A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 22 June 2013

Opposition officials said government ministers, including deputy ministers and senior ministers, want to change a national leader (prime minister) មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ថា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ (រួមទាំងឧបនាយករដ្ឋមន្រ្តី និង ទេសរដ្ឋមន្រ្តីផង) មាន​ឆន្ទៈ​ផ្លាស់​ប្ដូរ​មេ​ដឹកនាំ (តើនេះមានន័យថា ឧបនាយករដ្ឋមន្រ្តី សុខ អាន ឧបនាយករដ្ឋមន្រ្តី ទា បាញ់ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ចង់ផ្លាស់ប្តូរ ហ៊ុន សែន ចេញពីដំណែងនាយករដ្ឋមន្រ្តីឬ?)

កន្លង​ទៅ​នេះ លោក ហ៊ុន សែន ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​វាយ​ប្រហារ​ជា​ពាក្យ​សំដី​ទៅ​លើ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ចាស់​ដៃ។ ប៉ុន្តែ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ វាយ​តប​មក​វិញ​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ជាច្រើន​នាក់ ពុំ​ពេញ​ចិត្ត​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន នោះ​ឡើយ។
ដោយ សួន សុផលមុន្នី RFA
2013-06-21
បក្ស​សង្គ្រោះ​ជាតិ ៦១០
សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​វេទិកា​បក្ស នា​វត្ត​ផ្ដាច់ព្រាត ឃុំ​បវេល ស្រុក​បវេល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Soun Sophalmony
គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល និង​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ច្រើន​នាក់ មាន​ឆន្ទៈ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹកនាំ​រដ្ឋាភិបាល​របស់​ប្រទេស​ កម្ពុជា នា​ពេល​បច្ចុប្បន្ន​ចេញ ហើយ​បោះឆ្នោត​ជ្រើស​រើស​អ្នក​ដឹក​នាំ​ថ្មី​ជំនួស​វិញ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​មន្ត្រី​គណបក្ស​កាន់​អំណាច​ច្រាន​ចោល ដោយ​អះអាង​ថា ការ​និយាយ​បែប​នេះ​ជា​ការ​មួលបង្កាច់​ដើម្បី​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ​ របស់​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ។
ថ្លែង​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៩ ខែ​មិថុនា នៅ​ចំពោះ​មុខ​សកម្មជន និង​អ្នក​គាំទ្រ​ជាច្រើន​រយ​នាក់​នៅ​ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​បង្ហើប​ថា អ្នក​ទាំង​នោះ​មាន​ឋានៈ​ជា​ឧបនាយក​រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​ជា​មន្ត្រី​ពាក់​ផ្កាយ​៣ ទៅ​ផ្កាយ​៤ ធុញ​ថប់​នឹង​ការ​ដឹក​នាំ​របស់​មេ​ដឹក​នាំ​ប្រទេស​កម្ពុជា បច្ចុប្បន្ន ហើយ​ពួក​គេ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ៖ «មាន​អស់​លោក​ជា​ឧបនាយក​ រដ្ឋមន្ត្រី មាន​អស់​លោក​ជា​ផ្កាយ​៣​ផ្កាយ​៤ មាន​អស់​លោក​ឋានៈ​ធំៗ​នៅ​ក្នុង​រដ្ឋាភិបាល នៅ​ក្នុង​គណបក្ស​កាន់​អំណាច ក៏​គេ​មើល​ឃើញ​ថា ពេល​វេលា​ដែល​ត្រូវ​ដូរ​មក​ដល់​ហើយ។ គេ​ធុញ​ថប់​នឹង​អ្នក​ដឹក​នាំ​បច្ចុប្បន្ន​ដែរ គេ​ធុញ​ថប់​នឹង​បក្ខពួក​និយម គ្រួសារ​និយម ប៉ុន្តែ​គេ​ថា​មិន​កើត គេ​រើ​មិន​រួច​ខ្លាច​គ្រោះ​ថ្នាក់»

លោក​បន្ត​ថា មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ពួក​គេ​បាន​បញ្ជូន​កូន​ចៅ​ឲ្យ​ទៅ​ជួប​រូប​លោក​ស្ងាត់ៗ​ជជែក​គ្នា​ពី​ការងារ​ នេះ។ ទន្ទឹម​គ្នា​នេះ លោក កឹម សុខា បាន​រិះ​គន់​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ជាង ៣០​ឆ្នាំ។
ឆ្លើយ​តប​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រតិកម្ម​ថា លោក​ហាក់​ដូច​ជា​ពុំ​មាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ទៅ​លើ​បុគ្គល​លោក កឹម សុខា នេះ​ទេ។ ការ​លើក​ឡើង​របស់​លោក​គ្រាន់​តែ​ជា​ភាសា​មួយ​នៅ​ក្នុង​ន័យ​យុទ្ធនាការ​រក​ សំឡេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ។
ក្នុង​រយៈពេល​ជា​បន្តបន្ទាប់​មក​នេះ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​ពី​សំណាក់​ប្អូន​ប្រុស​បង្កើត​របស់​ខ្លួន គឺ​លោក កឹម សុខុន។
រឿង​ទាំង​នោះ​មាន​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ ការ​បរិហារ​គ្នា​ដោយ​ពាក្យ​សម្ដី​របស់​លោក កឹម សុខា ជាមួយ​លោក សម រង្ស៊ី មុន​ពេល​គណបក្ស សម រង្ស៊ី រួបរួម​គ្នា​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រៅ​ពី​នេះ នៅ​មាន​រឿង​លោក កឹម សុខា ធ្វើ​អត្ថាធិប្បាយ​ប៉ះពាល់​ដល់​គុក​ទួលស្លែង ដែល​នាំ​ឲ្យ​មាន​ការ​ញុះញង់​ធ្វើ​បាតុកម្ម និង​រឿង​ចុង​ក្រោយ​នេះ គឺ​ជា​រឿង​ដែល​គេ​ចោទ​ថា លោក កឹម សុខា មាន​ជាប់​ពាក់ព័ន្ធ​ទៅ​ស្រី​កំណាន់​ចិត្ត​នៅ​ខេត្ត​ព្រៃវែង រហូត​មាន​ការ​ប្ដឹង​ផ្ដល់​ទៅ​ស្ថាប័ន​តុលាការ​ថែម​ទៀត។
ឆ្លើយ​តប​បញ្ហា​នេះ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បកស្រាយ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​ថា ការ​លើក​យក​រឿង​បុគ្គល​ផ្ទាល់​ខ្លួន​ទៅ​វាយ​ប្រហារ​មក​លើ​រូប​លោក​ជា​ បន្តបន្ទាប់​មក​នេះ បាន​ធ្វើ​ឲ្យ​មាន​ភាព​ល្បីល្បាញ ហើយ​ប្រជាពលរដ្ឋ​ស្គាល់​រូប​លោក​កាន់​តែ​ច្រើន៖ «មួយ​ថ្ងៃៗ​ជេរ កឹម សុខា សម រង្ស៊ី រាល់​ថ្ងៃ បង្ខូច​អើយ​បង្ខូច ប្រយ័ត្ន​រន្ទះ​បាញ់។ ពី​ដើម បងប្អូន​អ្នក​បាត់ដំបង បន្ទាយមានជ័យ សៀមរាប អត់​សូវ​ស្គាល់ កឹម សុខា ទេ ស្រាប់​ឥឡូវ​គេ​ជេរ​តាម​ទូរទស្សន៍​រាល់​ថ្ងៃ កឹម សុខា ទៅ​ណា​គេ​មក​រាប់​រយ​រាប់​ពាន់»
ទាក់ទិន​ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ ប៉ុន្តែ​លោក​ផ្ដល់​អនុសាសន៍​ជា​រួម​ថា នៅ​ក្នុង​សង្គម​មួយ នៅ​ក្នុង​ស្ថាប័ន​មួយ និង​នៅ​ក្នុង​សង្គម​គ្រួសារ​មួយ តែង​តែ​មាន​ទស្សនៈ​នយោបាយ​ផ្សេងៗ​គ្នា។ ដូច្នេះ​ហើយ នៅ​ក្នុង​គណបក្ស​ប្រឆាំង នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​សង្គម​គ្រួសារ​មួយ និង​នៅ​ក្នុង​សហគមន៍​មួយ គឺ​មាន​ទស្សនៈ​ចម្រុះ ពុំ​មែន​ជា​រឿង​ចម្លែក​ទេ។ ប៉ុន្តែ​រឿង​ចម្លែក គឺ​រឿង​លោក​មិន​សប្បាយ​ចិត្ត​ចំពោះ​អ្នក​នយោបាយ ដែល​ចេះ​តែ​នាំ​គ្នា​ដុត​កំហឹង​ទៅ​វិញ​ទៅ​មក។
លោក កែម ឡី៖ «រឿង​ទី​២ ដែល​ខ្ញុំ​មិន​សប្បាយ​ចិត្ត ដោយសារ​តែ​យើង​ជា​អ្នក​នយោបាយ ភាគ​ច្រើន​យើង​អត់​បាន​ផ្ដោត​ទៅ​លើ​គោល​នយោបាយ​ដែល​ល្អៗ ដែល​យើង​បាន​រួម​គ្នា​ផលិត​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន ពន្យល់​ប្រជាពលរដ្ឋ​អោយ​បាន​ច្រើន យើង​ខំ​ព្យាយាម​បង្កើត​បញ្ហា​បន្ត​ទៀត ខ្ញុំ​គិត​ថា មិន​ចំណេញ​ទៅ​ដល់​ប្រជាពលរដ្ឋ ហើយ​ក៏​មិន​ចំណេញ​ទៅ​ដល់​ប្រទេស​ជាតិ​ដែរ។ ហើយ​ទី​៣ ទោះ​បី​សារ​ពិត​ក្ដី មិន​ពិត​ក្ដី ធ្វើ​ឲ្យ​មាន​កំហឹង​នយោបាយ​ថែម​ទៀត​ក៏​អាច​ថា​បាន»
នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ នេះ ថ្វី​ត្បិត​ថ្ងៃ​ឃោសនា​រក​សំឡេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​មិន​ទាន់​ចូល​មក​ ដល់​ក៏ដោយ ប៉ុន្តែ​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ បាន​បើក​យុទ្ធនាការ​ឃោសនា​ជា​បន្តបន្ទាប់​នៅ​ពេល​ពួក​គេ​ចុះ​ជួប​សកម្មជន និង​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៣ នេះ មាន​រឿង​ចម្រូងចម្រាស​កើត​ឡើង​ច្រើន​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​រួម​គ្នា​បង្កើត​ឡើង​ដោយ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី។ ហើយ​រឿងរ៉ាវ​ទាំង​នោះ ភាគ​ច្រើន​ពុំ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​គណបក្ស​នោះ​ឡើយ។
ប្រជាពលរដ្ឋ​កត់​សម្គាល់​ថា ការ​បោះឆ្នោត​បួន​អាណត្តិ​កន្លង​ទៅ ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក ការ​វាយ​ប្រហារ​គ្នា​របស់​មេ​ដឹកនាំ​គណបក្ស​នយោបាយ បាន​ក្លាយ​ទៅ​ជា​វប្បធម៌​មួយ​កំពុង​ពេញ​និយម​នៅ​ក្នុង​សង្គម​កម្ពុជា ហើយ​ជា​ពិសេស រឿង​បុគ្គល​ផ្ទាល់​ខ្លួន​របស់​មេ​ដឹកនាំ​គណបក្ស​នយោបាយ។ បន្ទាប់​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​១៩៩៨ មក គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​គណបក្ស​មាន​កម្លាំង​ខ្លាំង​សម្បូរ​ធនធាន ហើយ​ក៏​ជា​គណបក្ស​មាន​ល្បិច​កល​ច្រើន​ជាង​គណបក្ស​ប្រឆាំង។ ជាក់​ស្ដែង មាន​អតីត​មន្ត្រី​គណបក្ស​នយោបាយ​ជា​ច្រើន​នាក់ ក្នុង​នោះ​រាប់​ទាំង​មន្ត្រី​គណបក្ស​ប្រឆាំង​ផង ត្រូវ​បាន​គណបក្ស​ប្រជាជន​អូស​ទាញ​យក​ទៅ​ប្រើប្រាស់​ដើម្បី​វាយ​បក​មក​លើ​ គណបក្ស​ប្រឆាំង។
ក្រុម​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត យល់​ថា ការ​លើក​យក​រឿង​រ៉ាវ​បុគ្គល​ផ្ទាល់​ខ្លួន​មក​វាយ​ប្រហារ​គ្នា​របស់​អ្នក​ នយោបាយ និង​មេ​ដឹក​នាំ​គណបក្ស​នយោបាយ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយ​ភាព​គណបក្ស​នយោបាយ​មួយ ហើយ​គណបក្ស​នយោបាយ​មួយ​ផ្សេង​ទៀត អាច​កើត​ប្រជាប្រិយ​ភាព​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​ខាត​បង់ គឺ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។ ត្រង់​ចំណុច​នេះ ពួក​គេ​យល់​ថា ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត គួរ​ស្វែង​យល់​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ​នីមួយៗ​អោយ​ច្បាស់ មុន​នឹង​សម្រេច​ចិត្ត​បោះឆ្នោត​ជ្រើស​តាំង​តំណាង​របស់​ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

6 comments:

Anonymous said...

Looks like Sok An, Tea Banh or Hor Namhong want to be PM too, that's why they want to change Hun Sen.

Anonymous said...

ចំពោះ លោក កឹម សុខា សូមលោកប្រយ័ត្នចំពោះការនិយាយស្តីបន្តិច សូមកុំប្រើភាសារខ្លះដែលនាំឲ្យប្រជាជនមើលឃើញថាលោកកំពុងក្រអើតក្រទមនិងប្រជាប្រីយភាព ដូចជាថា «មួយថ្ងៃៗជេរ កឹម សុខា សម រង្ស៊ី រាល់ថ្ងៃ បង្ខូចអើយបង្ខូច ប្រយ័ត្នរន្ទះបាញ់។ ពីដើម បងប្អូនអ្នកបាត់ដំបង បន្ទាយមានជ័យ សៀមរាប អត់សូវស្គាល់ កឹម សុខា ទេ ស្រាប់ឥឡូវគេជេរតាមទូរទស្សន៍រាល់ថ្ងៃ កឹម សុខា ទៅណាគេមករាប់រយរាប់ពាន់»។ ពាក្យថា «ប្រយ័ត្នរន្ទះបាញ់» គួរមិនត្រូវបានប្រើ ហើយជំនួសមកវិញនូវពាក្យ «មួយថ្ងៃៗជេរ កឹម សុខា សម រង្ស៊ី រាល់ថ្ងៃ បង្ខូចអើយបង្ខូច ប៉ុន្តែយើងខ្ញុំជឿជាក់លើសុភវិនិច្ឆ័យបងប្អូនគឺខ្ញុំបាទ-យើងខ្ញុំមិនដូច្នោះទេ។ ពីដើម បងប្អូនអ្នកបាត់ដំបង បន្ទាយមានជ័យ សៀមរាប អត់សូវស្គាល់ កឹម សុខា ទេ ស្រាប់ឥឡូវគេជេរតាមទូរទស្សន៍រាល់ថ្ងៃ កឹម សុខា ទៅណាគេមករាប់រយរាប់ពាន់»។

Stone said...

Do you believe deputy PMs, senior ministers, ministers ask their servants to negotiate with wine producer (Kem Soka)?Please think about wine producer (Kem Sokha) speach, HE Sam Rainsy.

Anonymous said...

22 June 2013 2:10 am,

Hey, Vietnamese (Yuon) Vietnamese dog eater, how hypocrite are you?

Are you one of Yuon/Vietnamese criminals living and being born in Cambodian who tries to make your Yuon CPP stay in power so that you try to get away from your crime and crook you committed.

Anonymous said...

There is some true to what the opposition officials said, but the gain is not enough to tip the scales. Not now anyway. However, it is enough evidents to make Prime Minister Hun Sen bits his finger nials. It's about a year ago, Prime Minister Hun Sen said he was not worry about the two opposition parties merged. Now, he knows that the CNRP is getting stronger and having to gain more supporters in a short period of time. Prime Minister Hun Sen must realizes now that only take a single straw to break the camel's back. That is why he is starting to use dirty politice by getting rid of many opposition members from the national legistative body and taking away their immunity as well as trying to use kangaroo court to attack Kem Sokha, the opposition leader.

Anonymous said...

For this year election fever, the Cambodian military remain silent, creates no commotion, except just a few hand full that we know who are very close to the prime mister. I love way the country sound when the military bits its tongue. If we compare with Thailand during Yungluck and Abbhisit campaign, Cambodian military is acting spectacularly cooler than the Thai military who was acting more like the politicians than the soldiers. Yes, the Cambodian opposition party is right for somewhat. They are certianly gain more supporst from all sore of life.
The problem with Prime Minister Hun Sen is his carelessness and believe that he is the untouchable and the irreplaceble. He needs to remember that he is not Kim Jong il and Cambodia is not North Korea. As he is getting richer, he begin to abandon his base that has supported him for the last thirty years by aligning himself with those who have the money to give to him, and believe that the power of money can always buys loyalty and totally forget where he came. It is a wait and see if the shraw can actually break the camel's back. For now it is hard to say, but for the next five years is very crucial to watch. When that day came, I believe Cambodia will get a new face lift.