A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 August 2013

CNRP said NEC's complaint resolution unacceptable គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួលយក​យន្តការ​ដោះស្រាយ​បណ្តឹង​របស់ គ​.​ជ​.​ប​

ដោយ៖​ តាំង វីដា និង​ ដួង សុខា​ | ថ្ងៃព្រហស្បតិ៍ ទី15 ខែសីហា ឆ្នាំ2013 | VoD

ស្តាប់សំឡេង៖​

ចម្លងទុក

លោក គួយ ប៊ុន​រឿន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះជាតិ​ (រូបថត ឡាយ សាមាន)
​ ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​​ថ្ងៃ​ព្រហស្បតិ៍​​នេះ បដិសេធ​​ការ​ដោះ​ស្រាយ​​បណ្តឹង​តវ៉ា​របស់ខ្លួន ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ពាក់ព័ន្ធ​ការពិនិត្យ និង​ផ្ទៀងផ្ទាត់​​លទ្ធផល​បោះ​ឆ្នោត​​បណ្តោះ​អាសន្ន ដោយ​​គណបក្ស​​នេះ​​ទាម​ទារ​​ឲ្យ​មាន​ការបើក​សវនាការ​សួរ​ដេញ​​ដោល​ជា​​ សាធារណៈ​។​
​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន ប្រាប់​អ្នកសារព័ត៌មាន នៅ​ទីស្នាក់ការ គ​.​ជ​.​ប ថា លោក​ខកចិត្ត​ចំពោះ​​ការ​ដោះស្រាយ​បណ្តឹង​ដោយ​ គ​.​ជ​.​ប ដែល​​ធ្វើ​ឡើង​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ ពីព្រោះ​ការ​ដោះ​ស្រាយ​​បណ្តឹង​​ដោយ​​ពិនិត្យ និង​ផ្ទៀងផ្ទាត់​របាយ​ការណ៍​​លទ្ធផល​បោះឆ្នោត​បែប​នេះ គឺ​ផ្ទុយទៅនឹង​មាត្រា​១៦​ថ្មី នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់ស្តី​ពី​​វិសោធនកម្ម​នៃ​ច្បាប់​នេះ ​៖ "យើង​ឃើញ​ថា​បណ្តឹង​របស់​ខ្ញុំស្រប​ទៅ​តាម​ច្បាប់ ស្រប​ទៅ​តាម​នី​តិ​វិធី ប៉ុន្តែ​អ្វី​ដែល​ពួក​ខ្ញុំ​មាន​ការ​ខក​ចិត្ត ដោយ​សារ​ឃើញ​ថា គជប មិន​បាន​គោរព​ទៅ​តាម​ច្បាប់ ដោយ​មិន​បាន​ធ្វើ​សវនាការ​ជា​សាធារណៈ ដើម្បី​ឲ្យ​ដើម​បណ្តឹង​​ដែល​មក​​ពី​គណបក្ស​សង្គ្រោះជាតិហ្នឹង បង្ហាញ​អំពី​ហេតុ​ផល​​ អំពី​កម្ម​វត្ថុ​នៃ​បណ្តឹង​ អំពី​ឯកសារ​ផ្សេង​ៗ មុន​នឹង​ គជប សម្រេច​ថា​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ឬ​មិន​ផ្ទៀង​ផ្ទាត់​នោះ ឲ្យ​សាម៉ី​ខ្លួន​គេ​ធ្វើ​សិន អាហ្នឹង​បាន​ត្រូវ​​តាម​គោល​ការណ៍​ច្បាប់"។
​មាត្រា​១៦ ចំនុច​២៥ នៃ​ច្បាប់​នេះ ចែងថា គ​.​ជ​.​ប ទទួលខុសត្រូវ​សម្រេច​ដោយ​បើក​សវនាការ​​ជា​សាធារណៈ​លើ​បណ្តឹងតវ៉ា ឬ​បណ្តឹង​ជំទាស់​ទាក់ទង​នឹង​​ការបោះឆ្នោត លើកលែង​តែ​បណ្តឹង​នោះ​ទាក់ទង​នឹង​សមត្ថកិច្ច​របស់​តុលាការ​។​
​តែ​ករណី​នេះ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត អះអាងថា សវនាការ​មិន​អាច​ធ្វើ​បានឡើយ ដោយហេតុ​ថា កម្មវត្ថុ​នៃ​បណ្តឹង​ដែល​​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​មក​នោះ គឺពាក់ព័ន្ធ​នឹង​បញ្ជី​បោះឆ្នោត និង​ទម្រង់​បញ្ជី ១១០៤ ដែល​​តាម​​នីតិ​វិធី​ គឺ​ទាមទារ​ការត្រួតពិនិត្យ ដើម្បី​ដោះ​ស្រាយ​បណ្តឹង​ទាំងមូល ​៖ "​ការ​ប្តឹងលើ​បញ្ជី​បោះឆ្នោត អាហ្នឹង​គឺ​យើង​មិន​អាច​យក​មក​ដោះស្រាយ​បាន​ទេ ព្រោះ​ថា​បញ្ជី​បោះឆ្នោតទាក់​ទង​ទៅ​នឹង​ច្បាប់​ គឺ​គេ​ឲ្យធ្វើ​ការ​ដោះស្រាយ​បណ្តឹង​​រហូត​ដល់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ តាំង​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោតឆ្នាំ​២០១២​ឯណោះ​ ដល់​អាបណ្តឹង​នេះ​វា​ទាក់​ទង​នឹង​ការ​ត្រួត​ពិនិត្យ អញ្ចឹង​យើង​យក​មួយ​ផ្នែក​នៃ​ការ​ត្រួត​ពិនិត្យហ្នឹង​ ឲ្យ​ឃើញ​លទ្ធ​ផល​​​ហ្នឹង​មក​ដើម្បី​បញ្ជូល​ឲ្យ​ទៅ​ជា​ការ​ដោះស្រាយ​បណ្តឹង​ មួយ​ទាំង​មូល​តែ​ម្តង"។
​តាម​ពាក្យបណ្តឹង​លេខ ០៨៣ គឺ​អ្នកប្តឹង​ឈ្មោះ កែវ ភី​រម្យ តំណាង​គណបក្ស​​សង្គ្រោះ​​ជាតិ ប្តឹង​តវ៉ា​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន នៃ​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្ត្រ នីតិ​កាល​​ទី៥ នៅ​មណ្ឌល​ខេត្ត​ក្រចេះ ដោយ​មូលហេតុ​បាត់​ឈ្មោះ​ពលរដ្ឋ​ក្នុង​បញ្ជី​បោះឆ្នោត និង​ការ​ក្លែងបន្លំ​តួលេខ លើ​​ទម្រង់​​១១០៤ ក្នុង​​១៣​​ការិយា​ល័យ ក្នុង​ឃុំ​ស្វាយ​ជ្រះ ខេត្ត​ក្រចេះ​។​
លោក ទេព នីថា ឲ្យដឹងទៀតថា នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​ផ្ទៀងផ្ទាត់​ឯកសារ​មួយចំនួន ចំនួន​៣​ខេត្ត​ទៀត​។ លោក​បាន​បញ្ជាក់ថា បើ​ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម ក៏​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បន្ត​ដោះស្រាយ​ពាក្យបណ្តឹង​តាម​ នីតិ​វិធី​​ធម្មតា​៕
សរសេរ​មក​កាន់​លោក តាំង វីដា តាមរយៈ vida@vodhotnews.com
- See more at: http://vodhotnews.com/15379#sthash.npnp5t4O.dpuf

No comments: