A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 July 2013

Congressman Dana Rohrabacher calls for Hun Sen to step down តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ទាមទារ​ឲ្យ​លោក​ ហ៊ុន​ សែន​ ចុះចេញ​ពី​អំណាច

It's time for Hun Sen to go, said Mr. Rohrabacher, U.S congressman. Listen to audio here:

Radio Free Asia:
http://streamer1.rfa.org/bureau/h071013rd.mp3

តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ទាមទារ​ឲ្យ​លោក​ ហ៊ុន​ សែន​ ចុះចេញ​ពី​អំណាច​ដោយ​ស្ងៀមស្ងាត់​ ដោយសារ​លោក​មានលុយ​គ្រប់គ្រាន់​ហើយ​ ក្នុង​តំណែង​នាយករដ្ឋមន្រ្តី​ជា​ច្រើន​អាណត្តិ​មក​នេះ​។
ដោយ តាំង សារ៉ាដា RFA
2013-07-10
​កិច្ចប្រជុំ​ស្តីពី​«​វិបត្តិ​នយោបាយ ​និង​សង្គម​ នៅ​កម្ពុជា​»​
គណៈកម្មាធិការ​សភា​សហរដ្ឋអាមេរិក​ ទទួល​បន្ទុក​កិច្ចការ​បរទេស​ បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ នៅ​ថ្ងៃ​អង្គារ​ ទី៩​ ខែ​កក្កដា​ នៅ​រដ្ឋធានីវ៉ាស៊ីនតុន​ ស្តីពី​«​វិបត្តិ​នយោបាយ ​និង​សង្គម​ នៅ​កម្ពុជា​»​។
RFA/Taing Sarada
តំណាងរាស្រ្ត​អាមេរិកាំង​រូប​ក៏​បាន​ព្រមាន​ថា​ ប្រសិន​បើ​ លោក​ ហ៊ុន​ សែន​ ចាប់​ខ្លួន​មេបក្ស​ប្រឆាំង​ពេល​លោក​វិល​ទៅ​កម្ពុជា​ដើម្បី​ ចូលរួម​បោះឆ្នោត​មែន​នោះ​ សហរដ្ឋអាមេរិក​នឹង​ដាក់​ឈ្មោះ​លោក​ ហ៊ុន​សែន​ ក្នុង​បញ្ជី​នៃ​ក្រុម​មេដឹកនាំ​អាក្រក់​ក្នុង​ពិភពលោក​។
សមាជិក​សភា​តំណាងរាស្រ្ត​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ ​រដ្ឋ​ កាលីហ្វ័រនីញ៉ា​ (California) លោក​ ដាណា រ៉ូរ៉ាបាឃើ​ (Dana Rohrabacher) ទទូច​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ចុះចេញ​ពី​អំណាច​ដោយ​សន្តិវិធី​៖ «លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ កាន់​អំណាច​ដ៏​យូរ​បំផុត​នេះ​ ដោយសារ​លោក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដែល​គាត់​បាន​ទទួល​ជំនួយ​ពី​បរទេស​។ ខ្ញុំ​គិត​ថា​ គេ​មិន​ចាំបាច់​ចាប់​ខ្លួន​លោក​ ហ៊ុន​ សែន​ទេ​ ប៉ុន្តែ​ពលរដ្ឋ​ទាំងអស់​ ត្រូវ​ស្នើ​ឲ្យ​លោក​ចុះចេញ​ពី​អំណាច​ដោយ​សន្តិវិធី​ ដែល​ជា​វិធី​សមគួរ​។ ហើយ​ប្រសិនបើ​លោក​ ហ៊ុន​ សែន​ នៅតែ​មិន​យល់​ មនុស្ស​ទាំងអស់​ អាច​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទំលាក់​គាត់​ចេញ​»​។

ការ​ថ្លែង​ របស់​លោក​ ដាណា រ៉ូរ៉ាបាឃើ​ ធ្វើ​ឡើង​ភ្លាមៗ​ កាលពី​រសៀល​ថ្ងៃអង្គារ​ ទៅ​កាន់​ក្រុម​អ្នកសាព័ត៌មាន​ បន្ទាប់​ពី​សវនាការ​ស្តាប់​ការ​ឆ្លើយ​បំភ្លឺ​របស់​តំណាង​អង្គការ​ឃ្លាំ​មើល​ សិទ្ធិមនុស្ស​ (Human Rights Watch) តំណាង​វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ​ (NDI) និង​ តំណាង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ លីកាដូ​ (Licadho) ពី​ប្រទេស​កម្ពុជា​ នៅ​ក្នុង​សភា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​ខាង​កិច្ចការ​អន្តរជាតិ​។


លោក ​ ដាណា រ៉ូរ៉ាបាឃើ​ ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ ប្រសិន​បើ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ហ៊ាន​ចាប់​លោក​ សម​ រង្ស៊ី​ នៅ​ពេល​ ដែល​លោក​វិល​ទៅ​កាន់​ប្រទេស​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត​មែន​នោះ​ សហរដ្ឋអាមេរិក​នឹង​ដាក់​សំពាធ​ដ៏​ធំ​ដល់​កម្ពុជា​។ ​លោក​បន្ត​ថា​ ប្រសិនបើ​ លោក​ ហ៊ុន​ សែន​ ហ៊ាន​ធ្វើ​ដូច្នេះ​មែន​ នោះ​ជា​ទង្វើ​ដ៏​អាក្រក់​បំផុត​៖ «ខ្ញុំ ​គិត​ថា​ប្រសិន​បើ​លោក​ ហ៊ុន​ សែន​ ហ៊ាន​ចាប់​ខ្លួន​លោក​មេដឹកនាំ​បក្ស​ជំទាស់​ ដែល​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាមួយ​គាត់​មែន​នោះ​ សហរដ្ឋអាមេរិក​នឹង​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​កម្ពុជា​។ កម្ពុជា​បាន​ខិតខំ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​រយៈពេល​ជាង​១០​ ឆ្នាំ​មក​ហើយ​ ហើយ​ប្រសិនបើ​លោក​ ហ៊ុន​ សែន​ ធ្វើ​ដូច្នេះ​មែន​នោះ​ រូប​ខ្ញុំ​ផ្ទាល់​ ក៏​ដូច​ជា​តំណាងរាស្រ្ត​សហរដ្ឋអាមេរិក​ទាំងអស់​នឹង​ចុះ​ឈ្មោះ​លោក​ ហ៊ុន​ សែន​ ក្នុង​បញ្ជី​នៃ​ក្រុម​មេដឹកនាំ​អាក្រក់​ ក្នុង​ពិភពលោក​។ ហើយ​សហរដ្ឋអាមេរិក​មិនត្រឹម​តែ​កាត់​ជំនួយ​បរទេស​របស់​ខ្លួន​ដល់​កម្ពុជា​ នោះ​ទេ​ តែ​វិយោគទុន​ទាំងអស់​នឹង​ត្រូវ​កាត់​»។

ទោះបីជាយ៉ាងណា​ ក៏​ដោយ​ អ្នក​នាំ​ពាក្យ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​លោក​ ផៃ ស៊ីផាន​ កាល​ពី​ថ្ងៃ​អង្គារ​បាន​ថ្លែង​ក្នុង​វេទិកា​តុ​មូល​របស់​វិទ្យុអាស៊ីថា​ សហរដ្ឋអាមេរិក​កំពុង​លូក​ដៃ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​។ ហើយ​ថា​ កម្ពុជា​ជា​ប្រទេស​អធិបតេយ្យ​ ដែល​អនុវត្តន៍​ទៅ​តាម​នីតិរដ្ឋ​ប៉ុណ្ណោះ​៖ «ក៏​ប៉ុន្តែ​ថា​តើ​នៅ​ពេល​នេះ ​ ព្រះមហាក្សត្រ​ត្រូវ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​បរទេស​ ដែល​ជា​អធិបតេយ្យ​របស់​កម្ពុជា​។ ហើយ​យើង​ដឹង​ហើយ​ នៅក្នុង​រដ្ឋធម្មនុញ្ញ​ក៏​បាន​និយាយ​ហើយ​។ និយាយ​បាន​ច្បាស់​ទៅ​ទៀត​ នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង​បាន​និយាយ​ថា​ មិន​អនុញ្ញាត​ឲ្យ​ជន​ណាមួយ​ក៏​ដោយ​ ដែល​ចង់​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ឬ​មក​បង្គាប់​បញ្ជា​ចំពោះ​គោលនយោបាយ​ជាតិ​ ឬ​អន្តរជាតិ​របស់​កម្ពុជា​បាន​ឡើយ​។ នេះ​យើង​និយាយ​អំពី​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ និយាយ​អំពី​អធិបតេយ្យ​របស់​កម្ពុជា​ និង​និយាយ​អំពី​ព្រះ​មហាក្សត្រ​របស់​កម្ពុជា​ »​។

ប៉ុន្តែ​លោក​ ដាណា រ៉ូរ៉ាបាឃើ​ ​ថ្លែង​ថា​ សហរដ្ឋអាមេរិក​នឹង​មិនអាច​ឱប​ដៃ​ឈរ​មើល​លោក​ ហ៊ុន​ សែន​ ចាប់​ខ្លួន​លោក​ សម​ រង្ស៊ី​ បាន​នោះ​ទេ​៖ «អូ! ​ព្រះ​ជា​ម្ចាស់​អើយ​ វា​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់​ ប្រសិន​បើ​យើង​ឃើញ​ មនុស្ស​ម្នាក់​ទៅ​សម្លាប់​មនុស្ស​ផ្សេង​ទៀត​ ហើយ​យើង​យល់​ព្រម​ឲ្យ​គេ​ធ្វើ​ដូច្នោះ​នោះ​។ ​នៅពេល​ដែល​មនុស្ស​ល្អ​ម្នាក់​ឃើញ​បីសាច​ធ្វើ​បាប​មនុស្ស​ ស្លូតត្រង់​ផ្សេង​ទៀត​ ពេលនោះ​មនុស្ស​ល្អ​នោះ​ ត្រូវ​តែ​ចូល​ជួយ​ជន​ រងគ្រោះ​នោះ​ហើយ​។ ដូច្នេះ​ប្រសិនបើ​ លោក​ ហ៊ុន​ សែន​ ហ៊ាន​ដូច្នេះ​មែន​គាត់​គឺ​ជា​មនុស្ស​អាក្រក់​ ហើយ​មនុស្ស​អាក្រក់​ត្រូវ​តែ​ចុះចេញ​ពី​អំណាច​»។

ចំណែក​លោក​ ចន ស្ទីហ្វឹន​ (John Sifton) តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ (Human Rights Watch) មាន​ប្រសាសន៍​ថា​ ប្រសិនបើ​លោក​ ហ៊ុន​ សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ហ៊ាន​ចាប់​ខ្លួន​លោក​ សម​ រង្ស៊ី​ មែន​នោះ​ មិនត្រឹម​តែ​សហរដ្ឋអាមេរិក​ទេ​ ដែល​កាត់​ជំនួយ​បរទេស​ទៅ​កម្ពុជា​ ប៉ុន្តែ​នឹង​មាន​បណ្តា​ប្រទេស​ដទៃ​ទៀត​ ដូចជា​ប្រទេស​ជប៉ុន​ អូស្រ្តាលី​ បារាំង​ និងសហគមន៍​អ៊ឺរ៉ុប​ទាំងមូល​។
លោក​ ចន ស្ទីហ្វឹន ​បន្ត​ថា​ ក្រុម​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ទាំងនោះ​បាន​ ប្រាប់​លោក​ ហ៊ុន​ សែន​ ជាមុន​ហើយ​ថា​ មិនត្រូ​វចាប់​ខ្លួន​លោក​សម​ រង្ស៊ី​ ទេ​ ហើយ​ត្រូវ​ឲ្យ​មេបក្ស​ជំទាស់​រូប​នេះ​ ចូលរួម​ការ​បោះឆ្នោត​ បើ​មិន​ដូច្នោះ​ទេ​នោះ​ លោក​ ហ៊ុន​ សែន​ នឹង​ជួប​វិបត្តិ​ដ៏​ធំ​សម្រាប់​កម្ពុជា​ គឺ​ការ​កាត់​ជំនួយ​ទាំងអស់​ ហើយ​នឹង​មិនទទួល​ស្គាល់ភាព​ស្របច្បាប់​ នៃ​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត​៖ «សហរដ្ឋអាមេរិក​កំពុង​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​ខ្លួន​ មិន​ថា​សភា​ ឬ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ទាំងមូល​ទេ​ តែ​សហរដ្ឋអាមេរិក​នឹង​ជំរុញ​ឲ្យ​ប្រទេស​ផ្សេងទៀត​ធ្វើ​ដូច្នោះ​ដែរ​ ជាពិសេស​ ប្រទេសជប៉ុន​ សហភាពអ៊ឺរ៉ុប​ អូស្ត្រាលី​ និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​ពួកគេ​មើល​ឃើញ​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ជួប​វិបត្តិ​ដ៏​ធំ​ ហើយ​អ្វី​ដែល​ពួក​គេ​កំពុង​បារម្ភ​យ៉ាង​យកចិត្តទុកដាក់​នោះ​គឺ​ការ​បោះឆ្នោត ​ខែ​កក្កដា​ខាង​មុខ​នេះ​ នឹង​មិនអាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​នោះ​ទេ​។ បញ្ហា​សំខាន់​នោះ​ថា​ តើ​សហរដ្ឋអាមេរិក​នឹង​និយាយ​យ៉ាងណា​ នៅ​ក្រោយ​ការ​បោះឆ្នោត​។ តាម​រយៈ​អនុសាសន៍​របស់​យើង​ ក្រសួង​ការបរទេស​អាមេរិក​ និង​សេតវិមាន​ ពួកគេ​មាន​ការ​អាក់អន់​ចិត្ត​ជា​ខ្លាំង​។ ប្រការ​នេះ​ នឹង​នាំ​អោយ​មាន​ការ​កាត់​ជំនួយ​របស់​ អាមេរិក​ផ្ទាល់​ទៅ​កម្ពុជា​ខាង​ផ្នែក​យោធា​ ហើយ​ជា​សំខាន់​ទៅ​ទៀត​នោះ​គឺ​សហរដ្ឋអាមេរិក​នឹង​បញ្ចុះបញ្ចូល​ប្រទេស​ផ្សេង​ ទៀត​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ​»​។

ចំណែក​លោក​ ផាទ្រីក មើឡូ (Patrick Merloe) តំណាង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) មាន​ប្រសាសន៍​ថា​ ករណី​ទោស​ទណ្ឌ​របស់​ លោក​សម​ រង្ស៊ី​ ត្រូវ​តែ​បញ្ចប់​ ហើយ​លោក​ ហ៊ុន​ សែន​ ត្រូវតែ​អនុញ្ញាត​ឲ្យ​មេដឹកនាំ​បក្សជំទាស់​ចូល​ប្រកួតប្រជែង​ការ​បោះឆ្នោត​ ដោយ​គ្មាន​ការ​ភ័យខ្លាច​៖ «ខ្ញុំ​គិត​ថា​ សវនាការ​សភា​សហរដ្ឋអាមេរិក​លើក​នេះមាន​សារសំខាន់​ណាស់​ ដែល​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​ករណី​ប្រទេស​កម្ពុជា​ ហើយ​បញ្ហា​កម្ពុជា​កំពុង​ល្បី​ខ្ទរខ្ទារ​ពេញ​ក្រុង​វ៉ាស៊ីនតុន​ (Washington)តែ​ម្តង​។ ម្យ៉ាងទៀត​ សារព័ត៌មាន​ក្នុង​ពិភពលោក​ក៏​បាន​យកចិត្តទុកដាក់​ផង ដែរ​ អំពី​បញ្ហា​កម្ពុជា​ក្នុង​ដំណើរការ​បោះឆ្នោត​នៅពេល​ដ៏​ឆាប់​ខាងមុខ​។ ហើយ​ខ្ញុំ​គិត​ថា​ករណី​ផ្ទន្តាទោស​លើ​លោក​ សម​ រង្ស៊ី​ នឹង​ត្រូវ​បញ្ចប់​ នាំ​មក​នូវ​ភាពត្រឹមត្រូវ​ និង​យុត្តិធម៌​ សំរាប់​រូបលោក​»​។
កាល​ពី​ថ្ងៃ​អង្គារ​ អន្តរសភា​របស់​សហភាព​អ៊ឺរ៉ុប​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ ទាមទារ​ឲ្យ​លោក​ សម រង្ស៊ី​ ចូល​ប្រទេស​វិញ​ប្រកប​ដោយ​សេរីភាព​ពេញលេញ​។ លោក​ សម​ រង្ស៊ី​ បាន​ប្រកាស​ជា​សាធារណៈ​ថា​ លោក​នឹង​ត្រលប់​វិល​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ នៅ​មុន​ថ្ងៃ​បោះឆ្នោត​ខាងមុខ​ បើទោះជា​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ក៏ដោយ​៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

22 comments:

Anonymous said...

គួរអោយអស់សំណើច ហើយគួរអោយខ្ពើមរអើម

ចំពោះ​ពាក្សសំដីរបស់សភាអាមេរិកណាស់

ពាក្សសំដីទាំងនេះគួរសភាអមេរិកនិយាយនឹង
គូថប្រសើរជាងនិយាយនិងមាត់បើស្តាប់ទៅ
វាអាក្រក់ពេក?????????????????????

បំផ្លាញខ្មែរអោយវិនាស់ស្លាប់ស្ទិផុតពូជនៅមានមុខ
មកអ្វើអជ្ញាកណ្តាលទៀត។ 

Anonymous said...

Well said Mr Congressman!

I couldn't have put it better myself...

Anonymous said...

Dear fellow panels, astonishingly the US used to protect the KR to seat on the UN because they thought the KR deserved it for the mass killing of its own people. I could not imagine the logic behind such a support by your Administration. Now you claimed that you are the good guys. Don't you know that how bad your foreign policy is at least for non-US citizens? SRP is not comparable to HS on many aspects that is why we Cambodians keep voting for him. We so far enjoyed the stability of the Khmer reunification in 1998. Stop stepping on our heads, stop bleeding our nation like your former President. Don't act as a ring master forcing any other countries to put pressure on us. You dislike HS, we do appreciate him on numerous fields despite flaws. Enough is enough. Maybe it is impossible to tame crocodile to stop biting its preys...

Anonymous said...

The goal to protect the Khmer Rouge's seat by the United Nation was not to defend the MR's killing regime but to against the Vietnamese occupation in Cambodia. this was a technical legal term in the UN's charters in order to protect Cambodia territory integrity. If the UN had not done so, the Vietnamese would occupy Cambodia until now, and in fact the Cambodia land would be full of Vietnamese people, and in democracy technical term, Cambodia is no longer Cambodia.

Anonymous said...

The US tried to cover up the crimes of B52 bombings, the Vietnamese tried to cover up their genocidal role in mass murdering the Khmer. Hun Sen tries to cover up his role in the K5 planning.

What the US and the Vietnamese needs to do is trial Hun Sen for the human right abuse. Hun Sen will have nowhere else to go but Vietnam, that is where he will need to be buried.

The US cannot negotiate with a jungle disabled man holding onto power for over 33 years..

Anonymous said...

11 July 2013 10:34 am,

Some of your comment makes some points, but some of your comment is not correct such as Khmer Rouges that was created by VC from Hanoi. Don't blame all the Khmer Rouges, but you need to blame the VC/Yuon secret agents in Khmer Rouges uniforms who spoke, wrote and read Khmer language. Those dirty secret Yuon/VC agents were brought by Hanoi and Ho Chi Minh plus the Khmer Vietminh like Hun Sen, Hor Nam Hong, Keat Chonn, etc.

Khmer Yeurng

Anonymous said...

it's rights for Mr, dana to express him self.,
coz, he was U.S congressman & he was living in democracy country.,

nothing we can't do, just listened to him barking,

he has no rights to force Cambodia to follow his instruction,,

i'm sure, he needs to do his duties as U.S congressman to pleased opposition party, before the elections day

Anonymous said...

It's a powerful message from U.S congressmen to Hun Sen. It's also a warning for Hun Sen not to touch Sam Rainsy when he returns to Cambodia shortly.

Remember: These U.S congressmen had appealed to the U.S government to remove Saddam Hussein and Gaddafi from power and look at what happened to them. Hun Sen must think twice before arresting Rainsy or even jailing him.

Anonymous said...

Hey dirty Vietcong. The US congressmen are debating and passing the bill in according to the constitution as payed by by all countries in the world.

Your boss Hun Sen is the only Leader in the world that have a 5 hours debate by himself, cursing oppositions and accusing the opposition members of terrorists and pedophiles.

Anonymous said...

8:52 am, អាមេរិកមិនមែនទម្លាក់គ្រាប់បែកបំផ្លាញខ្មែរទេ អាមេរិកបានទម្លាក់គ្រាប់បែកដើម្បីដេញយួន,ដែលជាចៅហ្វាយអ្នកឯងសព្វថ្ងៃនេះ,​ ចេញពីកម្ពុជាទេតើ។

Stone said...

All speeches are from foreigners. Why does not write in English. I think the writer does not responsible and wants to fool Khmers.

Anonymous said...

Damm it, Just give a couple provinces along Thailand to Sam Rainsy. Let him and his cookoos have this autonomous region. Any CNRP supporters can go live there and worship Sam Rainsy. Whoever follows Hun Sen live under Hun Sen. Whoever follows Sam Rainsy live under Sam Rainsy. Give him the damn autonomous region along border with Thailand. Here is your autonomous region Sam Rainsy -
1-Battambang
2-Oddar Meancheay
3-Banteay Menachey
4-Pailin

Anonymous said...

1 and 4 is enough for Sam Rainsy clan.

Anonymous said...

Yes, let's give a couple of province to Sam Rancy he will be able to manage it better then Hun Sen. Since the Vietnese installed as he was one of the Khmer Rogue leader, Hun Sen should go back to Vietnam and rule the Vietnamese. The Voetnamese are pro Hun Aden and would never kill Hun Sen.

Anonymous said...

2:24 am and 4:02 am, And you give the rest to the Yuon?

Anonymous said...

Khmerican,

How come you did not delete the stupid poster's comment like below:

" Anonymous Anonymous said...

Damm it, Just give a couple provinces along Thailand to Sam Rainsy. Let him and his cookoos have this autonomous region. Any CNRP supporters can go live there and worship Sam Rainsy. Whoever follows Hun Sen live under Hun Sen. Whoever follows Sam Rainsy live under Sam Rainsy. Give him the damn autonomous region along border with Thailand. Here is your autonomous region Sam Rainsy -
1-Battambang
2-Oddar Meancheay
3-Banteay Menachey
4-Pailin

12 July 2013 2:24 am
"

Please remove it. It is very stupid of that poster coming from the Hanoi

Anonymous said...

People can say what is in their mind. Those who are americanized tend to support their congressmen and they forgot that somehow their parents suffered by the US bombs dropping over their parent's heads...I am not buying in with the explanation someone gave me that the UN Cambodia seat was given to KR for the sake of protecting Cambodia's territory against Vietnam. This was just a pretext. It was clear from what had happened to Cambodia that the US had made a big mistake to Cambodia leading to the mass killing field...We are in Cambodia, we enjoy our peace which is a pure product of Cambodians. It is not made in US nor the UN. We support HS for stability of everything, politically, socially, economically, but not environmentally until we find someone else who is better than him. RS has some strength, but not up to HS. He needs a lot more to learn...Dona can be simply doughnut...

Anonymous said...

Giving a few provinces to RS. What a damn proposition! This proves your little knowledge on legal matters when you are living in a superpower country.

Anonymous said...

What have you spent on over the years living in this controversial country where shooting to their own people appears to be common?

Anonymous said...

The UN never supported the KR. In fact the majority of UN members voted that Cambodia’s seat at the UN remained vacant, but the US, the biggest violator of international laws, ignored the UN vote and gave the seat to the KR. The US is not in the moral position to criticize its victims, for the horrific crimes that it had committed against the people of Cambodia, every US president that was involved in supporting the KR would have been tried for war crimes if the real UN had its ways.

Anonymous said...

Thank you for your precise information. How can we make that happen?

Anonymous said...

The Royal Pardon to RS is made in Cambodia, not under any foreign pressure whatsoever. I wish to see Khmer can talk, unite, work, and live together for a concerted effort to develop our nation. Stop coloring each other...Let's focus on national prosperity...