A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 21 August 2013

Election monitoring groups called provisional election results born out of irregularities ក្រុម​អ្នក​ឃ្លាំ​មើលការ​បោះឆ្នោតថា លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ជា​លទ្ធផល​ចេញ​មក​ពី​ភាពមិន​ប្រក្រតី

ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត ដែល​បាន​ដាក់​ឈ្មោះ​រួមគ្នា​ថា បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត​ឆ្នាំ២០១៣ ដោយ​មាន​ការ​ចូលរួម​ពី​​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​ចំនួន​៤០ នៅ​ថ្ងៃ​ពុធ​នេះ បាន​វាយ​តម្លៃ​លទ្ធផល​បណ្តោះ​អាសន្ន​​ដែល​ប្រកាស​ផ្សាយ​ដោយ គ.ជ.ប កាល​ពី​ថ្ងៃទី២១ សីហា ថា ជា​លទ្ធផល​មួយ​ចេញ​មកពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​នៅ​ក្នុង​កំឡុង​ពេល​ បោះឆ្នោត។
OLYMPUS DIGITAL CAMERAតាម ​សេចក្តី​ថ្លែង​ការណ៍​រួមរបស់បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត បាន​​លើកយក​ការអង្កេត​ការណ៍​របស់​អង្គការ​ខុមហ្រ្វែល និចហ្វិច និងសមាជិក​អង្គការ​ដទៃទៀត​បាន​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​ជាង​មួយ​ម៉ឺន​មួយ​ពាន់។ ហើយ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ខុមហ្រ្វែល​ទៅ​អ្នក​មាន​សិទ្ធិ​ បោះឆ្នោត​ដែល​គ្មាន​ស្នាម​ទឹកខ្មៅ​នៅលើចង្អុល​ដៃ បង្ហាញ​ថា ៤៨% បាន​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត ប៉ុន្តែ​ពួក​គាត់​មិន​បានបោះឆ្នោត ដោយ​សារ​ក​ឈ្មោះ ឬ​រក​ការិយាល័យ​បោះឆ្នោតមិន​ឃើញ គ្មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ប្រើប្រាស់​ក្នុង​ការ​បោះឆ្នោត និង​ខុស​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ជា​ដើម។
បន្ទប់​ស្ថានការណ៍​ថ្ងៃបោះឆ្នោត ក៏​បាន​លើក​យកការ​អង្កេត​របស់​អង្គការ​តម្លា​ភាព​កម្ពុជា និង​សម្ព័ន្ធ​ដើម្បី​សុច្ចរិត​ភាព និង​គណនេយ្យ​ភាព​សង្គម មក​និយាយ​ផង​ដែរ ដោយ​ពួក​គេ​បាន​រក​ឃើញថា ៦០% នៃការិយាល័យ​បោះឆ្នោត ប្រជាពលរដ្ឋ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ត្រឹម​ត្រូវ​ ប៉ុន្តែ​មិន​អាច​រក​ឈ្មោះ​ឃើញ​ក្នុង​បញ្ជី​បោះឆ្នោត​ឡើយ។

ក្រៅ​ពីនេះ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួនកើត​ឡើង​នៅ​ខេត្តកណ្តាល ដូចជា​ការិយាល័យ​បោះឆ្នោតលេខ ១២០៤ នៅ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ត្រូវ​បិទ​មុន​ពេល​កំណត់ ការិយាល័យ​ចំនួន​៨​នៅ​ក្នុង​សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​គ្មាន​របាយ​ការណ៍​លទ្ធផល​បោះឆ្នោត​ទម្រង់ ១១០៨ ព្រម​ទាំង​ការ​ប្រែប្រួល​ចំនួន​សន្លឹកឆ្នោត​មិនបាន​ការ និង​សំឡេង​ឆ្នោត​គណបក្ស។
ជាមួយ​គ្នា​នេះបន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត ដែល​ជា​ក្រុម​អង្គការ សមាគម​មិនមែន​រដ្ឋាភិបាល ក៏​បាន​ស្នើ​ឲ្យក្រុមប្រឹក្សា​ធម្មនុញ្ញ និង គ.ជ.ប ពិនិត្យ​ការ​បោះឆ្នោត​ឡើង​វិញ​នៅ​ការិយាល័យ ១២០៤ និង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​សង្កាត់តាខ្មៅ ក្រុង​តាខ្មៅ ព្រម​ទាំង​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​គណបក្ស​នយោបាយ​សំខាន់ៗ យកចិត្ត​ទុកដាក់​ក្នុងការ​ដោះស្រាយ​វិវាទ​បោះឆ្នោត​តាម​រយៈ​ការ​សិក្សា​ ស្រាវជ្រាវ ការ​អង្កេត ដោយ​មាន​ការ​ស្រុះស្រួល​គ្នា​ប្រកប​ដោយតម្លាភាព៕

No comments: