
ដេញព្រះសង្ឃចេញពីវត្តទាំងកណ្តាលយប់
Hot News!!! ដេញព្រះសង្ឃចេញពីវត្តទាំងកណ្តាលយប់ ដោយសារចូលរួមជាមួយការជួបជុំរបស់គណបក្សសង្គ្រោះជាតិ។
A monk from Botum Vatey Pagoda has been expelled from the temple because he joined the CNRP rally yesterday.
ព្រះតេជគុណ2អង្គដែលគង់នៅក្នុងវត្តបុទុមវតីក្រុងភ្នំពេញជាង8ឆ្នាំ ព្រះនាម វឿង សំណាង ជាសមណនិស្សិតនៃពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ និង ព្រះតេជគុណ សិត ដែលត្រូវបានព្រះមេគណក្រុងភ្នំពេញ ឃឹម សន ហៅទៅព្រមាននិងសម្រេចបណ្តេញចេញពីវត្តដោយសារតែព្រះអង្គនិមន្តទៅចូលរួមនិងស្តាប់សេចក្តីថ្លែងការរបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យកាលពីល្ងាចថ្ងៃទី26សីហា2013នោះ ឥឡូវនេះនៅព្រឹកថ្ងៃទី27សីហា2013វេលាម៉ោង10ព្រឹក ត្រូវបានមន្ត្រីសង្ឃក្រុងហៅទៅជួបនិងសម្រេចឲគង់នៅក្នុងវត្តបុទុមវិញហើយ ដោយបង្ខំឲលោកទាំង2អង្គចុះកិច្ចសន្យាផ្តិតមេដៃឈប់ចូលរួម បញ្ឈប់សកម្មភាពគ្រប់រូបភាពក្នុងការចូលរួមជាមួយប្រជាពលរដ្ឋនិងគណបក្សសង្គ្រោះជាតិជាលក្ខណ:បាតុកម្មប្រឆាំងនិងរដ្ឋាភិបាលនិងប្រឆាំងនិងបទបញ្ជារមន្ត្រីសង្ឃ ។ នេះជាAcount Facebook ព្រះតេជគុណ
វឿង សំណាង ស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ
http://www.facebook.com/voeung.samnang
----------------
Shared from: Sovath Loun
No comments:
Post a Comment