ដោយ យន់ សាមៀន RFA
2013-06-22
2013-06-22

ក្រុមសមត្ថកិច្ច និងកម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា
(Sabrina) នៅខេត្តកំពង់ស្ពឺ ប៉ះទង្គិចគ្នា នៅថ្ងៃទី៣ មិថុនា
ឆ្នាំ២០១៣។
IDEA Photo
លិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ លោក វង សូត
និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ កាលពីចុងខែឧសភា
ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រ ម្សិលមិញ ឲ្យដឹងថា
ក្រុមហ៊ុន ណៃគី ព្រួយបារម្ភចំពោះអំពើហិង្សាលើកម្មករកាលពីថ្ងៃទី២៧
ឧសភា ដែលបានបណ្ដាលឲ្យស្ត្រីមានផ្ទៃពោះចំនួនពីរនាក់រលូតកូន
និងកម្មករមួយចំនួនទៀតរងរបួស។
ក្រុមហ៊ុននេះស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា រកមូលហេតុដែលបានបង្កឲ្យមានអំពើហិង្សានេះ និងសូមឲ្យរដ្ឋាភិបាលផ្តល់ការគាំទ្រដល់កម្មករដែលបានរងរបួសក្នុង ការបង្ក្រាបនោះ។ លិខិតបន្តថា លក្ខខណ្ឌក្រមសីលធម៌របស់ក្រុមហ៊ុន ណៃគី បានធានាថា កម្មករទាំងអស់ត្រូវបានគោរពសិទ្ធិនៃការប្រមូលផ្តុំ និងសិទ្ធិសម្ដែងមតិដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង និងសងសឹក។
ក្រុមហ៊ុននេះក៏បានសុំឲ្យរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់ ទៅលើកម្មករ ដូចអ្វីដែលក្រុមហ៊ុន ណៃគី បានសម្ដែង ហើយគ្រោងសហការនឹងរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហារបស់កម្មករ។
ក្រោយពីការបង្ក្រាបបាតុកម្មនេះ តំណាងសហជីពកម្មករមកពីសហជីពសេរីកម្មករចំនួន ៨នាក់ ត្រូវបានចាប់ខ្លួន និងកំពុងជាប់ការឃុំឃាំងរង់ចាំសវនាការ។ សហជីពសេរីកម្មករ ក៏បានជំរុញឲ្យក្រុមហ៊ុន ណៃគី ជួយអន្តរាគមន៍ដោះលែងតំណាងសហជីពទាំង ៨នាក់នោះ។
រដ្ឋលេខាធិការក្រសួងការងារ លោក អុំ មាន កាលពីថ្ងៃសុក្រ បានបដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទងទៅនឹងសំណើរបស់ក្រុមហ៊ុន ណៃគី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment