មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តរតនគិរី
នៅថ្ងៃពុធ ទី២១ ខែសីហា
អំពាវនាវឲ្យអាជ្ញាធរខេត្តត្រួតពិនិត្យភាពមិនស្របច្បាប់នៃជន
អន្តោប្រវេសន៍វៀតណាម ដែលចូលមកក្នុងខេត្តរតនគិរី
នេះកាន់តែច្រើនឡើង។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ឆាយ ធី
សំដែងក្ដីបារម្ភថា ការហូរចូលនៃជនជាតិវៀតណាម
នេះនឹងនាំឲ្យមានបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់កើតមានបន្ថែមទៀត
ប្រសិនអាជ្ញាធរមិនបានយកចិត្តទុកដាក់ត្រួតពិនិត្យលិខិតស្នាមចេញ
ចូល និងការស្នាក់នៅរបស់ពួកគេ។
លោកបន្តថា ភាគច្រើននៃជនជាតិវៀតណាម ចូលមកកាន់ខេត្តរតនគិរី
គឺដើម្បីមកបម្រើការក្នុងចម្ការកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម
នៅក្នុងខេត្តនេះតាំងពីខែកក្កដា រហូតបច្ចុប្បន្ន៖ «កាលណាបើក
ទូលាយពេក ហើយមកតាមច្រករបៀងខ្វះការត្រួតពិនិត្យច្បាស់លាស់
អាហ្នឹងវាអនាធិបតេយ្យ គឺយើងពិបាកក្នុងការគ្រប់គ្រងផ្នែកសន្តិសុខ
អំពីភូមិ ឃុំ មានសុវត្ថិភាពនៅតាមថ្នាក់មូលដ្ឋាន»។
សេចក្ដីរាយការណ៍របស់មន្ត្រីប៉ូលិសអន្តោប្រវេសន៍នៃច្រកទ្វារ
ព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ក្នុងស្រុកអូរយ៉ាដាវ
ជាប់នឹងស្រុកដាក់កឺ ប្រទេសវៀតណាម
ក្នុងមួយថ្ងៃយ៉ាងហោចណាស់មានពលរដ្ឋវៀតណាម ប្រមាណ ៥០ ទៅ ១០០នាក់
ចេញចូលតាមច្រកទ្វារនេះពីប្រទេសវៀតណាម មកខេត្តរតនគិរី។
ប្រធានប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ
ស្រុកអូរយ៉ាដាវ លោក ឡុង រុក្ខា មានប្រសាសន៍បញ្ជាក់ថា ជនជាតិវៀតណាម
ដែលឆ្លងដែនតាមច្រកព្រំដែននេះមួយចំនួនជាអ្នកទេសចរ
មានរថយន្តក្រុមហ៊ុនទេសចរណ៍វៀតណាម
សុំច្បាប់អនុញ្ញាតនាំចូលអ្នកទេសចរមកសម្រាន្តនៅប្រទេសកម្ពុជា
និងមួយចំណែកទៀត
ជាបុគ្គលិកជំនាញដែលក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម
បំពេញបែបបទឆ្លងដែនមកធ្វើការក្នុងចម្ការកៅស៊ូ។
លោកអះអាងថា ប្រជាពលរដ្ឋវៀតណាម នៅភូមិឃុំជាប់គ្នានេះ
ក៏ត្រូវអនុញ្ញាតឲ្យឆ្លងដែនចេញចូលរយៈពេល
១២ម៉ោងជាមួយមធ្យោបាយធ្វើដំណើរដូចជាម៉ូតូដឹកជញ្ជូន
ក៏ប៉ុន្តែពួកគេអនុញ្ញាតឲ្យនៅត្រឹមស្រុកជាប់ព្រំដែន
ប៉ុន្តែពួកគេត្រូវចាកចេញទៅវិញតាមការកំណត់៖ «អត់ដែលស្នាក់នៅយូរទេ តួលេខចេញចូលវាមកច្រើន តែយ៉ាងយូរបំផុតពីរអាទិត្យ។ វាមកបង្រៀនបច្ចេកទេសហើយគេទៅវិញហើយ»។
សេចក្ដីរាយការណ៍របស់មន្ត្រីសមាគមអាដហុក ឲ្យដឹងថា
កាលពីថ្ងៃទី១៩ សីហា កន្លងទៅនេះ មានជនជាតិវៀតណាម
មួយក្រុមមានគ្នាប្រមាណ ១០នាក់
និងជិះម៉ូតូមានស្លាកលេខប្រទេសវៀតណាម
គ្រប់គ្នាចូលមកក្រុមហ៊ុនសម្បទានវៀតណាម ឈ្មោះ ហ័ងអាញ់ អណ្ដូងមាស
ក្នុងភូមិសាស្ត្រស្រុកកូនមុំ ខេត្តរតនគិរី។
ប្រធានសាខាគយនិងរដ្ឋាករខេត្តរតនគិរី លោក ជួប ចំរើន
មានប្រសាសន៍ថា តាមគោលការណ៍ មន្ត្រីគយមិនអនុញ្ញាតឲ្យពលរដ្ឋវៀតណាម
នាំយកមធ្យោបាយធ្វើដំណើរចូលឆ្ងាយពីទីប្រជុំជនឃុំប៉ក់ញ៉ៃ
ជាប់នឹងព្រំដែននោះទេ។ លោកបន្តថា មិនដឹងថា តើពលរដ្ឋវៀតណាម
ដែលជិះម៉ូតូចូលមកដល់ទីរួមខេត្តរតនគិរី ដោយវិធីណាទេ។
ចំណែកប្រធានការិយាល័យប៉ូលិសអន្តោប្រវេសន៍នៃស្នងការប៉ូលិស
ខេត្តរតនគិរី លោក មឿង ខេម មានប្រសាសន៍បញ្ជាក់ថា
ប៉ូលិសជំនាញបានត្រួតពិនិត្យកម្មករបរទេសដែលក្រុមហ៊ុននាំចូលមក
ធ្វើការជាអ្នកបច្ចេកទេសជាប្រចាំមិនឃើញមានកម្មករណាគ្មានលិខិត
ស្នាមអនុញ្ញាតនោះទេ៖ «មនុស្សហ្នឹងគឺមានឯកសារគ្រប់គ្រាន់សម្រាប់ការស្នាក់នៅជាកម្មករជំនាញយើងត្រួតពិនិត្យជាអចិន្ត្រៃយ៍»។
ស្ថិតិរបស់ការិយាល័យប៉ូលិសអន្តោប្រវេសន៍ខេត្តរតនគិរី
ចាប់ពីខែមករា ឆ្នាំ២០១៣ រហូតបច្ចុប្បន្ន មានកម្មករបរទេស រួមមាន
វៀតណាម ចិន អូស្ត្រាលី សរុប ២៨៨នាក់
ចូលមកធ្វើការជាកម្មករបច្ចេកទេសក្នុងក្រុមហ៊ុនជាង ២០
នៅក្នុងខេត្តនេះ ក្នុងនោះ ៩០ភាគរយជាជនជាតិវៀតណាម។
ចំណែកមន្ត្រីច្រកទ្វារដដែលឲ្យដឹងដែរថា នៅខែកក្កដា និងខែសីហា
នេះ សមត្ថកិច្ចប៉ូលិសបានបញ្ជូនចេញជនជាតិវៀតណាម ៦នាក់
ដែលប្រព្រឹត្តខុសច្បាប់នៃប្រទេសកម្ពុជា៕
1 comment:
Please help share this corruption document
http://moneaksekar.com/?p=8693
Post a Comment