A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 27 August 2013

Human rights group Licadho calls for re-election អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) អំពាវនាវ​សុំ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិចារណា​បោះឆ្នោត​ឡើង​វិញ​នៅ​ ការិយាល័យ​បោះ​ឆ្នោត​ណា​ដែល​គណបក្ស​នយោបាយ​តវ៉ា​ថា​មាន​ភាព​មិន​ប្រក្រតី​ ច្រើន។
ដោយ អ៊ុក សាវបូរី RFA
2013-08-26
ពុង ឈីវកេក ៣០៥
ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក​ស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក
RFA Photo
ប្រធាន​អង្គការ​លីកាដូ​ អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ថ្លែង​នៅ​រសៀល ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣ ថា ការ​បើក​កញ្ចប់​សុវត្ថិភាព "ក" ដែល គ.ជ.ប អះអាង​ថា មាន​សុវត្ថិភាព​ នៅ​ឃុំ​ស្វាយជ្រះ ក្នុង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​សីហា បែរ​ជា​មាន​កញ្ចប់​ចំនួន ១០ បាន​បើក​ចំហ ក្នុង​ចំណោម ១៣​កញ្ចប់។ អ្នកស្រី​បន្ត​ថា ភាព​មិន​ប្រក្រតី​នេះ​អាច​មាន​ការ​សង្ស័យ​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព "ក" នៅ​ខេត្ត​ផ្សេង​ទៀត។
បញ្ហា​នេះ ​អង្គការ​លីកាដូ យល់​ថា ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​គួរ​តែ​ពិចារណា​បោះឆ្នោត​ឡើង​វិញ​នៅ​កន្លែង​ណា​ ដែល​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​របស់​ម្ចាស់​ឆ្នោត និង​គណបក្ស​នយោបាយ​ផង។
កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​សីហា គ.ជ.ប បាន​បើក​កញ្ចប់​សុវត្ថិភាព "ក" នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នូល ខេត្ត​ក្រចេះ តាម​បណ្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​កញ្ចប់​សុវត្ថិភាព "ក" នោះ​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដូច​ជា​កញ្ចប់​សុវត្ថិភាព​ចំនួន ១០ ក្នុង​ចំណោម ១៣ ជា​កញ្ចប់​ដែល​ចំហ​មាត់​ស្រាប់​មិន​មាន​សុវត្ថិភាព​ឡើយ។ បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​កញ្ចប់​សុវត្ថិភាព "ក" ទាំង ១៣ នោះ គេ​រក​ឃើញ​ថា ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ​ត្រូវ​បាន​បាត់ ហើយ​ប្ដូរ​សំឡេង​ឆ្នោត​ទៅ​គណបក្ស​មិន​សូវ​សំបូរ​អ្នក​គាំទ្រ​ដែល​ខុស​ពី​ លទ្ធផល​បឋម​ដែល​ការិយាល័យ​បោះ​ឆ្នោត​ទាំង ១៣ ប្រកាស​កាល​ពី​ថ្ងៃ​បោះ​ឆ្នោត។ ក្រៅពី​នេះ ក៏​មាន​ករណី​បំពេញ​សំណុំ​ឯកសារ​មិន​គ្រប់​ទម្រង់​មាន​ការ​ខុស​គ្នា​រវាង​ ទិន្នន័យ​លើ​តារាង​រាប់​សន្លឹក​ឆ្នោត ខុស​គ្នា​ទិន្នន័យ​សន្លឹក​ឆ្នោត​បាន​ការ និង​មិន​បាន​ការ ភាព​ខុស​គ្នា​នូវ​ការ​ប្រើ​ប្រាស់​ប៊ិច ពីរ​ពណ៌​សរសេរ​លើ​តារាង​កត់​លទ្ធផល​រាប់​សន្លឹក​ឆ្នោត និង​បញ្ហា​ច្រើន​ទៀត។

នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បញ្ជា​ឲ្យ គ.ជ.ប. បើក​កញ្ចប់​សុវត្ថិភាព "ក" មួយ​ចំនួន​នៅ​មណ្ឌល​ខេត្ត​បាត់ដំបង ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​សីហា ឆ្នាំ​២០១៣ ដើម្បី​ផ្ទៀង​ផ្ទាត់​សំឡេង​ឆ្នោត​ ក្នុង​ទម្រង់ ១១០២ ១១០៨​ និង​ក្រដាស​កត់ត្រា​សំឡេង​ឆ្នោត។
បញ្ហា​នេះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ លោក ទេព ​នីថា ថ្លែង​ថា មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោត​តាម​ការិយាល័យ​នានា​ទទួល​បាន​ការ​បណ្ដុះ​ បណ្ដាល​តែ​មួយ​ព្រឹក ដោយសារ​តែ​ខ្វះ​ថវិកា។ ប៉ុន្តែ គ.ជ.ប បាន​ចែក​ជូន​សៀវភៅ​ណែនាំ​ច្រើន​អំពី​វិធី​រៀបចំ​ការ​បោះឆ្នោត។ លោក​បាន​ពន្យល់​ថា ទម្រង់ ១១០២ និង​ទម្រង់ ១១០៨ ជា​ទម្រង់​ដែល​ត្រឹម​ត្រូវ​ដូច​ក្រដាស​កត់ត្រា​គូស​លើ​ក្ដារខៀន​ក្រោយ​រាប់​ សន្លឹក​ឆ្នោត។​ ឯ​ទម្រង់ ១១០៤​ ជា​ក្រដាស​ដែល​ចម្លង​ចែក​ជូន​លទ្ធផល​រាប់​សន្លឹក​ឆ្នោត​ជម្រាប​គណបក្ស​ នយោបាយ។
បញ្ហា​ភាព​មិន​ប្រក្រតី​នេះ​ត្រូវ​គណបក្ស​ចូល​រួម​បោះឆ្នោត​ជ្រើស​តាំង​ តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ខ្លះ សុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​បញ្ជូន​អ្នក​សង្កេតការណ៍​មក​កម្ពុជា ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ទាំង​នោះ។
អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក​ ស៊ិន វណ្ណារិទ្ធ ថ្លែង​ថា អង្គការ​សហប្រជាជាតិ​គួរ​តែ​បញ្ជូន​មន្ត្រី​របស់​ខ្លួន​មក​សង្កេត​ភាព​មិន​ ប្រក្រតី​នៃ​ការ​រាប់​សន្លឹក​ឆ្នោត ដោយសារ​តែ​មន្ត្រី​ធ្វើ​ការងារ​បោះ​ឆ្នោត​មិន​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​បាន ​ត្រឹម​ត្រូវ​នាំ​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​ច្រើន កើត​មាន​ការ​សង្ស័យ​ទៅ​ក្នុង​កញ្ចប់​សុវត្ថិភាព "ក" ដទៃ​ទៀត ទូទាំង​ប្រទេស​កម្ពុជា។
ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក​ ខឹម វាសនា ថ្លែង​ថា កំហុស​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព "ក" នៃ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល មិន​មែន​ជា​កំហុស​បច្ចេកទេស​ ដូច​អគ្គលេខាធិការ គ.ជ.ប បំភ្លឺ​នោះ​ទេ។ លោក​បន្ត​ថា ការ​បើក​កញ្ចប់​សុវត្ថិភាព "ក" នោះ​បាន​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត​រួច​ទៅ​ ហើយ។
អនុ​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ លោក ចាន់ យ៉េត ថ្លែង​ថា ការ​បើក​កញ្ចប់​សុវត្ថិភាព "ក" នៅ​ឃុំ​ស្វាយជ្រះ បាន​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​​ឈ្នះ​គណបក្ស ៣​ផ្សេង​ទៀត ដូចជា​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​សញ្ជាតិ​កម្ពុជា។ លោក​សុំ​ឲ្យ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពង្រឹង​សុចរិត​ភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ បោះ​ឆ្នោត។
អតីត​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​មគ្គុទ្ទេសក៍​គណបក្ស​នោះ លោក កែវ ពុទ្ធរស្មី ថ្លែង​ថា គណបក្ស​នេះ​រង់ចាំ​មើល​ចំណាត់​ការ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទៅ​លើ​ភាព ​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង ក្រោយ​ពី គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព "ក" នោះ។
ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា លោក សេង ​សុខេង ថ្លែង​ថា​ គណបក្ស​នេះ​មិន​ជំទាស់​នឹង​លទ្ធផល​ដែល គ.ជ.ប ប្រកាស​សន្លឹក​ឆ្នោត​បណ្ដោះ​អាសន្ន​នោះ​ទេ ហើយ​ក៏​មិន​ទាមទារ​អ្វី​បន្ថែម​ដែរ។
ចំណែក​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក អ៊ក គីមហាន មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣ ជុំវិញ​កញ្ចប់​សុវត្ថិភាព "ក" ក្នុង​ឃុំ​ស្វាយជ្រះ បើក​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី។
ក្រោយ​ពី​កើត​ភាព​មិន​ប្រក្រតី គណបក្ស​នយោបាយ​ខ្លះ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចរចា​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ ដោយ​មិន​មាន​វត្ត​មាន គ.ជ.ប តែ​មាន​វត្តមាន​អង្គការ​សហប្រជាជាតិ​ជា​អ្នក​សង្កេតការណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

this old school lady is dreaming, she should has known better, coz she was coming from Paris,,
this NGO lady wanted to get higher rated, so that, she can get higher pays..

more drama’s – more high rated, more attention on her

Anonymous said...

12:47 pm

You are either a Yuon or a Yuon's slave !!!