Phnom Penh Post
By Mak Lawrence Li
After
a visit to Phnom Penh last week, John C Tsang, finance secretary of the
Hong Kong Special Administrative Region, took to his blog to call for
more direct imports of Cambodian rice, which he says comes through a
third country.
In a post on June 30, Tsang said Thai and
Vietnamese companies import rice from Cambodia at a comparatively low
cost, and after additional processing, re-export to Hong Kong. The
region imported a total of 135,400 tonnes of rice in the first five
months of 2013, and Cambodia accounted for only 0.34 per cent of that
amount. Thailand topped the list and Vietnam came in second.
Van
David Vichet, deputy secretary general of the Alliance of Rice Producers
and Exporters of Cambodia, said he did not expect a huge impact to the
industry as Hong Kong is not a big market for Cambodia’s fragrant rice.
“Fragrant
rice is the main type of rice exported to Hong Kong from Cambodia right
now, but fragrant rice consumption in Hong Kong is limited, far behind .
. . white rice.”
Tuesday, 02 July 2013
Phnom Penh Post
By Mak Lawrence Li
ភ្នំពេញៈ បន្ទាប់ពីដំណើរទស្សនកិច្ចមកទីក្រុងភ្នំពេញ
កាលពីសប្ដាហ៍មុនលោក John C Tsang
លេខាធិការហិរញ្ញវត្ថុនៅតំបន់រដ្ឋបាលពិសេសហុងកុងបានអំពាវនាវឲ្យមាន
ការនាំចូលអង្ករដោយផ្ទាល់ពីកម្ពុជាខណៈលោកអះអាងថា
ជាធម្មតានាំចូលអង្ករពីកម្ពុជាត្រូវបានធ្វើឡើងតាមរយៈប្រទេស
ទី៣។
ការអំពាវនាវនេះដែលត្រូវបានបង្ហោះនៅលើ Blog
ផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃទី៣០ខែមិថុនា លោក John C Tsang
បានលើកឡើងថា ក្រុមហ៊ុនថៃ
និងវៀតណាមនាំចូលអង្ករពីកម្ពុជាក្នុងតម្លៃទាប
ហើយបន្ទាប់ពីកែច្នៃបន្ថែមទើបនាំចេញបន្តទៅកាន់ហុងកុង។
តួលេខផ្លូវការបង្ហាញថា
ហុងកុងស្ថិតនៅលំដាប់ទី៣០ទាក់ទងនឹងការនាំចូលអង្ករពីកម្ពុជា
ក្នុងនោះទទួលបានផ្ទាល់៤៧៤តោនក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ។
ហុងកុងបាននាំចូលអង្ករសរុប ១៣៥ ៤០០តោនពីក្នុងតំបន់
ធៀបនឹងរយៈពេលដូចគ្នា
ហើយកម្ពុជាមានចំនួនតែ០,៣៤ភាគរយក្នុងចំនួននោះ។
ប្រទេសថៃស្ថិតលើលំដាប់លើគេក្នុងបញ្ជីដោយមានប្រហែល ៤៨ភាគរយ
ហើយវៀតណាមស្ថិតនៅលំដាប់ទីពីរដោយមានប្រហែល៣៨ភាគរយធៀបនឹងរយៈពេល
ដូចគ្នា។
លោក វណ្ណ ដាវីតវិចិត្រ អគ្គលេខាធិការរងនៅសម្ព័ន្ធអ្នកផលិត
និងនាំចេញអង្ករកម្ពុជា បាននិយាយថា
វាល្អសម្រាប់ឧស្សាហកម្មនាំចូលអង្ករទាំងមូលក្នុងការទទួលបាន
ដំណឹងពីហុងកុង។
លោកបានបញ្ជាក់ថា៖
«យើងគ្រាន់តែបានកំណត់ចំនួនអង្ករដែលបាននាំចេញទៅកាន់ទីក្រុង
ហុងកុងនៅពេលបច្ចុប្បន្ន
ហើយវាល្អដែលអង្ករកម្ពុជាអាចទទួលបានចំណែកកាន់តែធំលើទីផ្សារ
នេះ»។ ប៉ុន្តែលោករំពឹងថា
នឹងមិនមានផលប៉ះពាល់វិជ្ជមានដ៏ធំនោះទេដល់ឧស្សាហកម្មនេះ
ដោយសារតែហុងកុងមិនមែនជាទីផ្សារធំសម្រាប់អង្ករក្រអូប។
លោកបានបន្តថា៖
«អង្ករក្រអូបគឺជាប្រភេទអង្ករដ៏សំខាន់ក្នុងការនាំចេញទៅ
ហុងកុងពីកម្ពុជាពេលនេះប៉ុន្តែការប្រើប្រាស់អង្ករក្រអូបនៅហុងកុង
គឺមានកំណត់ដែលនៅ ដាច់ឆ្ងាយពីអង្ករស»៕ PB
No comments:
Post a Comment