាន ៦១០
រថយន្ត​ដឹក​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង ឈប់​ចត​ក្បែរ​ធនាគារ​អេស៊ីលីដា អ្នក​លឿង ស្រុក​ពាមរ ខេត្ត​ព្រៃវែង បម្រុង​ទៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​២០១៣។
Photo: RFA
ទីកន្លែង​ដាក់​ពង្រាយ​ទាហាន​ទាំង​នោះ​រួម​មាន ក្នុង​បរិវេណ​វត្ត​អ្នក​លឿង វត្ត​ពោធិ៍សមាធិ ស្រុក​ពាមរ វត្ត​ព្រែកខ្សាយ ឃុំ​ព្រែកខ្សាយក និង​មួយ​កន្លែង​ទៀត​នៅ​ក្នុង​បរិវេណ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​បាភ្នំ ជាប់​នឹង​របង​សួន​បណ្ដុះ​កូន​ឈើ ហ៊ុន សែន ព្រែកខ្សាយ អ្នក​លឿង ស្រុក​ពាមរ ខេត្ត​ព្រៃវែង។ កម្លាំង​ទាហាន​ខាង​លើ​មាន​គ្នា​សរុប​ប្រមាណ ២០០​នាក់ ហើយ​ទាហាន​ទាំង​នោះ​មាន​ឯកសណ្ឋាន​បារ៉ា។
ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ រស់​នៅ​ភូមិ​ព្រែកខ្សាយ ឃុំ​ព្រែកខ្សាយក បាន​អះអាង​នៅ​ថ្ងៃ​ទី៧ សីហា ថា ជាង ២០​ឆ្នាំ​មក​ហើយ ប្រជាពលរដ្ឋ​ពុំ​ដែល​ប្រទះ​ឃើញ​មាន​ទាហាន​មក​បោះ​ទីតាំង​ចង​អង្រឹង​ក្នុង​ ភូមិ​របស់​លោក​ដូច​ថ្ងៃ​នេះ​ឡើយ។ លោក​ថា ទាហាន​ដ៏​ច្រើន​ខាង​លើ ទំនង​មាន​ផែន​ការ​បោះ​ទីតាំង​ដើម្បី​ទប់ស្កាត់​សកម្មភាព​អ្វី​មួយ​ក្នុង​ តំបន់​អ្នក​លឿង​នេះ​ជាក់​ជា​មិន​ខាន។
សំឡេង​ពលរដ្ឋ៖ «ឮ​សូរ​ពាក្យ​និយាយ​មក​ត​គ្នា​ថា ទាហាន​ហ្នឹង​មក​ពី​ខាង​ខេត្ត​ខ្លះ ហើយ​បន្ត​មក​ទៀត​ឮ​សូរ​ថា មក​ពី​អគ្គ ហ្នឹង​ឮ​សូរ​តាម​មិត្តភ័ក្ដិ​បាន​និយាយ​អ៊ីចឹង​ដែរ មិន​បាន​ដឹង​ច្បាស់។ អគ្គ​ហ្នឹង អគ្គ​ខាង​ណា​បង? អត់ៗ​បាន​ដឹង​ច្បាស់​ដែរ ឮ​សូរ​និយាយ​តែ​ប៉ុណ្ណឹង។ អ៊ីចឹង ពេល​ឃើញ​ទាហាន​មក​ច្រើន​អ៊ីចឹង​មាន​ការ​ព្រួយ​បារម្ភ​ទេ​បង? បាទ! ខ្ញុំ​ភ័យ​ខ្លាច​ដែរ មិន​ដឹង​គេ​ដាក់​ហ្នឹង​ក្នុង​គោល​បំណង​អី​ដែរ រឿង​ហ្នឹង​ខ្ញុំ​ចេះ​តែ​ភ័យ​ព្រួយ​ទាំងអស់។ ហើយ​អ្នក​ស្រុក​ទាំងអស់​ហ្នឹង គេ​ឃើញ​អ៊ីចឹង​ក៏​គេ​ភ័យ​ដែរ គេ​និយាយ​ត​គ្នា​ដែរ មិន​ដឹង​ថា​យ៉ាង​ម៉េច ម្នាក់ៗ​ចេះ​តែ​ភ័យ​ព្រួយ​គ្រប់​គ្នា​ហ្នឹង»

ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ភូមិ​ពោធិ៍ឧត្ដម ឃុំ​ព្រែកខ្សាយក បញ្ជាក់​ស្រដៀង​គ្នា​ថា លោក​មាន​ការ​ព្រួយ​បារម្ភ និង​មាន​មន្ទិល​សង្ស័យ​ចំពោះ​កង​កម្លាំង​ទាហាន​ខាង​លើ​ដែរ។ ប៉ុន្តែ លោក​ថា រូប​លោក​ក៏​ដូច​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែរ គឺ​ម្នាក់ៗ​ពុំ​ហ៊ាន​ទៅ​សួរ​នាំ ឬ​នៅ​ក្បែរ​ក្រុម​ទាហាន​ទាំង​នោះ​ឡើយ៖ «អូ! ភ័យ​ណាស់​ភ័យ​ខ្លាំង ព្រោះ​ថា​មាន​សកម្មភាព​ទៅ ២០ ឬ ៣០​ឆ្នាំ​ហើយ យើង​មិន​ដែល​មាន​ទ័ព​មាន​ទាហាន​អ៊ីចឹង។ ព្រឹត្តិការណ៍​ហ្នឹង វា​ក្រោយ​ពី​បោះ​ឆ្នោត​ហើយ វា​ចាប់​មាន​អ៊ីចឹងៗ​វា​ភ័យ​ណាស់ ទាំង​គេ​ទាំង​យើង ប្រជាជន​អ្នក​រក​ស៊ី​សុទ្ធតែ​អ្នក​ភ័យ​ព្រួយ​ទាំងអស់​គ្នា​ហ្នឹង។ ឮ​មាត់​មួយ​មាត់​ពីរ ចេះ​តែ​ភ័យ​ព្រួយ​បារម្ភ​ខ្លាច​មាន​បញ្ហា​អី​កើត​ឡើង វា​មិន​ស្រួល​ដែរ ព្រោះ​ប្រជាជន​ទើប​ឆ្លង​កាត់​សង្គ្រាម​ចប់»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ធ្វើ​ការ​ទាក់ទង​មន្ត្រី​យោធា​ខេត្ត ដើម្បី​បកស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៧ ខែ​សីហា ដោយ​ទូរស័ព្ទ​រោទ៍​តែ​ពុំ​មាន​អ្នក​ទទួល។
ប៉ុន្តែ អភិបាល​ស្រុក​ពាមរ លោក សៅ ប្រសិដ្ឋ មាន​ប្រសាសន៍​ថា ចំពោះ​រឿង​នេះ​លោក​ថា​ពុំ​មាន​ការ​ទាក់ទង​នឹង​អាជ្ញាធរ​មូលដ្ឋាន​ទេ៖ «ខ្ញុំ​មិន​បាន​ដឹង​ដែរ រឿង​ការងារ​ខាង​កងទ័ព​ខាង​ថ្នាក់​លើ ខ្ញុំ​អត់​ដឹង​ដែរ​រឿង​ហ្នឹង»
ទោះ​យ៉ាង​នេះ​ក្ដី មេ​ឃុំ​ព្រែកខ្សាយក លោក ឯម ណេ បាន​អះអាង​ថា ក្រុម​ទាហាន​ដែល​ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ខាង​លើ គឺ​ពុំ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នយោបាយ​ឡើយ៖ «គេ​មក​ការពារ​បង្រៀន​ជាង ១០​នាក់​ទេ»
អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ឲ្យ​ដឹង​ចំពោះ​បញ្ហា​នេះ​ថា ប្រទេស​កម្ពុជា មាន​សន្តិភាព​យូរ​មក​ហើយ ប៉ុន្តែ​ពេល​ដែល​ពួក​គាត់​ឃើញ​មាន​ការ​ចល័ត​ទាហាន​ខុស​ប្រក្រតី ពលរដ្ឋ​មាន​ការ​ភ្ញាក់​ផ្អើល​កើត​ឡើង។ មួយ​វិញ​ទៀត ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា ទើប​តែ​បញ្ចប់​ការ​បោះ​ឆ្នោត​ថ្មីៗ​ផង លោក​ថា​បញ្ហា​នេះ​បើ​មិន​មាន​ការ​បកស្រាយ​ពី​រដ្ឋាភិបាល​ឲ្យ​បាន​ច្បាស់​ លាស់​ដល់​ប្រជាពលរដ្ឋ​ទេ ក្ដី​បារម្ភ​របស់​ពលរដ្ឋ នឹង​នៅ​តែ​បន្ត​ជាក់​ជា​ពុំ​ខាន។
លោក​បណ្ឌិត សុខ ទូច៖ «មិន​មាន​ការ​បកស្រាយ​ហ្នឹង​ហើយ​ដែរ​វា​ជា​បញ្ហា តែ​បើ​សិន​មាន​ការ​បកស្រាយ វា​មិន​មាន​បញ្ហា​ទេ ពីព្រោះ​វា​អត់​ឆ្ងល់ ហើយ​អា​មិន​មាន​បកស្រាយ​ហ្នឹង​ហើយ ដែល​ជា​កង្វល់​របស់​ប្រជាជន​ហ្នឹង។ នៅ​ទី​នេះ​ទាក់ទង​អាជ្ញាធរ​អត់​ដឹង​ទេ គឺ​ទាក់ទង​ទៅ​លើ​រដ្ឋាភិបាល​តាម​ការ​បន្លាស់​ទី​នៃ​កងទ័ព​នេះ មិន​មែន​ថា តើ​ត្រូវ​ការ​ទាក់ទង​កងទ័ព​យ៉ាង​ម៉េច? មាន​សុំ​ការ​បកស្រាយ​ពី​រដ្ឋាភិបាល ព្រោះ​អាជ្ញាធរ​ហួស​ដែន​កំណត់​ហើយ»
លោក​បន្ត​ថា រាល់​ការ​បន្លាស់​ទី​កងទ័ព បើ​ទោះ​ធ្វើ​នៅ​រូបភាព​ណា​ក៏ដោយ គឺ​ទាមទារ​ឲ្យ​មាន​ការ​បកស្រាយ​ពី​រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​ការពារ​ជាតិ តែ​ម្ដង។
កង​ទាហាន​ទាំង​នោះ ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ពង្រាយ​នៅ​ទី​កន្លែង​មួយ​ចំនួន​ក្នុង​តំបន់​អ្នក​ លឿង ខេត្ត​ព្រៃវែង គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី៥ សីហា មក​ម្ល៉េះ។ ហើយ​មក​ទល់​បច្ចុប្បន្ន ក៏​នៅ​តែ​មាន​ទាហាន​ប្រចាំ​ការ​នៅ​តំបន់​ខាង​លើ​នៅ​ឡើយ។ ប្រជាពលរដ្ឋ​នៅ​ស្រុក​ពាមរ លើក​ឡើង​ថា ការ​ដាក់​ពង្រាយ​កងទ័ព​ស្រប​ពេល​ដែល​ប្រទេស​គ្មាន​សង្គ្រាម​ដូច​នេះ គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ភូមិ​ ជា​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: