A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 8 June 2013

More Chinese students interested in Khmer language និស្សិត​ជនជាតិ​ចិន ចាប់អារម្មណ៍​លើ​ភាសា​ខ្មែរ​

Read in Egnlish here.
 
(ថ្ងៃទី 8 មិថុនា 2013,) | ដោយ: សូផុន CEN

យូណាន-ប: យូ​ណាន​-​ចិនៈ និស្សិត​ចិន​នៅ​ខេត្ត​យូ​ណាន ក៏ដូចជា​នៅ​ប្រទេស​ចិន តែងតែ​ចង់​រៀន​ភាសា​ខ្មែរ​ច្រើនឡើងៗ ហើយ​និស្សិត​ជាច្រើន​ទៀត បាន​ចេះ​ភាសា​ខ្មែរ ខ្លះ​ចេះ​ច្រើន ខ្លះ​ចេះ​តិចតួច តាមរយៈ​ពេលដែល​ពួកគេ​បាន​សិក្សា​នៅ​មហាវិទ្យាល័យ​ភាសា​ខ្មែរ នៃ​សកល​វិទ្យាល័យ​អន្តរជាតិ​ចិន​នៅ​ខេត្ត​យូ​ណាន​, ក្វាង​ស៊ី​, ក្វាង​ចូ​វ​, ប៉េកាំង​។​ល​។​

​យុវជន វាំង យី​ហ្សន ដែលមាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា សំណាង បាន​និយាយថា សព្វថ្ងៃនេះ គាត់​កំពុង​រៀន​ភាសា​ខ្មែរ នៅ​មហាវិទ្យាល័យ​ភាសា​ខ្មែរ នៃ​សកល​វិទ្យាល័យ​អន្តរជាតិ​យូ​ណាន​។ វាំង យី​ហ្សន បាន​មកជួយ​បកប្រែ និង​លក់ទំនិញ​នៅក្នុង​ការតាំងពិព័រណ៍​នៅ​ពន្លា​របស់​កម្ពុជា​ដែរ​។ វាំង បាន​និយាយថា មូលហេតុ​ដែល​គាត់ រៀន​ភាសា​ខ្មែរ ព្រោះ​គាត់​យល់ថា ភាសា​ខ្មែរ ក៏​ជា​ភាសា​បរទេសមួយ​សំខាន់ ដែលមាន​ជា​យូរលង់​ណាស់​មកហើយ​។
​វាំង បាន​និយាយថា "​ខ្ញុំ​ស្រឡាញ់​និង​ចូលចិត្ត​ជនជាតិខ្មែរ​និង​ប្រទេស​កម្ពុជា ហើយ​ភាសា​ខ្មែរ កាន់តែ​ចាំបាច់​សម្រាប់​កុមារ យុវជន និង​ប្រជាជន​ក្នុង​តំបន់​។ ហេតុនេះ​បើ​យើង​រៀន​ចេះ ពេល​នៅមាន​មនុស្ស​ចេះ​តិច និង​បាន​មុនគេ យើង​អាចទាក់ទង​រកស៊ី ធ្វើការ​បាន​ប្រយោជន៍​។ ខ្ញុំ​ចូលចិត្ត​អង្គរវត្ត "​។

​ចំណែក​ សុជាតា (​ឈ្មោះ​ជា​ភាសា​ចិន យ៉ាង​យី​ង​) និស្សិត​សកល​វិទ្យាល័យ​អន្តរជាតិ​យូ​ណាន​ដែរ បាន​និយាយថា ភាសា​ខ្មែរ ជា​ភាសាបរទេស​សំខាន់​មួយ និង​នៅ​ជិតខាង​ប្រទេស​ចិន​ផង​។ ម្យ៉ាងទៀត ពី​យូរលង់​មក រហូត​សព្វថ្ងៃ អ្នកដឹកនាំ និង​ប្រជាជន​ចិន និង​ខ្មែរ មាន​ទំនាក់ទំនង និង​សហការ​គ្នាច្រើន​វិស័យ​។​


​សុជាតា បាន​និយាយ​បន្តថា គាត់​រៀន​ភាសា​ខ្មែរ ដើម្បី​រក​ការងារ​ធ្វើ និង​អាច​រកស៊ី​ជាមួយ​ប្រជាជន​ខ្មែរ ព្រោះ​ខេត្ត​យូ​ណាន ពិសេស​ទីក្រុង​គុន​មិញ និង​ប្រទេស​ចិន ជា​មិត្ត និង​ការរកស៊ី និង​ធ្វើការ​ទាំង​ឯកជន និង​រដ្ឋ កាន់តែ​ជិតស្និទ្ធ និង​ច្រើនឡើងៗ​។ ហេតុនេះ​ការចេះ​ភាសា​ខ្មែរ ពេល​ជនជាតិ​ចិន​ដទៃទៀត មិនទាន់​ចេះ​ច្រើន ខ្លួន​នឹង​អា​ចរក​ប្រយោជន៍​បាន​មុន​៕
- See more at: http://www.cen.com.kh/localnews/show_detail/135?token=YWRkZWFjNT#sthash.ZR23q9Rp.dpuf

No comments: