A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 27 August 2013

The Constitutional Council orders the NEC to open Safety Packages "a" in Battambang ក្រុមប្រឹក្សា​ធម្មនុញ្ញ​បង្គាប់​ឲ្យ​គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​នៅ​បាត់ដំបង

ដោយ វិទ្យុ អាស៊ីសេរី RFA
2013-08-26 
 
ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​ចេញ​លិខិត​បន្ទាន់​មួយ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣ បង្គាប់​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បើក​កញ្ចប់​សុវត្ថិភាព "ក" មួយ​ចំនួន​នៅ​មណ្ឌល​ខេត្ត​បាត់ដំបង ក្រុង​បាត់ដំបង ដើម្បី​ផ្ទៀងផ្ទាត់​សំឡេង​ឆ្នោត។
ការ​បើក​កញ្ចប់​សុវត្ថិភាព "ក" នេះ នឹង​ធ្វើ​ឡើង​នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​សីហា វេលា​ម៉ោង ៨​ព្រឹក ដែល​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រុមប្រឹក្សា​ធម្មនុញ្ញ។
កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៣ គ.ជ.ប បាន​បើក​កញ្ចប់​សុវត្ថិភាព "ក" ចំនួន ១៣​ការិយាល័យ​បោះ​ឆ្នោត នៅ​ក្នុង​ឃុំ​មួយ នា​ខេត្ត​ក្រចេះ។ កញ្ចប់​សុវត្ថិភាព​ទាំង ១៣ នោះ ត្រូវ​គេ​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន។
កញ្ចប់​សុវត្ថិភាព "ក" ជា​កញ្ចប់​ដែល​ដាក់​ឯកសារ​ដើម​ជា​ច្រើន​មក​ពី​ការិយាល័យ​បោះ​ឆ្នោត រួម​មាន​ទម្រង់ ១១០១ កំណត់​ហេតុ​នៃ​ការ​បោះ​ឆ្នោត ទម្រង់ ១១០២ កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ទម្រង់ ១១០៤ ក្រដាស​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត និង​ទម្រង់ ១១០៨ ជា​តារាង​រាប់​សន្លឹក​ឆ្នោត ព្រម​ទាំង​ឯកសារ​មួយ​ចំនួន​ទៀត ដូចជា​បញ្ជី​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ត្រា​សម្ងាត់ សន្លឹក​ឆ្នោត​ខូច សន្លឹក​ឆ្នោត​មិន​បាន​ប្រើ និង​គល់​បញ្ជី​សន្លឹក​ឆ្នោត​ដែល​បាន​ប្រើ សន្លឹក​ឆ្នោត​បាន​ការ សន្លឹក​ឆ្នោត​មិន​បាន​ការ និង​ផ្ទាំង​ក្រដាស​ធំ​សម្រាប់​កត់​ត្រា​សំឡេង​ឆ្នោត​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: