A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 18 August 2013

Court remanded 4 youths in prison temporarily on charges of incitement of they planned to offer flowers to police and soldiers to ask them not to crack down on protesters តុលាការ​ឲ្យ​ឃុំខ្លួន​យុវជន​៤​នាក់​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​

ដោយ៖​ ញឹម សុខន​​ | ថ្ងៃអាទិត្យ ទី18 ខែសីហា ឆ្នាំ2013, VoD

យុវជនបួននាក់ដែលអាជ្ញាធរចាប់ខ្លួន(រូបថត តាត ឧត្ដម)
​ យុវជន​៤​នាក់​ដែល​អាជ្ញាធរ​ចោទថា មាន​គម្រោង​ចែក​ខិតប័ណ្ណ ប្រឆាំង​រាជរដ្ឋាភិបាល ត្រូវបាន​តុលាការ​បញ្ជាឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធ​នា​គារ​​ព្រៃ​ស​ ហើយ កាលពី​ព្រលប់​ថ្ងៃ​សៅរ៍​ម្សិល​មិញ​។​
​តាម​អ្នកយក​ព័ត៌មាន​របស់​VOD​ លោក តាត ឧត្តម ដែល​តាមដាន​ព្រឹត្តិការណ៍​នេះ ឲ្យដឹង​ពី​ជនសង្ស័យ​ទាំង​៤​នាក់​នោះ ត្រូវបាន​បញ្ជូន​ទៅ​ដល់​ពន្ធ​នាគារ​ព្រៃ​ស ប្រហែល​ជា​ម៉ោង​៦​ ថ្ងៃ​សៅរ៍ ទី​១៧​ ខែ​សីហា ក្រោយ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ សួរដេញដោល​ពេញ​មួយថ្ងៃ។​
​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ​មានឈ្មោះ ​លោក ទុត ច័ន្ទ​បញ្ញា លោក ហ៊ើ​ញ បូរិន កញ្ញា ​ឡុង លី​ឆេង និង​កញ្ញា​ សុខ ដាលីន ដែល​ពួក​គេ​​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១៥ ​ខែ​សីហា​ បន្ទាប់ពី​មាន​គម្រោង​ទិញ​ផ្កា និង​ទឹក​សុទ្ធ ចែក​ជូន​ក្រុមនគរបាល ទាហាន នៅ​ម្តុំ​ស្ថានីយ៍​រថភ្លើង​នៅ​រាជធានី​ភ្នំពេញ​។​
ប៉ុន្តែ​គម្រោង​នោះ​ត្រូវបាន​លុបចោល​វិញ ដោយសា​រអ្នក​រៀបចំ​កម្មវិធី​ត្រូវ​ចាប់ខ្លួន​។​
​បើ​តាម​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ លោក គៀត ច័ន្ទថារិទ្ធិ អះអាងថា ជនសង្ស័យ​ទាំងនោះ មានបំនង​ចែក​ខិត​ប័ណ្ណ ដល់​កងកម្លាំង​ប្រដាប់អាវុធ ដែល​ចល័ត​ការ​ពារ​សន្តិសុខ ក្រោយ​ការបោះឆ្នោត ឲ្យទម្លាក់​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៅ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​តាមដាន​ករណីនេះ បាន​ហៅ​ចំណាត់ការ​នោះ​ថា ជា​រូបភាព​គំរាមកំហែង បំបាក់ស្មារតី​យុវជន​។​
​លោក ​អំ សំអាត ​បន្តថា ក្នុង​ចំណោម​យុវជន​ពីរ​នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ ពួកគេ​កំពុងតែ​ជិះ​ម៉ូតូ ដែល​មាន​ដៃ​កាន់​បាច់ផ្កា​។ ​លោក​អំពាវ​ឲ្យ​តុលា​ស៊ើបអង្កេត​ករណីនេះ ឲ្យបាន​ស៊ីជម្រៅ ដើម្បី​ធានា​យុត្តិធម៌​ដល់​ជនសង្ស័យ ដែល​ត្រូវបាន​ចាប់ខ្លួន​៕
សូមសរសេរមកកាន់ លោក ញឹម​ សុខន​ តាមរយៈ sokhorn@vodhotnews.com

No comments: