Kem Sokha (C), Vice President of the Cambodia National Rescue Party, seen
during a demonstration in Phnom Penh, on May 20, 2013.(ថ្ងៃទី 8 មិថុនា 2013,) | ដោយ: មុនីរាជ CEN
ភ្នំពេញ:
ក្រសួងមហាផ្ទៃ បានអញ្ជើញលោក កឹម សុខា ប្រធានស្តីទី
គណបក្សសង្គ្រោះជាតិ ទៅពិភាក្សានៅព្រឹកថ្ងៃទី៨ ខែមិថុនា
ឆ្នាំ២០១៣នេះ ស្តីពីការការពារសន្តិសុខ សុវត្ថិភាព
នៅពេលដែលក្រុមជនរងគ្រោះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ហែក្បួនមហាបាតុកម្ម ទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ
ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
លោកកឹម សុខា មិនបានទៅតាមការអញ្ជើញនោះទេ ក៏ប៉ុន្តែលោកបានបញ្ជូនតំណាងរបស់គណបក្សសង្គ្រោះជាតិទៅជំនួសវិញ។
តំណាងគណបក្សសង្គ្រោះជាតិនោះ មានចំនួនបីរូបគឺ លោក គួយ ប៊ុនរឿន លោក គង់ បូរ៉ា និងលោក ឡុង រី បានជួបពិភាក្សាជាមួយលោក ឆាយ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតក្នុងអគ្គស្នងការនគរបាលជាតិ ទាក់ទងទៅនឹងបញ្ហាការពារសុវត្ថិភាព លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៩ មិថុនា ឆ្នាំ២០១៣ ក្នុងព្រឹត្តិការណ៍មហាបាតុកម្មរបស់ក្រុមជនរងគ្រោះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីឲ្យលោក កឹម សុខា ដុតធូប សុំទោសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម នៅក្នុងគុកទួលស្លែង។

- See more at: http://www.cen.com.kh/localnews/show_detail/19?token=ZmViMjljMj#sthash.KR2ooPDz.dpuf
លិខិតរបស់ក្រសួងមហាផ្ទៃជូនចំពោះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ

No comments:
Post a Comment