A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 27 August 2013

A soldier who sent a secret letter through the ballot box complaining of corruption by his superior has been penalised and punished មន្ត្រី​យោធា​ដែល​រាយ​ការណ៍​ពី​រឿង​អំពើពុករលួយ​របស់​មេ​ខ្លួន​ត្រូវ​បាន​រង​ការពិន័យ​​

ដោយ៖​ បូ សា​វី និង អ៊ឹង ប៊ុនថន​​ | ថ្ងៃអង្គារ៍ ទី27 ខែសីហា ឆ្នាំ2013 | VoD

ស្តាប់សំឡេង៖​

ចម្លងទុក
​មន្ដ្រី​យោធា​ដែល​បាន​ផ្ញើលិខិតសម្ងាត់ ស្តី​ពី​អំពើ​ពុករលួយ​នៅ​ក្នុង​កងពល ដាក់​ក្នុង​ធុង​សន្លឹកឆ្នោត កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា ឆ្នាំ​២០១៣ នោះ ត្រូវបាន​មេ​បញ្ជាការ​របស់​ខ្លួន ដក​ទៅ​បញ្ឈ​ជើង​នៅ​កងពល និង​ហាម​មិន​ឲ្យ​ជួប​ប្រពន្ធ​កូន បើ​ទោះបី​ភរិយា​មាន​ជំងឺ​ក៏ដោយ។​ A soldier who sent a letter through the ballot box on 28th July complaining about corruption within his unit has been transferred to another unit and was banned from seeing his wife and children.
​នេះ​ជា​ការអះអាង​របស់​ អ្នកស្រី នួន ចន្ថា ភរិយា​លោក សុខ រ៉េ​ម ជា​យោធា​នៅ​ភូមិ​យាង​ខាងត្បូង ឃុំ​អន្លង់វែង ស្រុក​អង្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​។ អ្នក​ស្រី ប្រាប់​​VOD នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា បន្ទាប់​ពី​បោះ​ឆ្នោត​បាន​ពីរ​ថ្ងៃ មេបញ្ជាការ​កង​ព​លលេ​ខ​៨ លោក​ យឹម ពឹម បាន​ដក​ប្ដី​អ្នកស្រី​ចេញពី​វរៈ​លេខ​​​៣៨៣ ទៅ​បញ្ឈ​ជើង​នៅ​កងពល និង​ហាម​មិនឲ្យ​មក​ជួប​ប្រពន្ធ​កូន ខណៈ​អ្នកស្រី​មាន​ជំងឺ​ប្រចាំកាយ​Mrs. Nuon Chantha, the wife of the disciplined soldier, Mr. Sok Rem, told VOD on Tuesday that 2 days after the election, Gen. Yim Pim, Commander of Division 8, transferred her husband to another unit and banned her husband from seeing her and her children, even though she was very sick.។ ​អ្នកស្រី​បន្ត​ថា គ្រួសារ​គាត់​អ្នក​កំពុង​ជួប​ការ​លំបាក​ដោយ​ពុំ​មាន​អ្នក​ទីពឹង​ក្រៅពី​ប្ដី ៖ “​វា​លំបាក​ត្រង់​ថា ខ្ញុំ​ឈឺ​ធ្វើ​ការងារ​អ្វី​មិនកើត តែ​ខ្ញុំ​សង្ឃឹម​ប្តី​មក​ជួយ​ធ្វើ​ការងារ​ខ្លះ ដើម្បី​ក្រែង​បាន​ស្រូវ​បាន​អង្ករ ហូប​ឆ្នាំក្រោយ​ព្រោះ​ខ្ញុំ​អត់​មួយ​​ឆ្នាំ​ទៅ​ហើយ ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យ​ណាស់ ភ័យ​មែនទែន​តែម្តង ភ័យ​ម្យ៉ាង​ខ្លាច​គេ​ធ្វើបាប​ប្តី​”​។​ She said "I face hardship because I am sick and I cannot work, but I expected my husband to come and help me do some works to harvest rice so we have something to eat next year because we don't have enough to eat for one year already. I'm very scared, really, really scared because I worried that they might do something bad to my husband".
​អ្នកស្រី នួន ចន្ថា បញ្ជាក់ថា មាន​មន្ដ្រី​យោធា​ម្នាក់ នៅ​កងពល​លេខ​៨ នោះ បាន​គំរាម​ដក​យក​ទូរស័ព្ទដៃ មិន​ឲ្យ​ទាក់ទង​ទៅ​អង្គការ​សង្គម​ស៊ីវិល​សុំ​ជួយ​​អន្ដរាគមន៍​ដោះលែង​ប្ដី​ គាត់​ឡើយ​។ អ្នកស្រី បាន​សុំ​មេបញ្ជាការ​កងពល ឲ្យ​ដោះលែង​ប្ដី​អ្នកស្រី​ឲ្យ​សេរីភាព​វិញ ប៉ុន្ដែ​ត្រូវ​បដិសេធ ដោយ​ចោទ​ប្ដី​អ្នក​ស្រី​​ថា មាន​ទោស​ធ្ងន់​កំពុង​កសាង​សំណុំរឿង​ទៅ​ថ្នាក់លើ​។ អ្នកស្រី​អំពាវនាវ​ឲ្យ​មេបញ្ជាការ និង​អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​សិទ្ធិមនុស្ស  ជួយ​ដោះ​លែង​ឲ្យ​មាន​សេរីភាព ដើម្បី​បាន​ថែរក្សា​ប្រពន្ធ​កូន និង​ជួយ​ធ្វើការ​ផ្ទះ ព្រោះ​ក្រុម​គ្រួសារ​​​ជីវភាព​ក្រីក្រ​។​ Mrs. Nuon Chantha said an army officer has threatened to confiscate her mobile phone to stop her from contacting human rights groups to help intervene in her husband's case. She said she has asked her husband's superior to release her husband, but he refused saying that her husband has committed serious offence so his case has to be sent to the higher authority. She appeals to her husband's superiors and human rights groups to help release her husband so that he can take care of his family who are very poor.
VOD មិនអាច​ទាក់ទង មេបញ្ជាការ​កង​ព​លលេ​ខ​៨ លោក យឹម ពឹម និង​អភិបាលខេត្ដ​ឧត្ដរមានជ័យ លោក ស ថា​វី ដើម្បី​សាកសួរ​ជុំវិញ​ពី​បញ្ហា​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង​មិន​មាន​អ្នកទទួល​។​
​អ្នកសម្របសម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ ​ដែល​បាន​ស៊ើបអង្កេត​ករណីនេះ មាន​ប្រសា​ស​ន៍​ថា លោក សុខ រ៉េ​ម បំ​រើការ​ជា​យោធា​រយៈពេល​ជាង​៣០​ឆ្នាំ​ហើយ និង​មាន​ឋានៈ​ត្រឹម​អនុសេនីយទោ​ប៉ុណ្ណោះ​។ លោក​រិះគន់ថា ការ​ត្រូវ​ដក​មក​បញ្ឈ​ជើង ដោយ​គ្រាន់តែ​បញ្ចេញមតិ​លាតត្រដាង​ពី​អំពើពុករលួយ​របស់​មេ​ខ្លួន​នោះ មិន​ខុស​ច្បាប់​ទេ​ ៖ “​ក្នុងចំណោម​យោធា​ទាំ​ង​អស់ ដែល​គាត់​មានបំណង​ស្នេហា​ជាតិ ក៏​ដូចជា​មាន​បំណង​ជួយ​កូន​ទាហាន​ទាំងអស់នោះ គឺ​ការ​ដែល​មេ​គាត់​មាន​គំនាប ក៏ដូចជា​បិទ​សិទ្ធិសេរីភាព មិន​ឲ្យ​គាត់​ចេញ​ទៅ​ទីណា​នោះ គឺជា​ការរំលោភ​​សិទ្ធិមនុស្ស ក៏ដូចជា​ការរើសអើង​មួយ​យ៉ាងធ្ងន់ធ្ងរ នៅក្នុង​សង្គម​​យើង ហើយ​ទង្វើ​នេះ​មិន​គួរ​ឲ្យ​កើតមានឡើង នៅក្នុង​សង្គម​ខ្មែរ​ក្នុង​នាពេល​បច្ចុប្បន្ន​នេះ​ទេ​”​។​
​កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា ឆ្នាំ​២០១៣​នេះ លោក សុខ រ៉េ​ម ជា​ទាហាន​នៅ វរៈ​សេនា​តូច​លេខ​៣៨៣ នៃ​កងពល​លេខ​៨ ប្រចាំការ​នៅ​ខេត្ដ​ព្រះវិហារ បាន​មក​​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ អាណត្ដិទី​៥ នៅ​ការិយាល័យ​១១១៥ នៃ​មណ្ឌល​ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន ខេត្ដ​សៀមរាប​។ សាក្សី​អះ​អាង​ថា នៅ​គ្រានោះ លោក​បាន​សរសេរ​លិខិត​មួយ ទម្លាយ​ចូល​ធុង​សន្លឹកឆ្នោត លាតត្រដាង​ពី​អំពើពុករលួយ​ក្នុង​ស្ថាប័ន​យោធា​នៃ​កងពល​នោះ ​៕ On 28th July 2013, Sok Rem, a soldier in Battalion 383 of Division 8, which was based in Preah Vihear province, came to vote at Polling Station 1115 in Lvea Kraing commune, Varin district, Siem Reap province. A witness said that he had dropped a letter into a ballot box which exposed corruption in within Division 8.


សូមសរសេរមកកាន់ លោក បូ សា​វី តាមរយៈ savy@vodhotnews.com

No comments: