ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក
RFA Photo
ប្រធានអង្គការលីកាដូ អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក
ថ្លែងនៅរសៀល ថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៣ ថា
ការបើកកញ្ចប់សុវត្ថិភាព "ក" ដែល គ.ជ.ប អះអាងថា មានសុវត្ថិភាព
នៅឃុំស្វាយជ្រះ ក្នុងខេត្តក្រចេះ កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា
បែរជាមានកញ្ចប់ចំនួន ១០ បានបើកចំហ ក្នុងចំណោម ១៣កញ្ចប់។
អ្នកស្រីបន្តថា
ភាពមិនប្រក្រតីនេះអាចមានការសង្ស័យនៅក្នុងកញ្ចប់សុវត្ថិភាព "ក"
នៅខេត្តផ្សេងទៀត។
បញ្ហានេះ អង្គការលីកាដូ យល់ថា ក្រុមប្រឹក្សាធម្មនុញ្ញគួរតែពិចារណាបោះឆ្នោតឡើងវិញនៅកន្លែងណា ដែលមានភាពមិនប្រក្រតីច្រើន ដើម្បីជម្រះមន្ទិលសង្ស័យរបស់ម្ចាស់ឆ្នោត និងគណបក្សនយោបាយផង។
កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា គ.ជ.ប បានបើកកញ្ចប់សុវត្ថិភាព "ក" នៅឃុំស្វាយជ្រះ ស្រុកស្នូល ខេត្តក្រចេះ តាមបណ្ដឹងគណបក្សសង្គ្រោះជាតិ។ ក្នុងកញ្ចប់សុវត្ថិភាព "ក" នោះមានភាពមិនប្រក្រតីច្រើន ដូចជាកញ្ចប់សុវត្ថិភាពចំនួន ១០ ក្នុងចំណោម ១៣ ជាកញ្ចប់ដែលចំហមាត់ស្រាប់មិនមានសុវត្ថិភាពឡើយ។ បន្ទាប់ពីការត្រួតពិនិត្យកញ្ចប់សុវត្ថិភាព "ក" ទាំង ១៣ នោះ គេរកឃើញថា ចំនួនសន្លឹកឆ្នោតមិនបានការត្រូវបានបាត់ ហើយប្ដូរសំឡេងឆ្នោតទៅគណបក្សមិនសូវសំបូរអ្នកគាំទ្រដែលខុសពី លទ្ធផលបឋមដែលការិយាល័យបោះឆ្នោតទាំង ១៣ ប្រកាសកាលពីថ្ងៃបោះឆ្នោត។ ក្រៅពីនេះ ក៏មានករណីបំពេញសំណុំឯកសារមិនគ្រប់ទម្រង់មានការខុសគ្នារវាង ទិន្នន័យលើតារាងរាប់សន្លឹកឆ្នោត ខុសគ្នាទិន្នន័យសន្លឹកឆ្នោតបានការ និងមិនបានការ ភាពខុសគ្នានូវការប្រើប្រាស់ប៊ិច ពីរពណ៌សរសេរលើតារាងកត់លទ្ធផលរាប់សន្លឹកឆ្នោត និងបញ្ហាច្រើនទៀត។
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាឲ្យ គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព "ក" មួយចំនួននៅមណ្ឌលខេត្តបាត់ដំបង ក្រុងបាត់ដំបង នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៣ ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោត ក្នុងទម្រង់ ១១០២ ១១០៨ និងក្រដាសកត់ត្រាសំឡេងឆ្នោត។
បញ្ហានេះ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា ថ្លែងថា មន្ត្រីរៀបចំការបោះឆ្នោតតាមការិយាល័យនានាទទួលបានការបណ្ដុះ បណ្ដាលតែមួយព្រឹក ដោយសារតែខ្វះថវិកា។ ប៉ុន្តែ គ.ជ.ប បានចែកជូនសៀវភៅណែនាំច្រើនអំពីវិធីរៀបចំការបោះឆ្នោត។ លោកបានពន្យល់ថា ទម្រង់ ១១០២ និងទម្រង់ ១១០៨ ជាទម្រង់ដែលត្រឹមត្រូវដូចក្រដាសកត់ត្រាគូសលើក្ដារខៀនក្រោយរាប់ សន្លឹកឆ្នោត។ ឯទម្រង់ ១១០៤ ជាក្រដាសដែលចម្លងចែកជូនលទ្ធផលរាប់សន្លឹកឆ្នោតជម្រាបគណបក្ស នយោបាយ។
បញ្ហាភាពមិនប្រក្រតីនេះត្រូវគណបក្សចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ ខ្លះ សុំឲ្យអង្គការសហប្រជាជាតិបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីទាំងនោះ។
អគ្គលេខាធិការគណបក្សខ្មែរឈប់ក្រ លោក ស៊ិន វណ្ណារិទ្ធ ថ្លែងថា អង្គការសហប្រជាជាតិគួរតែបញ្ជូនមន្ត្រីរបស់ខ្លួនមកសង្កេតភាពមិន ប្រក្រតីនៃការរាប់សន្លឹកឆ្នោត ដោយសារតែមន្ត្រីធ្វើការងារបោះឆ្នោតមិនអនុវត្តច្បាប់បោះឆ្នោតបាន ត្រឹមត្រូវនាំឲ្យមានភាពមិនប្រក្រតីច្រើន កើតមានការសង្ស័យទៅក្នុងកញ្ចប់សុវត្ថិភាព "ក" ដទៃទៀត ទូទាំងប្រទេសកម្ពុជា។
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែងថា កំហុសទាំងឡាយដែលមាននៅក្នុងកញ្ចប់សុវត្ថិភាព "ក" នៃឃុំស្វាយជ្រះ ស្រុកស្នួល មិនមែនជាកំហុសបច្ចេកទេស ដូចអគ្គលេខាធិការ គ.ជ.ប បំភ្លឺនោះទេ។ លោកបន្តថា ការបើកកញ្ចប់សុវត្ថិភាព "ក" នោះបានបង្ហាញពីភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោតរួចទៅ ហើយ។
អនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ លោក ចាន់ យ៉េត ថ្លែងថា ការបើកកញ្ចប់សុវត្ថិភាព "ក" នៅឃុំស្វាយជ្រះ បានធ្វើឲ្យសន្លឹកឆ្នោតគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យឈ្នះគណបក្ស ៣ផ្សេងទៀត ដូចជាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ និងគណបក្សសញ្ជាតិកម្ពុជា។ លោកសុំឲ្យ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញពង្រឹងសុចរិតភាពក្នុងការអនុវត្តច្បាប់ បោះឆ្នោត។
អតីតប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាមគ្គុទ្ទេសក៍គណបក្សនោះ លោក កែវ ពុទ្ធរស្មី ថ្លែងថា គណបក្សនេះរង់ចាំមើលចំណាត់ការរបស់ក្រុមប្រឹក្សាធម្មនុញ្ញទៅលើភាព មិនប្រក្រតីដែលបានកើតឡើង ក្រោយពី គ.ជ.ប បើកកញ្ចប់សុវត្ថិភាព "ក" នោះ។
ប្រធានគណបក្សសញ្ជាតិកម្ពុជា លោក សេង សុខេង ថ្លែងថា គណបក្សនេះមិនជំទាស់នឹងលទ្ធផលដែល គ.ជ.ប ប្រកាសសន្លឹកឆ្នោតបណ្ដោះអាសន្ននោះទេ ហើយក៏មិនទាមទារអ្វីបន្ថែមដែរ។
ចំណែកតំណាងគណបក្សប្រជាជនកម្ពុជា លោក អ៊ក គីមហាន មិនធ្វើអត្ថាធិប្បាយទេនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ ជុំវិញកញ្ចប់សុវត្ថិភាព "ក" ក្នុងឃុំស្វាយជ្រះ បើកបង្ហាញពីភាពមិនប្រក្រតី។
ក្រោយពីកើតភាពមិនប្រក្រតី គណបក្សនយោបាយខ្លះ និងអង្គការក្រៅរដ្ឋាភិបាលអំពាវនាវឲ្យគណបក្សឈ្នះឆ្នោតទាំង២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចរចាឲ្យអស់លទ្ធភាពក្នុងការបង្កើតគណៈកម្មការចម្រុះ ដោយមិនមានវត្តមាន គ.ជ.ប តែមានវត្តមានអង្គការសហប្រជាជាតិជាអ្នកសង្កេតការណ៍៕

2 comments:
this old school lady is dreaming, she should has known better, coz she was coming from Paris,,
this NGO lady wanted to get higher rated, so that, she can get higher pays..
more drama’s – more high rated, more attention on her
12:47 pm
You are either a Yuon or a Yuon's slave !!!
Post a Comment