(ថ្ងៃទី 23 កក្កដា 2013,) | ដោយ: មុនីរាជ CEN
ភ្នំពេញ:
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច
ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍
នៃរដ្ឋសភា បានមានប្រសាសន៍ថា ចំពោះការស្នើសុំរបស់លោក សម រង្ស៊ី
ជាសិទ្ធិរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា
ពិនិត្យផ្នែកច្បាប់សារឡើងវិញ តើត្រូវធ្វើរបៀបណាខ្លះ?
លោក ជាម យៀប បានលើកឡើងថា "មកដល់រសៀលនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មិនទាន់សម្រេចបែបណាទេ។ អត់ទាន់ដឹងថា យ៉ាងម៉េចទេ"។
លោក ជាម យៀប បានបញ្ជាក់ថា “សុពលភាពនឹងត្រូវផ្ទៀងផ្ទាត់ផ្លូវច្បាប់សិន តើព្រះករុណា លើកលែងទោសហ្នឹង តើនីតិសម្បទារបៀបណាខ្លះ ច្បាប់មានចែង”។
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ បានសរសេរលិខិតស្នើសុំសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផ្តល់សុពលភាព និងបុព្វសិទ្ធិតំណាងរាស្ត្រឡើងវិញ។
ការស្នើសុំនេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប ) បានធ្វើការបដិសេធចំពោះសំណើស្នើសុំចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចុះឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។
នៅក្នុងលិខិតចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ លោក សម រង្ស៊ី បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា យោងតាមមាត្រា១៥ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ បានចែងថា “តំណាងរាស្ត្ររូបណាមួយជាទណ្ឌិត ហើយត្រូវបានព្រះមហាក្សត្រលើកលែងទោស តំណាងរាស្ត្ររូបនោះ នឹងទទួលបានសុពលភាពអភ័យឯកសិទ្ធិ និងបុព្វសិទ្ធិតំណាងរាស្ត្ររបស់ខ្ញុំឡើងវិញ ដើម្បីខ្ញុំមានលទ្ធភាពបំពេញតួនាទីជាអ្នកតំណាងរាស្ត្រ បានពេញលេញស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា”។
ចំពោះការស្នើសុំខាងលើនេះ នៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សូមជម្រាបថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣ លោក សម រង្ស៊ី បានធ្វើលិខិតទៅលោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្នើសុំចុះឈ្មោះលោកក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងក្នុងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥។ជាការឆ្លើយតបនៅថ្ងៃទី២២ ខែកក្កដា បានសម្រេចបដិសេធចំពោះការស្នើសុំរបស់លោក សម រង្ស៊ី ដោយមិនអនុញ្ញាតឲ្យចុះឈ្មោះ ជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្របានទេ៕

- See more at: http://www.cen.com.kh/localnews/show_detail/19?token=NWJhZWI4N2#sthash.Jc5PPXkO.dpuf
No comments:
Post a Comment