ខេត្តបន្ទាយមានជ័យ:
មេដឹកនាំគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំង
ទាំងពីររូប គឺលោកសមរង្ស៊ី និងលោក កឹមសុខា រួមទាំងអ្នកគាំទ្រ
ដែលជិះរថយន្ត និងម៉ូតូ
បានដឹកនាំក្បួនហែឃោសនាបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ អាណត្តិទី៥
ដល់ខេត្តបន្ទាយមានជ័យ ម៉ោងជាង ១រសៀល ហើយបានឆ្លងកាត់ទីរួមខេត្ត
(ក្រុងសិរីសោភ័ណ) នៅម៉ោង ៤ និង ៣០ នាទី ល្ងាចថ្ងៃទី២៣ ខែកក្កដា
ឆ្នាំ២០១៣។

ចរាចរណ៍តាមផ្លូវត្រូវស្ទះចន្លោះពី ៣ និង ២០ នាទី រសៀល ថ្ងៃទី២៣
ខែកក្កដា ឆ្នាំ២០១៣ នៅតាមចំនុចនានាដូចជានៅឃុំភ្នំតូច,
ឃុំបន្ទាយនាង, ទីរួមស្រុកមង្គលបូរី,
ចំនុចរង្វង់មូលស្រីគ្រប់លក្ខណ៍ ក្រុងសិរីសោភ័ណ។

មន្ត្រីគណបក្សប្រឆាំង និងអ្នកសង្កេតការណ៍បោះឆ្នោតនានា និយាយថា
មានអ្នកចូលរួមជាមួយក្បួនហែជាង ១ម៉ឺននាក់
បានចាំទទួលនៅព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

លោក សមរង្ស៊ី បានឡើងប្រកាសថា គណបក្សលោក នឹងឈ្នះ ហើយបានឡើងកាន់កាប់រាជរដ្ឋាភិបាល។

ប៉ុន្តែលោកសមរង្ស៊ី លើកឡើងថា ក្នុងខេត្តបន្ទាយមានជ័យ
នឹងដណ្ដើមបានតែអាសនៈ ២ លើ ៦ អាសនៈប៉ុណ្ណោះ។ ពោលគឺកើន ១ អាសនៈ។
អាណត្តិទី៤ មណ្ឌលខេត្តបន្ទាយមានជ័យ គណបក្សប្រជាជនកម្ពុជា កាន់កាប់ ៤
អាសនៈ គណបក្សសមរង្ស៊ី ១ អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ១ អាសនៈ៕
No comments:
Post a Comment