សាលាដំបូងរាជធានីភ្នំពេញ
បានបញ្ជាឲ្យសមត្ថកិច្ចឃុំខ្លួនជនសង្ស័យ ៤នាក់បន្តទៀត
នៅនាយកដ្ឋាននគរបាលរាជធានី នាល្ងាចថ្ងៃសៅរ៍នេះបន្តទៀត
ក្រោយពីសាកសួរពេញមួយថ្ងៃ។
យុវជនទាំងនោះ រងការចោទថា បានញ៉ុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្តួលរំលំរាជរដ្ឋាភិបាល។
តាមអ្នកយកព័ត៌មានរបស់VODលោក តាត ឧត្តម
ដែលតាមដានព្រឹត្តិការណ៍នេះ
ឲ្យដឹងពីសាលាដំបូងរាជធានីភ្នំពេញមកថា យុវជន៤នាក់នោះ
ត្រូវបានគេបញ្ជូនទៅឃុំខ្លួន
នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តទៀត ដោយរងចាំនីតិវិធីបន្ត
របស់តុលាការ ក្រោយពីសាកសួរពេញមួយថ្ងៃសៅរ៍នេះ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននោះមានឈ្នោះ ទុត ចាន់បញ្ញា ហ៊ើញ
បូរិន កញ្ញា ឡុង សីឆេង និងកញ្ញាសុខ ដាលីន
ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ទី១៥
ខែសីហានេះ បន្ទាប់ពីពួកគេមានគម្រោងទិញផ្កា និងទឹកសុទ្ធ
ចែកជូនក្រុមនគរបាល ទាហាន
នៅម្តុំស្ថានីយរថភ្លើងនៅរាជធានីភ្នំពេញ។
ប៉ុន្តែគម្រោងនោះត្រូវបានលុបចោលវិញ
បន្ទាប់ពីអ្នករៀបចំកម្មវិធីត្រូវ បានចាប់ខ្លួន។
បើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត
ច័ន្ធថារិទ្ធ ធ្លាប់អះអាងថា ជនសង្ស័យទាំងនោះ មានបំណងចែកខិតប័ណ្ណ
បង្កប់នឹងបាច់ផ្កា ដល់កងកម្លាំងប្រដាប់អាវុធ
ដែលចល័តត្រៀមការពារសន្តិសុខ
ក្រោយការបោះឆ្នោតឲ្យទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
សម្រាប់មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការលីកាដូ លោក អំ សំអាត
បានហៅចំណាត់ការ នោះថា ជាកាគំរាមកំហែងបំបាក់ស្មារតីយុវជន។
លោកថាលោកបានបញ្ជូនមេធាវីទៅការពារជនសង្ស័យ
ដើម្បីស្វែងរកយុត្តិធម៌ហើយ៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
- See more at: http://vodhotnews.com/15415#sthash.yolLaSYn.dpuf
4 comments:
14 ជនជាតិខែ្មររាប់លាននាក់ (នៅខាងក្នុងក្រៅប្រទេស) ត្រូវតែភ្ញាក់ឡើងនៅពេលដូចគ្នានេះ។
នៅពេលដែលវាជាពេលវេលាដើម្បីទៅកាន់បាតុកម្មយើងត្រូវតែធ្វើតិនៅខណៈពេលដូចគ្នានេះដែរដើម្បីជៀសវាងការត្រូវបានគេសម្លាប់ឬចាប់ខ្លួន។
ជនជាតិខែ្មរទាំងអស់វ័យទាំងអស់នឹងចូលរួមជាមួយគ្នានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា (ភូមិ, ស្រុក, Khet សូម្បីតែនៅក្នុងភូមិពីចម្ងាយ) ។ យើងនឹងកាន់កាប់តាមដងផ្លូវទាំងអស់, ផ្លូវ, ព្រលានយន្តហោះ, ច្រកស្ពាននេះនិងគ្រប់កន្លែងដែលជាកន្លែងដែលមានយោធាគ្មានប៉ូលីសក្នុងគោលបំណងដើម្បីបំបែកកម្លាំងរបស់ពួកគេ។
គិតមើលខ្លួនអ្នក: ពួកគេមិនអាចសំលាប់ 14 លាននាក់ជនជាតិខែ្មរ។
វាជាវិធីតែមួយគត់ដើម្បីជួយសង្គ្រោះប្រទេសរបស់យើងពី imperialists វៀតណាមនិង lackeys របស់ពួកគេ។
When this over all of those Police have to find a new job. Recruit new Cadre teach them criminal law so they don't just charge people without probable cause.
In a lawless country like Cambodia, the authority can just accuse anyone of anything they like. These poor boys and girls only want something better for their country. They hate dictatorship and corruption, that's why they called for a change!
khmer governments needs to ask USA to extradite sour serey rotha to face justice in cambodia, asap.
Post a Comment