Radio Free Asia:
តំណាងរាស្រ្តអាមេរិកាំងរូបក៏បានព្រមានថា ប្រសិនបើ លោក ហ៊ុន
សែន ចាប់ខ្លួនមេបក្សប្រឆាំងពេលលោកវិលទៅកម្ពុជាដើម្បី
ចូលរួមបោះឆ្នោតមែននោះ សហរដ្ឋអាមេរិកនឹងដាក់ឈ្មោះលោក ហ៊ុនសែន
ក្នុងបញ្ជីនៃក្រុមមេដឹកនាំអាក្រក់ក្នុងពិភពលោក។
សមាជិកសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកពីខាងគណបក្សសាធារណរដ្ឋប្រចាំ រដ្ឋ កាលីហ្វ័រនីញ៉ា (California) លោក ដាណា រ៉ូរ៉ាបាឃើ (Dana Rohrabacher) ទទូចឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីអំណាចដោយសន្តិវិធី៖ «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាន់អំណាចដ៏យូរបំផុតនេះ ដោយសារលោកប្រព្រឹត្តអំពើពុករលួយ ដែលគាត់បានទទួលជំនួយពីបរទេស។ ខ្ញុំគិតថា គេមិនចាំបាច់ចាប់ខ្លួនលោក ហ៊ុន សែនទេ ប៉ុន្តែពលរដ្ឋទាំងអស់ ត្រូវស្នើឲ្យលោកចុះចេញពីអំណាចដោយសន្តិវិធី ដែលជាវិធីសមគួរ។ ហើយប្រសិនបើលោក ហ៊ុន សែន នៅតែមិនយល់ មនុស្សទាំងអស់ អាចនាំគ្នាធ្វើបាតុកម្មទំលាក់គាត់ចេញ»។
ការថ្លែង របស់លោក ដាណា រ៉ូរ៉ាបាឃើ ធ្វើឡើងភ្លាមៗ កាលពីរសៀលថ្ងៃអង្គារ ទៅកាន់ក្រុមអ្នកសាព័ត៌មាន បន្ទាប់ពីសវនាការស្តាប់ការឆ្លើយបំភ្លឺរបស់តំណាងអង្គការឃ្លាំមើល សិទ្ធិមនុស្ស (Human Rights Watch) តំណាងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និង តំណាងអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ពីប្រទេសកម្ពុជា នៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកខាងកិច្ចការអន្តរជាតិ។
លោក ដាណា រ៉ូរ៉ាបាឃើ ក៏បានព្រមានផងដែរថា ប្រសិនបើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហ៊ានចាប់លោក សម រង្ស៊ី នៅពេល ដែលលោកវិលទៅកាន់ប្រទេសកម្ពុជានៅមុនការបោះឆ្នោតមែននោះ សហរដ្ឋអាមេរិកនឹងដាក់សំពាធដ៏ធំដល់កម្ពុជា។ លោកបន្តថា ប្រសិនបើ លោក ហ៊ុន សែន ហ៊ានធ្វើដូច្នេះមែន នោះជាទង្វើដ៏អាក្រក់បំផុត៖ «ខ្ញុំ គិតថាប្រសិនបើលោក ហ៊ុន សែន ហ៊ានចាប់ខ្លួនលោកមេដឹកនាំបក្សជំទាស់ ដែលប្រកួតប្រជែងការបោះឆ្នោតជាមួយគាត់មែននោះ សហរដ្ឋអាមេរិកនឹងពិនិត្យមើលឡើងវិញចំពោះកម្ពុជា។ កម្ពុជាបានខិតខំកសាងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិករយៈពេលជាង១០ ឆ្នាំមកហើយ ហើយប្រសិនបើលោក ហ៊ុន សែន ធ្វើដូច្នេះមែននោះ រូបខ្ញុំផ្ទាល់ ក៏ដូចជាតំណាងរាស្រ្តសហរដ្ឋអាមេរិកទាំងអស់នឹងចុះឈ្មោះលោក ហ៊ុន សែន ក្នុងបញ្ជីនៃក្រុមមេដឹកនាំអាក្រក់ ក្នុងពិភពលោក។ ហើយសហរដ្ឋអាមេរិកមិនត្រឹមតែកាត់ជំនួយបរទេសរបស់ខ្លួនដល់កម្ពុជា នោះទេ តែវិយោគទុនទាំងអស់នឹងត្រូវកាត់»។
ទោះបីជាយ៉ាងណា ក៏ដោយ អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផាន កាលពីថ្ងៃអង្គារបានថ្លែងក្នុងវេទិកាតុមូលរបស់វិទ្យុអាស៊ីថា សហរដ្ឋអាមេរិកកំពុងលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ហើយថា កម្ពុជាជាប្រទេសអធិបតេយ្យ ដែលអនុវត្តន៍ទៅតាមនីតិរដ្ឋប៉ុណ្ណោះ៖ «ក៏ប៉ុន្តែថាតើនៅពេលនេះ ព្រះមហាក្សត្រត្រូវស្ថិតនៅក្រោមឥទ្ធិពលរបស់បរទេស ដែលជាអធិបតេយ្យរបស់កម្ពុជា។ ហើយយើងដឹងហើយ នៅក្នុងរដ្ឋធម្មនុញ្ញក៏បាននិយាយហើយ។ និយាយបានច្បាស់ទៅទៀត នៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងបាននិយាយថា មិនអនុញ្ញាតឲ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ ឬអន្តរជាតិរបស់កម្ពុជាបានឡើយ។ នេះយើងនិយាយអំពីរដ្ឋធម្មនុញ្ញរបស់កម្ពុជា និយាយអំពីអធិបតេយ្យរបស់កម្ពុជា និងនិយាយអំពីព្រះមហាក្សត្ររបស់កម្ពុជា »។
ប៉ុន្តែលោក ដាណា រ៉ូរ៉ាបាឃើ ថ្លែងថា សហរដ្ឋអាមេរិកនឹងមិនអាចឱបដៃឈរមើលលោក ហ៊ុន សែន ចាប់ខ្លួនលោក សម រង្ស៊ី បាននោះទេ៖ «អូ! ព្រះជាម្ចាស់អើយ វាពិតជាអាក្រក់ខ្លាំងណាស់ ប្រសិនបើយើងឃើញ មនុស្សម្នាក់ទៅសម្លាប់មនុស្សផ្សេងទៀត ហើយយើងយល់ព្រមឲ្យគេធ្វើដូច្នោះនោះ។ នៅពេលដែលមនុស្សល្អម្នាក់ឃើញបីសាចធ្វើបាបមនុស្ស ស្លូតត្រង់ផ្សេងទៀត ពេលនោះមនុស្សល្អនោះ ត្រូវតែចូលជួយជន រងគ្រោះនោះហើយ។ ដូច្នេះប្រសិនបើ លោក ហ៊ុន សែន ហ៊ានដូច្នេះមែនគាត់គឺជាមនុស្សអាក្រក់ ហើយមនុស្សអាក្រក់ត្រូវតែចុះចេញពីអំណាច»។
ចំណែកលោក ចន ស្ទីហ្វឹន (John Sifton) តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) មានប្រសាសន៍ថា ប្រសិនបើលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាហ៊ានចាប់ខ្លួនលោក សម រង្ស៊ី មែននោះ មិនត្រឹមតែសហរដ្ឋអាមេរិកទេ ដែលកាត់ជំនួយបរទេសទៅកម្ពុជា ប៉ុន្តែនឹងមានបណ្តាប្រទេសដទៃទៀត ដូចជាប្រទេសជប៉ុន អូស្រ្តាលី បារាំង និងសហគមន៍អ៊ឺរ៉ុបទាំងមូល។
លោក ចន ស្ទីហ្វឹន បន្តថា ក្រុមមេដឹកនាំនៃបណ្តាប្រទេសទាំងនោះបាន ប្រាប់លោក ហ៊ុន សែន ជាមុនហើយថា មិនត្រូវចាប់ខ្លួនលោកសម រង្ស៊ី ទេ ហើយត្រូវឲ្យមេបក្សជំទាស់រូបនេះ ចូលរួមការបោះឆ្នោត បើមិនដូច្នោះទេនោះ លោក ហ៊ុន សែន នឹងជួបវិបត្តិដ៏ធំសម្រាប់កម្ពុជា គឺការកាត់ជំនួយទាំងអស់ ហើយនឹងមិនទទួលស្គាល់ភាពស្របច្បាប់ នៃរដ្ឋាភិបាលក្រោយការបោះឆ្នោត៖ «សហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន មិនថាសភា ឬក្រសួងការបរទេសសហរដ្ឋអាមេរិកទាំងមូលទេ តែសហរដ្ឋអាមេរិកនឹងជំរុញឲ្យប្រទេសផ្សេងទៀតធ្វើដូច្នោះដែរ ជាពិសេស ប្រទេសជប៉ុន សហភាពអ៊ឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេសផ្សេងៗទៀត ដែលពួកគេមើលឃើញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងជួបវិបត្តិដ៏ធំ ហើយអ្វីដែលពួកគេកំពុងបារម្ភយ៉ាងយកចិត្តទុកដាក់នោះគឺការបោះឆ្នោត ខែកក្កដាខាងមុខនេះ នឹងមិនអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ បញ្ហាសំខាន់នោះថា តើសហរដ្ឋអាមេរិកនឹងនិយាយយ៉ាងណា នៅក្រោយការបោះឆ្នោត។ តាមរយៈអនុសាសន៍របស់យើង ក្រសួងការបរទេសអាមេរិក និងសេតវិមាន ពួកគេមានការអាក់អន់ចិត្តជាខ្លាំង។ ប្រការនេះ នឹងនាំអោយមានការកាត់ជំនួយរបស់ អាមេរិកផ្ទាល់ទៅកម្ពុជាខាងផ្នែកយោធា ហើយជាសំខាន់ទៅទៀតនោះគឺសហរដ្ឋអាមេរិកនឹងបញ្ចុះបញ្ចូលប្រទេសផ្សេង ទៀតឲ្យធ្វើដូច្នោះដែរ»។
ចំណែកលោក ផាទ្រីក មើឡូ (Patrick Merloe) តំណាងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) មានប្រសាសន៍ថា ករណីទោសទណ្ឌរបស់ លោកសម រង្ស៊ី ត្រូវតែបញ្ចប់ ហើយលោក ហ៊ុន សែន ត្រូវតែអនុញ្ញាតឲ្យមេដឹកនាំបក្សជំទាស់ចូលប្រកួតប្រជែងការបោះឆ្នោត ដោយគ្មានការភ័យខ្លាច៖ «ខ្ញុំគិតថា សវនាការសភាសហរដ្ឋអាមេរិកលើកនេះមានសារសំខាន់ណាស់ ដែលបានយកចិត្តទុកដាក់ខ្លាំងលើករណីប្រទេសកម្ពុជា ហើយបញ្ហាកម្ពុជាកំពុងល្បីខ្ទរខ្ទារពេញក្រុងវ៉ាស៊ីនតុន (Washington)តែម្តង។ ម្យ៉ាងទៀត សារព័ត៌មានក្នុងពិភពលោកក៏បានយកចិត្តទុកដាក់ផង ដែរ អំពីបញ្ហាកម្ពុជាក្នុងដំណើរការបោះឆ្នោតនៅពេលដ៏ឆាប់ខាងមុខ។ ហើយខ្ញុំគិតថាករណីផ្ទន្តាទោសលើលោក សម រង្ស៊ី នឹងត្រូវបញ្ចប់ នាំមកនូវភាពត្រឹមត្រូវ និងយុត្តិធម៌ សំរាប់រូបលោក»។
កាលពីថ្ងៃអង្គារ អន្តរសភារបស់សហភាពអ៊ឺរ៉ុបក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ទាមទារឲ្យលោក សម រង្ស៊ី ចូលប្រទេសវិញប្រកបដោយសេរីភាពពេញលេញ។ លោក សម រង្ស៊ី បានប្រកាសជាសាធារណៈថា លោកនឹងត្រលប់វិលទៅកាន់ប្រទេសកម្ពុជាវិញ នៅមុនថ្ងៃបោះឆ្នោតខាងមុខ បើទោះជាត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅពន្ធនាគារក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

22 comments:
គួរអោយអស់សំណើច ហើយគួរអោយខ្ពើមរអើម
ចំពោះពាក្សសំដីរបស់សភាអាមេរិកណាស់
ពាក្សសំដីទាំងនេះគួរសភាអមេរិកនិយាយនឹង
គូថប្រសើរជាងនិយាយនិងមាត់បើស្តាប់ទៅ
វាអាក្រក់ពេក?????????????????????
បំផ្លាញខ្មែរអោយវិនាស់ស្លាប់ស្ទិផុតពូជនៅមានមុខ
មកអ្វើអជ្ញាកណ្តាលទៀត។
Well said Mr Congressman!
I couldn't have put it better myself...
Dear fellow panels, astonishingly the US used to protect the KR to seat on the UN because they thought the KR deserved it for the mass killing of its own people. I could not imagine the logic behind such a support by your Administration. Now you claimed that you are the good guys. Don't you know that how bad your foreign policy is at least for non-US citizens? SRP is not comparable to HS on many aspects that is why we Cambodians keep voting for him. We so far enjoyed the stability of the Khmer reunification in 1998. Stop stepping on our heads, stop bleeding our nation like your former President. Don't act as a ring master forcing any other countries to put pressure on us. You dislike HS, we do appreciate him on numerous fields despite flaws. Enough is enough. Maybe it is impossible to tame crocodile to stop biting its preys...
The goal to protect the Khmer Rouge's seat by the United Nation was not to defend the MR's killing regime but to against the Vietnamese occupation in Cambodia. this was a technical legal term in the UN's charters in order to protect Cambodia territory integrity. If the UN had not done so, the Vietnamese would occupy Cambodia until now, and in fact the Cambodia land would be full of Vietnamese people, and in democracy technical term, Cambodia is no longer Cambodia.
The US tried to cover up the crimes of B52 bombings, the Vietnamese tried to cover up their genocidal role in mass murdering the Khmer. Hun Sen tries to cover up his role in the K5 planning.
What the US and the Vietnamese needs to do is trial Hun Sen for the human right abuse. Hun Sen will have nowhere else to go but Vietnam, that is where he will need to be buried.
The US cannot negotiate with a jungle disabled man holding onto power for over 33 years..
11 July 2013 10:34 am,
Some of your comment makes some points, but some of your comment is not correct such as Khmer Rouges that was created by VC from Hanoi. Don't blame all the Khmer Rouges, but you need to blame the VC/Yuon secret agents in Khmer Rouges uniforms who spoke, wrote and read Khmer language. Those dirty secret Yuon/VC agents were brought by Hanoi and Ho Chi Minh plus the Khmer Vietminh like Hun Sen, Hor Nam Hong, Keat Chonn, etc.
Khmer Yeurng
it's rights for Mr, dana to express him self.,
coz, he was U.S congressman & he was living in democracy country.,
nothing we can't do, just listened to him barking,
he has no rights to force Cambodia to follow his instruction,,
i'm sure, he needs to do his duties as U.S congressman to pleased opposition party, before the elections day
It's a powerful message from U.S congressmen to Hun Sen. It's also a warning for Hun Sen not to touch Sam Rainsy when he returns to Cambodia shortly.
Remember: These U.S congressmen had appealed to the U.S government to remove Saddam Hussein and Gaddafi from power and look at what happened to them. Hun Sen must think twice before arresting Rainsy or even jailing him.
Hey dirty Vietcong. The US congressmen are debating and passing the bill in according to the constitution as payed by by all countries in the world.
Your boss Hun Sen is the only Leader in the world that have a 5 hours debate by himself, cursing oppositions and accusing the opposition members of terrorists and pedophiles.
8:52 am, អាមេរិកមិនមែនទម្លាក់គ្រាប់បែកបំផ្លាញខ្មែរទេ អាមេរិកបានទម្លាក់គ្រាប់បែកដើម្បីដេញយួន,ដែលជាចៅហ្វាយអ្នកឯងសព្វថ្ងៃនេះ, ចេញពីកម្ពុជាទេតើ។
All speeches are from foreigners. Why does not write in English. I think the writer does not responsible and wants to fool Khmers.
Damm it, Just give a couple provinces along Thailand to Sam Rainsy. Let him and his cookoos have this autonomous region. Any CNRP supporters can go live there and worship Sam Rainsy. Whoever follows Hun Sen live under Hun Sen. Whoever follows Sam Rainsy live under Sam Rainsy. Give him the damn autonomous region along border with Thailand. Here is your autonomous region Sam Rainsy -
1-Battambang
2-Oddar Meancheay
3-Banteay Menachey
4-Pailin
1 and 4 is enough for Sam Rainsy clan.
Yes, let's give a couple of province to Sam Rancy he will be able to manage it better then Hun Sen. Since the Vietnese installed as he was one of the Khmer Rogue leader, Hun Sen should go back to Vietnam and rule the Vietnamese. The Voetnamese are pro Hun Aden and would never kill Hun Sen.
2:24 am and 4:02 am, And you give the rest to the Yuon?
Khmerican,
How come you did not delete the stupid poster's comment like below:
" Anonymous Anonymous said...
Damm it, Just give a couple provinces along Thailand to Sam Rainsy. Let him and his cookoos have this autonomous region. Any CNRP supporters can go live there and worship Sam Rainsy. Whoever follows Hun Sen live under Hun Sen. Whoever follows Sam Rainsy live under Sam Rainsy. Give him the damn autonomous region along border with Thailand. Here is your autonomous region Sam Rainsy -
1-Battambang
2-Oddar Meancheay
3-Banteay Menachey
4-Pailin
12 July 2013 2:24 am
"
Please remove it. It is very stupid of that poster coming from the Hanoi
People can say what is in their mind. Those who are americanized tend to support their congressmen and they forgot that somehow their parents suffered by the US bombs dropping over their parent's heads...I am not buying in with the explanation someone gave me that the UN Cambodia seat was given to KR for the sake of protecting Cambodia's territory against Vietnam. This was just a pretext. It was clear from what had happened to Cambodia that the US had made a big mistake to Cambodia leading to the mass killing field...We are in Cambodia, we enjoy our peace which is a pure product of Cambodians. It is not made in US nor the UN. We support HS for stability of everything, politically, socially, economically, but not environmentally until we find someone else who is better than him. RS has some strength, but not up to HS. He needs a lot more to learn...Dona can be simply doughnut...
Giving a few provinces to RS. What a damn proposition! This proves your little knowledge on legal matters when you are living in a superpower country.
What have you spent on over the years living in this controversial country where shooting to their own people appears to be common?
The UN never supported the KR. In fact the majority of UN members voted that Cambodia’s seat at the UN remained vacant, but the US, the biggest violator of international laws, ignored the UN vote and gave the seat to the KR. The US is not in the moral position to criticize its victims, for the horrific crimes that it had committed against the people of Cambodia, every US president that was involved in supporting the KR would have been tried for war crimes if the real UN had its ways.
Thank you for your precise information. How can we make that happen?
The Royal Pardon to RS is made in Cambodia, not under any foreign pressure whatsoever. I wish to see Khmer can talk, unite, work, and live together for a concerted effort to develop our nation. Stop coloring each other...Let's focus on national prosperity...
Post a Comment