A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 3 July 2013

Three members of the Khmer People Power Movement arrested in Banteay Meanchey ចាប់ខ្លួនសកម្មជនចលនាអំណាចពលរដ្ឋខ្មែរ ៣ នាក់ ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

(ថ្ងៃទី 3 កក្កដា 2013,) | ដោយ: សូផុន CEN

បន្ទាយមានជ័យ: ​នៅ​ខេត្តបន្ទាយមានជ័យ នគរបាល​បាន​ឃាត់​សកម្មជន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ៣ នាក់ និង​រឹបអូស​នាឡិកា​រាប់រយ ដែល​ដាក់​ឡូហ្គោ​ចលនា​នេះ ដែល​គេ​ស្គាល់​ថា ជា​ចលនា​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​។ ល្ងាច​ថ្ងៃទី​១ កក្កដា ឆ្នាំ​២០១៣ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ចុះ​បិទ​អាជីវកម្ម​រោង​ពុម្ព និង​ឃាត់ខ្លួន​ម្ចាស់ នៅ​វត្ត​បូរ ក្រុង​សៀមរាប ដែល​បោះពុម្ព​ដាក់​ស្លាក​សញ្ញា​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លើ​មួក លើ​អាវយឺត​។​
​    ​
​ មន្ត្រីនគរបាល​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ប្រាប់​គេហទំព័រ CEN ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៣ ថា យប់​ថ្ងៃទី​១​កក្កដា និង​ព្រឹក​បន្ទាប់ កម្លាំង​នគរបាល​ខេត្ត និង​ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​សកម្មជន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ៣ នាក់ និង​រឹបអូស​នាឡិកាដៃ​មាន​ដាក់​ឡូហ្គោ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ប្រមាណ ១០០ គ្រឿង​។
​ពួកគេ​ធ្លាប់​ធ្វើការ​ក្នុង​អង្គការ CHO នៅ​កូនដំរី ក្រុង​ប៉ោយប៉ែត តែ​អង្គការ បាន​ដេញ​ចេញពី​អង្គការ​តាំងពី​មុន​ចាប់ខ្លួន​យូរហើយ​។​
​    ​
​ មន្ត្រីនគរបាល​រូបនោះ និយាយថា "​នាឡិកាដៃ​មុខធំ​នោះ ១ គ្រឿង​អាច​តម្លៃ ១០ ដុល្លារ ហើយ​នាំចូល​ពី​ប្រទេស​ថៃ និង​បោះពុម្ព មាន​ក្នុងប្រទេស គេ​មានបំណង​ចែកចាយ​រាប់ពាន់​គ្រឿង​"​។​
​    ​
​ឯ​វេ​ប​សាយ​របស់​ចលនា ​អំណាច​ពលរដ្ឋ​ខ្មែរ ផ្សាយ​ថ្ងៃទី​៣​កក្កដា អោយដឹងថា នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចាប់ខ្លួន​សកម្មជន​ខ្លួន​ពីរ​នាក់ ១:​ឈ្មោះ សេង សុ​ម៉េង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ និង​២ ឈ្មោះ សេរី ប៊ុនឡុង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​និស្សិត​។ ការឃាត់ខ្លួន​នោះ ពុំ​ប្រើ​ដីកា​តុលាការ​ទេ ហើយ​រឹបអូស​នាឡិកាដៃ ៣ គ្រឿង ដក​ប្រាក់​ពី​ហោប៉ៅ សេង សុ​ម៉េង ៥០០ ដុល្លារ និង​រឹបអូស​អាវយឺត និង​នាឡិកា​អាវយឺត​របស់​ចលនា​រាប់រយ​។​

   ​
​ វេ​ប​សាយ​ដដែល​អោយដឹងថា នៅ​ថ្ងៃទី ១ កក្កដា ២០១៣ មកម្ល៉េះ លោក សួន សេរី​រដ្ឋា ប្រធាន​អំណាច​ពលរដ្ឋ​ខ្មែរ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ផ្ញើជូន​ការិយាល័យ​តំណាង​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​ កម្ពុជា ដើម្បី​សុំ​អន្តរាគមន៍​ដោះលែង​សកម្មជន​ខ្លួន​ទាំងពីរ ដែល​ត្រូវ​ប៉ូលិស​ខេត្តបន្ទាយមានជ័យ​ចាប់ខ្លួន កាលពី​យប់​ថ្ងៃទី​១ កក្កដា​។​

​    ​
​គួរបញ្ជាក់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ជា​ចលនា​ខុសច្បាប់ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែល​ធ្វើ​សកម្មភាព​ប្រឆាំង និង​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​។

​សួន សេរី​សេដ្ឋា ដែលជា​ជន​សាធារណរដ្ឋ​ផង ស្ថិតក្នុង​ដីកាចាប់ខ្លួន​របស់​តុលាការ​កម្ពុជា​ហើយ​។ នេះ​បើ​យោង​មន្ត្រីនគរបាល នៅ​ខេត្តបន្ទាយមានជ័យ ប្រាប់​គេហទំព័រ CEN ថ្ងៃទី​៣ កក្កដា​។​
​    ​
​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល និង​ស្នងការរង​ទទួល​ការិយាល័យ​កណ្ដាល​សន្តិសុខ ខេត្តបន្ទាយមានជ័យ លោក ឃួន ប៊ុន​ហួន ប្រាប់​គេហទំព័រ​CEN ថ្ងៃទី​៣​កក្កដា​ថា ករណីនេះ ពួកលោក​ពុំ​ដឹង​ទេ​។ សួរ​ទៅ​លោកស្នងការ​ទៅ​។ ឯ​លោកស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ គឺ​លោក ខេង ស៊ុម ក៏​ពុំ​ព្រម​បំភ្លឺ​ពី​ករណី​នេះដែរ​៕

- See more at: http://www.cen.com.kh/localnews/show_detail/22?token=OWIzMmQxYj#sthash.cPyaMtYr.dpuf

6 comments:

Anonymous said...

prosecutes them- afterward place him in jail for life,

no bailed out, no mercy- troubles maker

Anonymous said...

They are Khmer nationalists,They have the right to protest or even wage war,that because the CPP,the Hanoi's puppets and traitors have broken all the peace agreement and human right.
I am sure they will be freed, if the CNRP win the election.They deserved to be admired for their cause and concerned by all Khmer for their arrest.
Down the traitor!,Your days is numbered.

I pray to God for their safety.


True Khmer

Anonymous said...

message to 4 july 2013 7:00am
Your comment does not represent a democratic person whom your boss CPP ( Hun Nal) had signed on the peace of agreement on the 23rd October 1991. These two activists have the right to bring and distribute T shirts and watches with any logo on them to the people, friends and families . Those things are not weapons or poisoning items. It is very brave for you to tell your beloved boss CPP to arrest the vietcong invaders not to bring poisoning food, fruit and many hazadous thing into Srok Khmer. And one more thing to tell Hanoi vietcong prepare to go back where they belong . You got that dummy dummy.

Anonymous said...

1 – 3 of 3

Anonymous Anonymous said...

prosecutes them- afterward place him in jail for life,

no bailed out, no mercy- troubles maker

4 July 2013 7:00 am

The above comment:
I want you to know Dummy!!!you are living under of the former Khmer rouge my freind!!!they all are changing Black clothes to the Colors.The two activists have a right to distribute ....You might get Brain washed by Vietcong!!In the future....will you want your son to be the PM of Cambodia?So you must love Democracy Country!!!

Anonymous said...

Democracy like Neay Sourn does???He's areal Hanoy's spy to divide Khmer by pieces.

Anonymous said...

Hun Sen is creating a scenario whereby he can threaten, arrest or prosecute opposition activists and politicians should he lost the election or if the opposition refused to recognize the election result if Hun sen wins. These two guys look like ordinary poor people who have no interests in politics, so I don't believe that they are capable of toppling the Hun sen regime, so they are used as scapegoats by Hun Sen to cause trouble to the opposition.