A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 22 August 2013

Human rights officials call on the authority to monitor the influx of illegal Vietnamese immigrants មន្ត្រី​សិទ្ធិ​មនុស្ស​​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ត្រួត​ពិនិត្យ​បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម

Chhay Thy, a monitor with human rights group ADHOC in Rattasnakiri, claimed that Vietnamese illegal immigrants are flocking to Rattanakiri in groups using their own individual's transport with motorcycles bearing the Vietnamese number plate. He said those Vietnamese migrants flocked to Cambodia to work in Vietnamese economic concession zone in various districts of the province.
 
មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​រតនគិរី អះអាង​ថា ពលរដ្ឋ​វៀតណាម ជា​ក្រុមៗ បាន​ចូល​មក​ខេត្ត​នេះ​ដោយ​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន មាន​ម៉ូតូ​បំពាក់​ស្លាក​លេខ​ពី​ប្រទេស​វៀតណាម។ ពលរដ្ឋ​វៀតណាម ទាំង​នោះ​ចូល​មក​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ វៀតណាម នៅ​តាម​បណ្ដា​ស្រុក​នានា។
ដោយ រដ្ឋា វីសាល RFA
2013-08-21
មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី នៅ​ថ្ងៃ​ពុធ ទី​២១ ខែ​សីហា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រួត​ពិនិត្យ​ភាព​មិន​ស្រប​ច្បាប់​នៃ​ជន​ អន្តោប្រវេសន៍​វៀតណាម ដែល​ចូល​មក​ក្នុង​ខេត្ត​រតនគិរី នេះ​កាន់​តែ​ច្រើន​ឡើង។
អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ឆាយ ធី សំដែង​ក្ដី​បារម្ភ​ថា ការ​ហូរ​ចូល​នៃ​ជនជាតិ​វៀតណាម នេះ​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​កើត​មាន​បន្ថែម​ទៀត ប្រសិន​អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​លិខិត​ស្នាម​ចេញ​ ចូល និង​ការ​ស្នាក់នៅ​របស់​ពួក​គេ។
លោក​បន្ត​ថា ភាគ​ច្រើន​នៃ​ជនជាតិ​វៀតណាម ចូល​មក​កាន់​ខេត្ត​រតនគិរី គឺ​ដើម្បី​មក​បម្រើ​ការ​ក្នុង​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម នៅ​ក្នុង​ខេត្ត​នេះ​តាំង​ពី​ខែ​កក្កដា រហូត​បច្ចុប្បន្ន៖ «កាល​ណា​បើក​ ទូលាយ​ពេក ហើយ​មក​តាម​ច្រក​របៀង​ខ្វះ​ការ​ត្រួត​ពិនិត្យ​ច្បាស់លាស់ អា​ហ្នឹង​វា​អនាធិបតេយ្យ  គឺ​យើង​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ផ្នែក​សន្តិសុខ អំពី​ភូមិ ឃុំ មាន​សុវត្ថិភាព​នៅ​តាម​ថ្នាក់​មូលដ្ឋាន»
សេចក្ដី​រាយការណ៍​របស់​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​នៃ​ច្រក​ទ្វារ​ ព្រំដែន​អន្តរជាតិ​កម្ពុជា-​វៀតណាម ក្នុង​ស្រុក​អូរយ៉ាដាវ ជាប់​នឹង​ស្រុក​ដាក់កឺ ប្រទេស​វៀតណាម ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​វៀតណាម ប្រមាណ ៥០ ទៅ ១០០​នាក់ ចេញ​ចូល​តាម​ច្រក​ទ្វារ​នេះ​ពី​ប្រទេស​វៀតណាម មក​ខេត្ត​រតនគិរី។
ប្រធាន​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ស្រុក​អូរយ៉ាដាវ លោក ឡុង រុក្ខា មាន​ប្រសាសន៍​បញ្ជាក់​ថា ជនជាតិ​វៀតណាម ដែល​ឆ្លង​ដែន​តាម​ច្រក​ព្រំដែន​នេះ​មួយ​ចំនួន​ជា​អ្នក​ទេសចរ មាន​រថយន្ត​ក្រុមហ៊ុន​ទេសចរណ៍​វៀតណាម សុំ​ច្បាប់​អនុញ្ញាត​នាំ​ចូល​អ្នក​ទេសចរ​មក​សម្រាន្ត​នៅ​ប្រទេស​កម្ពុជា និង​មួយ​ចំណែក​ទៀត ជា​បុគ្គលិក​ជំនាញ​ដែល​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម បំពេញ​បែបបទ​ឆ្លង​ដែន​មក​ធ្វើ​ការ​ក្នុង​ចម្ការ​កៅស៊ូ។
លោក​អះអាង​ថា ប្រជាពលរដ្ឋ​វៀតណាម នៅ​ភូមិ​ឃុំ​ជាប់​គ្នា​នេះ ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​ចេញ​ចូល​រយៈពេល ១២​ម៉ោង​ជាមួយ​មធ្យោបាយ​ធ្វើ​ដំណើរ​ដូច​ជា​ម៉ូតូ​ដឹក​ជញ្ជូន ក៏​ប៉ុន្តែ​ពួកគេ​អនុញ្ញាត​ឲ្យ​នៅ​ត្រឹម​ស្រុក​ជាប់​ព្រំដែន ប៉ុន្តែ​ពួកគេ​ត្រូវ​ចាកចេញ​ទៅ​វិញ​តាម​ការ​កំណត់៖ «អត់​ដែល​ស្នាក់​នៅ​យូរ​ទេ តួលេខ​ចេញ​ចូល​វា​មក​ច្រើន តែ​យ៉ាង​យូរ​បំផុត​ពីរ​អាទិត្យ។ វា​មក​បង្រៀន​បច្ចេកទេស​ហើយ​គេ​ទៅ​វិញ​ហើយ»

សេចក្ដី​រាយការណ៍​របស់​មន្ត្រី​សមាគម​អាដហុក ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៩ សីហា កន្លង​ទៅ​នេះ មាន​ជនជាតិ​វៀតណាម មួយ​ក្រុម​មាន​គ្នា​ប្រមាណ ១០​នាក់ និង​ជិះ​ម៉ូតូ​មាន​ស្លាក​លេខ​ប្រទេស​វៀតណាម គ្រប់​គ្នា​ចូល​មក​ក្រុមហ៊ុន​សម្បទាន​វៀតណាម ឈ្មោះ ហ័ងអាញ់ អណ្ដូងមាស ក្នុង​ភូមិសាស្ត្រ​ស្រុក​កូនមុំ ខេត្ត​រតនគិរី។
ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​រតនគិរី លោក ជួប ចំរើន មាន​ប្រសាសន៍​ថា តាម​គោលការណ៍ មន្ត្រី​គយ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម នាំ​យក​មធ្យោបាយ​ធ្វើ​ដំណើរ​ចូល​ឆ្ងាយ​ពី​ទីប្រជុំជន​ឃុំ​ប៉ក់ញ៉ៃ ជាប់​នឹង​ព្រំដែន​នោះ​ទេ។ លោក​បន្ត​ថា មិន​ដឹង​ថា តើ​ពលរដ្ឋ​វៀតណាម ដែល​ជិះ​ម៉ូតូ​ចូល​មក​ដល់​ទី​រួម​ខេត្ត​រតនគិរី ដោយ​វិធី​ណា​ទេ។
ចំណែក​ប្រធាន​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​នៃ​ស្នងការ​ប៉ូលិស ខេត្ត​រតនគិរី លោក មឿង ខេម មាន​ប្រសាសន៍​បញ្ជាក់​ថា ប៉ូលិស​ជំនាញ​បាន​ត្រួត​ពិនិត្យ​កម្មករ​បរទេស​ដែល​ក្រុមហ៊ុន​នាំ​ចូល​មក​ ធ្វើ​ការ​ជា​អ្នក​បច្ចេកទេស​ជា​ប្រចាំ​មិន​ឃើញ​មាន​កម្មករ​ណា​គ្មាន​លិខិត​ ស្នាម​អនុញ្ញាត​នោះ​ទេ៖ «មនុស្ស​ហ្នឹង​គឺ​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​ការ​ស្នាក់​នៅ​ជា​កម្មករ​ជំនាញ​យើង​ត្រួត​ពិនិត្យ​ជា​អចិន្ត្រៃយ៍»
ស្ថិតិ​របស់​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ខេត្ត​រតនគិរី ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន មាន​កម្មករ​បរទេស រួម​មាន វៀតណាម ចិន អូស្ត្រាលី សរុប ២៨៨​នាក់ ចូល​មក​ធ្វើ​ការ​ជា​កម្មករ​បច្ចេកទេស​ក្នុង​ក្រុមហ៊ុន​ជាង ២០ នៅ​ក្នុង​ខេត្ត​នេះ ក្នុង​នោះ ៩០​ភាគរយ​ជា​ជនជាតិ​វៀតណាម។
ចំណែក​មន្ត្រី​ច្រក​ទ្វារ​ដដែល​ឲ្យ​ដឹង​ដែរ​ថា នៅ​ខែ​កក្កដា និង​ខែ​សីហា នេះ សមត្ថកិច្ច​ប៉ូលិស​បាន​បញ្ជូន​ចេញ​ជនជាតិ​វៀតណាម ៦​នាក់ ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​នៃ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Please help share this corruption document

http://moneaksekar.com/?p=8693