លោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំក្បួនឃោសនារកសំឡេងឆ្នោតនៅខេត្តសៀមរាប នៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៣។
RFA/Hang Savyouth
ឯកសារនោះមានចំណងជើងថា ឯកសារពាក់ព័ន្ធផែនការធ្វើមហាបាតុកម្ម
ដើម្បីផ្លាស់ប្ដូរសង្គម។ ក្រសួងមហាផ្ទៃ ចាត់ទុកសកម្មភាពទាំងនោះថា
ជាការបំផុសឲ្យមានបាតុកម្មផ្ដួលរំលំរដ្ឋាភិបាល។ ប៉ុន្តែ
គណបក្សសង្គ្រោះជាតិ បានបដិសេធចំពោះការចោទកាន់នេះ។
លេខាធិការដ្ឋាននៃគណៈកម្មការអចិន្ត្រៃយ៍ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៃការបោះឆ្នោតនៃក្រសួងមហាផ្ទៃ បានចងក្រងឯកសារ រួមទាំងមានជាបន្ទះ ឌីវីឌី វីដេអូក្លីប (DVD Video Clip) ចំនួនពីរបន្ទះផង ដែលបង្ហាញពីមេដឹកនាំបក្សប្រឆាំងបាននិយាយពាក់ព័ន្ធអំពីគម្រោង ធ្វើបាតុកម្មក្រោយកាបោះឆ្នោត បើសិនជាជម្លោះនោះមិនមានការដោះស្រាយដោយយុត្តិធម៌។
នេះជាឯកសារវីដេអូកាត់ខ្លីៗ ដែលស្រង់ចេញពីពិធីជួបជុំរបស់ លោក កឹម សុខា និង លោក សម រង្ស៊ី ដែលបានជួបជាមួយប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តក្រុង និងរាជធានីកន្លងមក។ ឌីវីឌីទាំងពីរនោះ ចែកដាច់ពីគ្នារវាងសកម្មភាពរបស់ លោក កឹម សុខា និង លោក សម រង្ស៊ី។
មន្ត្រីនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃច័ន្ទ ទី២៦ សីហា ថា ឯកសារទាំងនោះបានចែកទៅខាងសង្គមស៊ីវិល និងស្ថានទូតនានាក្នុងប្រទេសកម្ពុជា ដើម្បីឲ្យដឹងទុកជាមុនពីសកម្មភាពអវិជ្ជមានរបស់មេដឹកនាំគណបក្ស ប្រឆាំង។
លោកបន្តថា យ៉ាងណាក៏ដោយ រដ្ឋាភិបាលមានកាតព្វកិច្ចដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងការពាររដ្ឋធម្មនុញ្ញក្នុងករណីមានបាតុកម្មឈានទៅរកកុបកម្មនៅ ពេលណាមួយនោះ។
ឯកសារទាំងនោះ ក្រៅពីវីដេអូក្លីប និងអត្ថបទសម្រង់សម្ដីរបស់មេបក្សប្រឆាំង ក៏នៅមានដកស្រង់ការសរសេរឆ្លងឆ្លើយគ្នាតាមសង្គមហ្វេសប៊ុក (Facebook) ដែលមានការអំពាវនាវឲ្យគាំទ្របក្សប្រឆាំង។
ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបដិសេធ និងបានពន្យល់ថា ការធ្វើបាតុកម្មជាជម្រើសចុងក្រោយ ហើយមិនមែនចង់ផ្ដួលរំលំរដ្ឋាភិបាលនោះទេ គឺដើម្បីរកយុត្តិធម៌ក្នុងការបោះឆ្នោតដោយត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។
មន្ត្រីជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក ចាន់ សុវ៉េត មានប្រសាសន៍ថា នេះជាការបង្ហាញពីផែនការត្រៀមទុកជាមុននូវការចោទប្រកាន់ប្ដឹង ផ្ដល់គ្នាក្នុងនយោបាយក្រោយការបោះឆ្នោត។ ប៉ុន្តែ លោកថា បើស្ថិតក្នុងដំណាក់កាលចរចាគ្នារកដំណោះស្រាយដោយសន្តិវិធីនោះ មិនគួរភាគីណាមួយព្យាយាមរកវិធីចោទប្រកាន់ទម្លាក់កំហុស ឬប្ដឹងផ្ដល់គ្នា ដែលនាំឲ្យមានភាពតានតឹងថែមទៀតនោះទេ។
ការចងក្រងឯកសាររបស់ក្រសួងមហាផ្ទៃ ដែលមានចំណងជើងថា ឯកសារពាក់ព័ន្ធផែនការធ្វើមហាបាតុកម្មផ្ដួលរំលំ ឬផ្លាស់ប្ដូរនេះ គឺស្របពេលដែលមេដឹកនាំបក្សប្រឆាំងបានចុះជួបប្រជាពលរដ្ឋតាម បណ្ដាខេត្តក្រុងជាប់ៗគ្នា ហើយចុងក្រោយនេះ គឺនៅថ្ងៃច័ន្ទ ទី២៦ ខែសីហា បានជួបជុំគ្នាក្នុងទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ។
តែទោះយ៉ាងណា គម្រោងធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំង ដែលថាទាមទារយុត្តិធម៌ឲ្យម្ចាស់ឆ្នោតនោះ ក៏មិនទាន់លេចចេញជារូបរាងយ៉ាងណានៅឡើយ៕

2 comments:
The Khmer people protest, not to topple the government but to ask the government NOT to
steal the voters's votes.
សូមប្រកាស ក្រើនរំលឹកគណៈបក្សសង្គ្រោះជាតិ ទុកជាមុន ឣំពីការប្រើកំលាំងទ័ពទាហាន ប៉ូលិស ចូលរុករាន ឆែកឆេរ ការិយាល័យរបស់ទីស្នាក់ការ បក្សសង្គ្រោះជាតិណាមួយ តាមបញ្ជាតុលាការ របស់ ហ៊ុន សែន ពីបទ បង្កឣសន្តិសុខ មានលាក់ឣាវុធ គ្រាប់រំសេវជាដើម ដោយពួក ហ៊ុន សែន លួចបន្លំយកចូល ដើម្បីជាភស្តុតាងចោទសំលាប់ បក្សសង្គ្រោះជាតិ។ ត្រូវប្រុងប្រយ័ត្ន ចំពោះល្បិចកល្ប ស្នៀតមួយនេះ។
ពួក ហ៊ុន សែន កំពង់ រាយឣន្ទាក់ គ្រប់ធន់ ដើម្បីដាក់ មេដឹកនាំធំៗ របស់បក្សសង្គ្រោះជាតិ ដូចជា ពាក្យសំដីថ្លែងក្នុងពេល ជួបប្រជារាស្ត្រ ឬលក្ខខណ្ឌផ្សេងៗ ពេលសុំច្បាប់ធ្វើការជួបជុំ ឬបាតុកម្ម បញ្ហាសន្តិសុខ ការប៉ុនប៉ង រំលំរដ្ឋាភិបាល ជាដើម។ ក្នុងរបបប្រជាធិបតេយ្យ ត្រឹមត្រូវ រឿងបែបនេះ ពុំមានចោទជាបញ្ហាទេ។
Post a Comment