បន្ទាយមានជ័យ:
នៅខេត្តបន្ទាយមានជ័យ
នគរបាលបានឃាត់សកម្មជនចលនាអំណាចពលរដ្ឋខ្មែរ ៣ នាក់
និងរឹបអូសនាឡិការាប់រយ ដែលដាក់ឡូហ្គោចលនានេះ ដែលគេស្គាល់ថា
ជាចលនាមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
ល្ងាចថ្ងៃទី១ កក្កដា ឆ្នាំ២០១៣ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប
ចុះបិទអាជីវកម្មរោងពុម្ព និងឃាត់ខ្លួនម្ចាស់ នៅវត្តបូរ
ក្រុងសៀមរាប ដែលបោះពុម្ពដាក់ស្លាកសញ្ញាចលនាអំណាចពលរដ្ឋខ្មែរ
លើមួក លើអាវយឺត។
មន្ត្រីនគរបាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប្រាប់គេហទំព័រ CEN ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣ ថា យប់ថ្ងៃទី១កក្កដា និងព្រឹកបន្ទាប់ កម្លាំងនគរបាលខេត្ត និងក្រុងប៉ោយប៉ែត បានឃាត់ខ្លួនសកម្មជនចលនាអំណាចពលរដ្ឋខ្មែរ ៣ នាក់ និងរឹបអូសនាឡិកាដៃមានដាក់ឡូហ្គោចលនាអំណាចពលរដ្ឋខ្មែរប្រមាណ ១០០ គ្រឿង។
ពួកគេធ្លាប់ធ្វើការក្នុងអង្គការ CHO នៅកូនដំរី ក្រុងប៉ោយប៉ែត តែអង្គការ បានដេញចេញពីអង្គការតាំងពីមុនចាប់ខ្លួនយូរហើយ។
មន្ត្រីនគរបាលរូបនោះ និយាយថា "នាឡិកាដៃមុខធំនោះ ១ គ្រឿងអាចតម្លៃ ១០ ដុល្លារ ហើយនាំចូលពីប្រទេសថៃ និងបោះពុម្ព មានក្នុងប្រទេស គេមានបំណងចែកចាយរាប់ពាន់គ្រឿង"។
ឯវេបសាយរបស់ចលនា អំណាចពលរដ្ឋខ្មែរ ផ្សាយថ្ងៃទី៣កក្កដា អោយដឹងថា នគរបាលខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនសកម្មជនខ្លួនពីរនាក់ ១:ឈ្មោះ សេង សុម៉េង ភេទប្រុស អាយុ ៣០ឆ្នាំ និង២ ឈ្មោះ សេរី ប៊ុនឡុង ភេទប្រុស អាយុ ២៣ឆ្នាំ ជានិស្សិត។ ការឃាត់ខ្លួននោះ ពុំប្រើដីកាតុលាការទេ ហើយរឹបអូសនាឡិកាដៃ ៣ គ្រឿង ដកប្រាក់ពីហោប៉ៅ សេង សុម៉េង ៥០០ ដុល្លារ និងរឹបអូសអាវយឺត និងនាឡិកាអាវយឺតរបស់ចលនារាប់រយ។
វេបសាយដដែលអោយដឹងថា នៅថ្ងៃទី ១ កក្កដា ២០១៣ មកម្ល៉េះ លោក សួន សេរីរដ្ឋា ប្រធានអំណាចពលរដ្ឋខ្មែរមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ផ្ញើជូនការិយាល័យតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំ កម្ពុជា ដើម្បីសុំអន្តរាគមន៍ដោះលែងសកម្មជនខ្លួនទាំងពីរ ដែលត្រូវប៉ូលិសខេត្តបន្ទាយមានជ័យចាប់ខ្លួន កាលពីយប់ថ្ងៃទី១ កក្កដា។
គួរបញ្ជាក់ចលនាអំណាចពលរដ្ឋខ្មែរ ជាចលនាខុសច្បាប់ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលធ្វើសកម្មភាពប្រឆាំង និងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។
សួន សេរីសេដ្ឋា ដែលជាជនសាធារណរដ្ឋផង ស្ថិតក្នុងដីកាចាប់ខ្លួនរបស់តុលាការកម្ពុជាហើយ។ នេះបើយោងមន្ត្រីនគរបាល នៅខេត្តបន្ទាយមានជ័យ ប្រាប់គេហទំព័រ CEN ថ្ងៃទី៣ កក្កដា។
អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល និងស្នងការរងទទួលការិយាល័យកណ្ដាលសន្តិសុខ ខេត្តបន្ទាយមានជ័យ លោក ឃួន ប៊ុនហួន ប្រាប់គេហទំព័រCEN ថ្ងៃទី៣កក្កដាថា ករណីនេះ ពួកលោកពុំដឹងទេ។ សួរទៅលោកស្នងការទៅ។ ឯលោកស្នងការនគរបាល ខេត្តបន្ទាយមានជ័យ គឺលោក ខេង ស៊ុម ក៏ពុំព្រមបំភ្លឺពីករណីនេះដែរ៕

- See more at: http://www.cen.com.kh/localnews/show_detail/22?token=OWIzMmQxYj#sthash.cPyaMtYr.dpuf
6 comments:
prosecutes them- afterward place him in jail for life,
no bailed out, no mercy- troubles maker
They are Khmer nationalists,They have the right to protest or even wage war,that because the CPP,the Hanoi's puppets and traitors have broken all the peace agreement and human right.
I am sure they will be freed, if the CNRP win the election.They deserved to be admired for their cause and concerned by all Khmer for their arrest.
Down the traitor!,Your days is numbered.
I pray to God for their safety.
True Khmer
message to 4 july 2013 7:00am
Your comment does not represent a democratic person whom your boss CPP ( Hun Nal) had signed on the peace of agreement on the 23rd October 1991. These two activists have the right to bring and distribute T shirts and watches with any logo on them to the people, friends and families . Those things are not weapons or poisoning items. It is very brave for you to tell your beloved boss CPP to arrest the vietcong invaders not to bring poisoning food, fruit and many hazadous thing into Srok Khmer. And one more thing to tell Hanoi vietcong prepare to go back where they belong . You got that dummy dummy.
1 – 3 of 3
Anonymous Anonymous said...
prosecutes them- afterward place him in jail for life,
no bailed out, no mercy- troubles maker
4 July 2013 7:00 am
The above comment:
I want you to know Dummy!!!you are living under of the former Khmer rouge my freind!!!they all are changing Black clothes to the Colors.The two activists have a right to distribute ....You might get Brain washed by Vietcong!!In the future....will you want your son to be the PM of Cambodia?So you must love Democracy Country!!!
Democracy like Neay Sourn does???He's areal Hanoy's spy to divide Khmer by pieces.
Hun Sen is creating a scenario whereby he can threaten, arrest or prosecute opposition activists and politicians should he lost the election or if the opposition refused to recognize the election result if Hun sen wins. These two guys look like ordinary poor people who have no interests in politics, so I don't believe that they are capable of toppling the Hun sen regime, so they are used as scapegoats by Hun Sen to cause trouble to the opposition.
Post a Comment