A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 17 August 2013

Court continues to detain the four youths [They are accused of taking order from leader of Khmer People Power Movement, Mr. Sourn Serey Ratha, to incite the soldiers to topple the government. OMG! How can these unarmed boys and girls topple Hun Sen's government which has sent thousands of troops and tanks into Phnom Penh?] តុលាការ​ឲ្យ​ឃុំខ្លួន ជនសង្ស័យ​៤​នាក់​បណ្តោះអាសន្ន​បន្តទៀត​នៅ​ស្នងការ​ប៉ូលិស​​

ដោយ៖​ ញឹម​ សុខន​​ | ថ្ងៃសៅរ៍ ទី17 ខែសីហា ឆ្នាំ2013 | VoD

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃុំ​ខ្លួន​​ជន​សង្ស័យ ៤​នាក់​​បន្ត​ទៀត នៅ​​នាយក​ដ្ឋាន​​នគរ​​បាល​​រាជធានី នាល្ងាច​ថ្ងៃ​សៅរ៍​នេះ​បន្ត​ទៀត ក្រោយ​ពី​​សាក​សួរ​​ពេញ​​មួយ​ថ្ងៃ​។​
យុវជន​​ទាំង​​នោះ រង​ការ​ចោទថា បាន​ញ៉ុះ​ញង់ឲ្យ​មាន​ហិង្សា​ប្រ​ដាប់​​អាវុធ​ផ្តួល​រំលំរាជរដ្ឋាភិបាល។​
តាម​អ្នកយក​ព័ត៌មាន​របស់​VOD​លោក តាត ឧត្តម ដែល​តាមដាន​​ព្រឹត្តិការណ៍​នេះ ឲ្យដឹង​ពី​សាលា​ដំបូងរា​ជ​ធានី​ភ្នំពេញ​មក​ថា​ យុវជន​៤​នាក់​នោះ ត្រូវ​បាន​​គេ​​បញ្ជូន​​ទៅ​​ឃុំ​ខ្លួន នៅស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ​បន្តទៀត ដោយ​រងចាំ​នីតិវិធី​បន្ត របស់​តុលាការ ក្រោយពី​សាកសួរ​ពេញ​មួយ​ថ្ងៃ​សៅរ៍​​នេះ​។​
ជនសង្ស័យ​ដែល​សមត្ថកិច្ចចាប់​ខ្លួន​នោះ​មានឈ្នោះ​ ទុត ចាន់​បញ្ញា ហ៊ើ​ញ បូរិន កញ្ញា ​ឡុង សី​ឆេង និង​កញ្ញា​សុខ ដាលីន ពួកគេ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី១៥​ ខែ​សីហា​នេះ បន្ទាប់ពី​ពួកគេ​មាន​គម្រោង​ទិញ​ផ្កា និង​ទឹក​សុទ្ធ ចែក​ជូន​ក្រុមនគរបាល ទាហាន នៅ​ម្តុំ​ស្ថានីយ​រថភ្លើង​​នៅ​រាជធានី​ភ្នំពេញ​។​ ប៉ុន្តែ​គម្រោង​នោះ​ត្រូវបាន​លុបចោល​វិញ បន្ទាប់​ពី​អ្នក​រៀបចំ​កម្មវិធី​ត្រូវ បាន​ចាប់ខ្លួន។​
បើ​តាម​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ លោក គៀត ច័​ន្ធថា​រិទ្ធ ធ្លាប់​អះអាងថា ជនសង្ស័យ​ទាំងនោះ មានបំណង​ចែក​ខិត​ប័ណ្ណ បង្កប់នឹង​បាច់​ផ្កា ដល់​​កងកម្លាំង​ប្រដាប់អាវុធ​ ដែល​ចល័ត​ត្រៀម​កា​រពារ​សន្តិសុខ ​ក្រោយ​ការបោះឆ្នោតឲ្យទម្លាក់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។​

​សម្រាប់​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៅ​អង្គការ​លីកាដូ លោក អំ សំអាត បាន​ហៅ​ចំណាត់ការ នោះ​ថា ជាកា​គំរាមកំហែង​បំបាក់ស្មារតី​យុវជន។​ លោក​ថា​​លោក​បាន​បញ្ជូន​មេធាវី​ទៅ​ការពារ​ជនសង្ស័យ ដើម្បី​ស្វែងរក​យុត្តិធម៌​ហើយ​៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
- See more at: http://vodhotnews.com/15415#sthash.yolLaSYn.dpuf

4 comments:

Anonymous said...

14 ជនជាតិខែ្មររាប់លាននាក់ (នៅខាងក្នុងក្រៅប្រទេស) ត្រូវតែភ្ញាក់ឡើងនៅពេលដូចគ្នានេះ។
នៅពេលដែលវាជាពេលវេលាដើម្បីទៅកាន់បាតុកម្មយើងត្រូវតែធ្វើតិនៅខណៈពេលដូចគ្នានេះដែរដើម្បីជៀសវាងការត្រូវបានគេសម្លាប់ឬចាប់ខ្លួន។
ជនជាតិខែ្មរទាំងអស់វ័យទាំងអស់នឹងចូលរួមជាមួយគ្នានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា (ភូមិ, ស្រុក, Khet សូម្បីតែនៅក្នុងភូមិពីចម្ងាយ) ។ យើងនឹងកាន់កាប់តាមដងផ្លូវទាំងអស់, ផ្លូវ, ព្រលានយន្តហោះ, ច្រកស្ពាននេះនិងគ្រប់កន្លែងដែលជាកន្លែងដែលមានយោធាគ្មានប៉ូលីសក្នុងគោលបំណងដើម្បីបំបែកកម្លាំងរបស់ពួកគេ។
គិតមើលខ្លួនអ្នក: ពួកគេមិនអាចសំលាប់ 14 លាននាក់ជនជាតិខែ្មរ។
វាជាវិធីតែមួយគត់ដើម្បីជួយសង្គ្រោះប្រទេសរបស់យើងពី imperialists វៀតណាមនិង lackeys របស់ពួកគេ។

Anonymous said...

When this over all of those Police have to find a new job. Recruit new Cadre teach them criminal law so they don't just charge people without probable cause.

Anonymous said...

In a lawless country like Cambodia, the authority can just accuse anyone of anything they like. These poor boys and girls only want something better for their country. They hate dictatorship and corruption, that's why they called for a change!

Anonymous said...

khmer governments needs to ask USA to extradite sour serey rotha to face justice in cambodia, asap.