
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង(រូបភាពពី interior.gov.kh)
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង
និងជាថ្នាក់ដឹកនាំក្រុមជំនាញចរចារកដំណោះស្រាយជាមួយគណបក្ស
សង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃអង្គារនេះថា
លោកនឹងចូលរួមចរចាជាមួយគណបក្សប្រឆាំង
ប្រសិនបើមានការស្នើជាផ្លូវការជាក់លាក់មួយ ពីថ្នាក់ដឹកនាំគណបក្ស។
លោក ស ខេង
ថ្លែងបែបនេះជាការឆ្លើយតបនឹងការលើកឡើងរបស់ប្រធានគណបក្សសង្គ្រោះ
ជាតិ លោក សម រង្ស៊ី ដែលបានលើក ឡើងកាលពីថ្ងៃចន្ទ ជាលក្ខណៈរិះគន់ថា
គណបក្សប្រជាជនកម្ពុជា មិនបញ្ជូនអ្នកចរចាជាន់ខ្ពស់
ដែលមានសិទ្ធិសម្រេច។
លោក ស ខេង ប្រាប់VODថា លោក សម រង្ស៊ី
មិនគួរថ្លែងតាមសន្និសីទសារព័ត៌មានទេ
គួរតែមានការប្រាស្រ័យទាក់ទងគ្នា តាមរយៈលោក ព្រំ សុខា
មកពីខាងគណបក្សប្រជាជនកម្ពុជា និង លោក យឹម សុវណ្ណ
មកពីខាងគណបក្សសង្គ្រោះជាតិ។ លោក ស ខេង បានបញ្ជាក់ថា៖«ខ្ញុំមានត្រង់ស៊ីបមួយរបស់ខ្ញុំ គឺថាធ្វើអីដែលមិនជាក់លាក់ ខ្ញុំមិនអាចធ្វើបានទេ»។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃ
ចន្ទ លោកសម រង្ស៊ី មានប្រសាសន៍ថា
គណបក្សសង្គ្រោះជាតិនៅតែមានជំហរក្នុងការចចារជាមួយគណបក្សប្រជាជន
កម្ពុជា ប៉ុន្តែគណបក្សកាន់អំណាច
ត្រូវបញ្ជូនមន្ត្រីដែលមានសិទ្ធិសម្រេចលើកិច្ចចរចារនេះ
ដើម្បីឲ្យទទួលបានលទ្ធផល។ លោកថា គណបក្សប្រជាជន ដូចជាលេងសើច
ដោយយកមនុស្សមិនអាចសម្រេចអ្វីបាន មកចរចា។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
លោក អ៊ូ វីរៈ សរសេរនៅលើហ្វេសប៊ុកខ្លួនថា
វាជាពេលវេលាសម្រាប់មេដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ
លោកស ខេង និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកកឹម សុខា ជួបគ្នា
ហើយរបៀបវារៈនៃការពិភាក្សា គឺការស៊ើបអង្កេតភាពមិនប្រក្រតី
កំណែទម្រង់ និងការចែករំលែកអំណាចមួយ ដើម្បីបង្កើតការត្រួតពិនិត្យ
និងតុល្យភាព។
ឯកអង្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William
E. Todd សរសេរនៅលើប្លុករបស់ខ្លួនថា លោកជឿជាក់ថា
នេះជាឱកាសមួយសម្រាប់គណបក្សទាំងពីរ
ធ្វើការរួមគ្នានិងយល់ព្រមលើកំណែទម្រង់សេដ្ឋកិច្ចនិងប្រជាធិបតេយ្យ
។ លោក William E. Todd បញ្ជាក់ថា ៖«
វានៅតែជាការសំខាន់ចាំបាច់
ដែលភាគីទាំងពីរត្រូវត្រឡប់មកតុចរចា
ហើយធ្វើការជាមួយគ្នាដើម្បីសំរេចបាននូវលទ្ធផលមួយ
ដែលបម្រើឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។
ខ្ញុំសង្ឃឹមថាភាគីទាំងពីរអាច ជំនះបានលើការខ្វែងគំនិតគ្នា
អនុវត្តដំណើរការស៊ើបអង្កេតប្រកបដោយតម្លាភាពនិងយុត្តិធម៌ ហើយដើរ
ទៅមុខជាមួយរបៀបវារៈកែទម្រង់ ដែលផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជា»។
គួរបញ្ជាក់ថា
ចាប់ពីការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៥ បានបញ្ចប់
មន្ត្រីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា
បានជួបចចារគ្នា ចំនួនបីលើករួចមកហើយ
ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីនៅឡើយទេ រហូតមកកដល់ពេលនេះ៕
សរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com
5 comments:
What's wrong with ah chhkae yuon Hun shit,why its stop barking lately? Because its pigs party lost an election and trying to steal another five years from Khmer people they won't allow ah chhkae yuon Hun shit to steal this election huh? Ah Sar kheng was chhkae Hanoi as well don't trust ah Sar kheng pigs party -yuon's slave.
Prahok
ដេញទាន់ជាន់កែងរកការចរចារ?នេះល្បិចចោរ!!!
យើងមិនត្រូវចរចារជាមួយជនពាលទេ
Look, Sar kheng has a face of a cadavre already!!!
THERE IS NO ROOM FOR NEGOTIATION. CPPs MUST STEP DOWN IMMEDIATELY. LOSER GET THE HELL OUT. YOU HAVE NO SHAME PEOPLE SHOULD SPIT IN YOUR FACE.
Post a Comment