A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 August 2013

Cambodia suspends two projects of military co-operations with Australia [America was the first, now Austrtalia, so which country is next?]កម្ពុជា​ផ្អាក​កម្មវិធី​ពីរ​នៃ​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​អូស្ត្រាលី

បណ្ដាញ​ព័ត៌មាន អេ.ប៊ី.ស៊ី (ABC) ផ្សព្វផ្សាយ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ផ្អាក​កម្មវិធី​ពីរ​នៃ​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ជាមួយ​ប្រទេស​ អូស្ត្រាលី (Australia)។ កម្មវិធី​ទាំង​ពីរ​នោះ គឺ​រួម​មាន​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​សន្តិសុខ​ផ្នែក​នាវាចរណ៍​តាម​ផ្ទៃ​សមុទ្រ។
ដោយ កេសរណ្ណីយ្យា RFA
2013-08-15
មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ នៃ​ប្រទេស​អូស្ត្រាលី ដែល​ស្រង់​សម្ដី​ដោយ អេ.ប៊ី.ស៊ី ថ្លែង​ថា ពុំ​មាន​ការ​ផ្តល់​ហេតុផល​ណា​មួយ​ចំពោះ​ការ​សម្រេច​ផ្អាក​កម្មវិធី​ សហប្រតិបត្តិការ​វិស័យ​យោធា​ទាំង​ពីរ​នេះ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ឡើយ។
កាល​ពី​ថ្ងៃ​ទី១៣ ខែ​សីហា ក៏​មាន​ព័ត៌មាន​ស្តី​អំពី​ការ​ផ្អាក​លែង​ទទួល​ជំនួយ​យោធា​អន្តរជាតិ​មួយ​ ចំនួន រួម​ទាំង​ជំនួយ​ពី​សហរដ្ឋ​អាមេរិក ផង​ដែរ។
ប៉ុន្តែ មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ទាំង​នោះ ដោយ​បញ្ជាក់​ថា៖ «កម្ពុជា មិន​បាន​កាត់​ផ្តាច់ ឬ​លុប​ចោល​មិន​ទទួល​ជំនួយ​ផ្នែក​យោធា​ពី​ដៃគូ​អន្តរជាតិ​នានា មាន​សហរដ្ឋ​អាមេរិក ជាដើម​នោះ​ទេ ប៉ុន្តែ​បាន​ពន្យារ»
ទាក់ទិន​បញ្ហា​នេះ លោក វីល្លៀម ថត (William Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​តាម​រយៈ​សារ​អ៊ីម៉ែល (Email) នៅ​ល្ងាច​ថ្ងៃ​ទី១៣ ខែ​សីហា បញ្ជាក់​ថា៖ «រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​បញ្ហា​នេះ ចំពោះ​ស្ថានទូត​សហរដ្ឋ​អាមេរិក ថា ការ​ពន្យារ​ពេល​នេះ គឺ​រហូត​ដល់​មាន​រដ្ឋាភិបាល​ថ្មី ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

មូលហេតុដែលរដ្ធាភិបាលកម្ពុជា បាន​ផ្អាក​កម្មវិធី​ពីរ​នៃ​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា ជាមួយប្រទេស​សហរដ្ឋ​អាមេរិក ហើយនិង ជាមួយ​ប្រទេស​ អូស្ត្រាលី ពិព្រោះរដ្ធាភិបាលកម្ពុជាចង់ ក្លាយខ្លួនជាអ្នកធ្វើអំពើ​ភេរវកម្មខ្លួនឯង ទៅលើប្រជាពលរដ្ធខ្មែរ ដោយ យកកងទ័ពហើយនិងសាស្ត្រាវុធ មកគំរាបប្រជាពលរដ្ធខ្មែរ ដែលទៀមទាឲ្យរកយុត្តិធម៌នៃការបោះឆ្នោតឲ្យបាន នេះប្រហែលជាល្បិចមួយដែលធ្វើមិនឲ្យយោធារបស់អាមេរិក ហើយនិង អូស្ត្រាលី ចូលទៅជូយប្រជាពលរដ្ធខ្មែរបាន នៅពេលកងទ័ពកម្ពុជាទៅបង្ក្រាបបាតុករ!!!

Anonymous said...

IF YOU WANT TO TRANSLATE KHMER-ENGLISH OR ENGLISH-KHMER, ( or any language) GO TO GOOGLE, LOOKING FOR "GOOGLE TRANSLATE KHMER" AND THEY CAN TRANSLATE PASSABLY YOU ANY NEWS.

ប្រសិនបើអ្នកចង់បកប្រែភាសាអង់គ្លេសឬខ្មែរអង់គ្លេសខ្មែរ (ឬភាសាណាមួយ) ទៅកាន់ GOOGLE វែងរក "GOOGLE TRANSLATE KHMERរ" ហើយពួកគេអាចបកប្រែ អ្នកព័ត៌មានណាមួយ