A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 16 June 2013

How Lasers Helped Find a Lost City in Cambodia’s Jungle (Video) ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​អតីត​រាជវាំង​បុរាណ​នៅ​ភ្នំ​គូលែន


June 15, 2013 
http://allthingsd.com lost_cityIt’s always cool when something new helps unearth something incredibly old and previously unknown. That’s exactly what a few Australian researchers have done in the jungles of Cambodia.
Damien Evans (pictured), an archaeologist with the University of Sydney, is a bit of an Indiana Jones with a GPS receiver and a laser-carrying helicopter. He and his team led correspondents with Australia’s The Age on an expedition to explore a forgotten city complex called Mahendraparvata not far from the popular tourist attraction Angkor Wat. Angkor Wat dates to about the year 1125 and is to this day considered the world’s largest religious monument.
They found it using a technology called lidar, which isn’t, strictly speaking, new: It has been around since the 1960s. But its application to the field of archeology has been yielding some impressive results recently, especially when it comes to finding lost cities in jungles. Last year it was used to locate another lost city in the jungles of Honduras.
Lidar scans taken from a helicopter that had flown over the site were combined with GPS coordinates, giving archeologists the precise location of where the ruins are, essentially hiding under the growth of jungle.
The Age also sent a cameraman who shot the 10-minute video below.


(Image is a screen grab from an early portion of the video.)
ដោយ ហង្ស សាវយុត RFA
2013-06-16
កំណាយ ភ្នំ​គូលែន ៣០៥
រណ្ដៅ​កំណាយ​ដែល​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​បូរាណ​វិទ្យា (ADF) បាន​ជីក​ដើម្បី​ស្រាវជ្រាវ នៅ​ជិត​ភូមិ​អន្លង់ធំ លើ​ខ្នង​ភ្នំ​គូលែន ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Hang Savyouth
មន្ត្រី​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ​ប្រាសាទ​បូរាណ និង​ក្រុម​អ្នក​ធ្វើ​កំណាយ​បូរាណ​វិទ្យា​បាន​អះអាង​ស្រប​គ្នា​ថា គេ​ទើប​តែ​រក​ឃើញ​ទីតាំង​អតីត​ព្រះបរម​រាជវាំង​សម័យ​បូរាណ​នៃ​រាជធានី មហិន្ទ្របព៌ត ដែល​មាន​អាយុកាល​ជាង ១២០០​ឆ្នាំ​ហើយ។ ទីតាំង​អតីត​​​​​រាជវាំង​បូរាណ​នោះ នៅ​កប់​ក្រោម​ដី ដោយ​មាន​ព្រៃ​ក្រាស់​​ដុះ​គ្រប​នៅ​លើ​​ខ្នង​ភ្នំគូលែន។

អគ្គនាយក​អាជ្ញាធរ​អប្សរា គឺ​លោក ប៊ុន ណារិទ្ធិ។ លោក​បាន​មាន​ប្រសាសន៍​នៅ​​រសៀល​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មិថុនា ថា កាល​ពី ៤-​៥​ខែ​មុន ក្រុម​អ្នក​បូរាណវិទ្យា​មក​ពី​ស្ថាប័ន​ប្រមាណ ៧-៨ ដែល​ធ្លាប់​ស្រាវជ្រាវ​នៅ​តំបន់​អង្គរ បាន​សហការ​គ្នា​ចូល​វិភាគទាន​ជាមួយ​អាជ្ញាធរ​អប្សរា ហើយ​បាន​ជួល​ក្រុមហ៊ុន​បរទេស​មួយ​​ដែល​មាន​ជំនាញ​ខាង​ថត​ពី​លើ​អាកាស ​ឱ្យ​ធ្វើ​ការ​ថត​យក​ទិន្នន័យ​នៅ​ក្រោម​ដី​ទៅ​លើ​តំបន់​ប្រាសាទ​បូរាណ​ចំនួន ៣​កន្លែង ​គឺ​នៅ​តំបន់​អង្គរ​មួយ​កន្លែង នៅ​ប្រាសាទ​កោះកែ មួយ​កន្លែង និង​នៅ​លើ​ខ្នង​ភ្នំ​គូលែន មួយ​កន្លែង។ ការ​ថត​នោះ គឺ​នៅ​តំបន់​ខ្នង​ភ្នំ​គូលែន ​បាន​រក​ឃើញ​ទីតាំង​មួយ​កន្លែង ដែល​គេសង្ស័យ​ថា ជា​អតីត​ព្រះ​បរម​រាជវាំង​នៃ​រាជធានី​មហិន្ទ្របព៌ត។
លោក ប៊ុន ណារិទ្ធិ៖ «គេ​បញ្ជូន​ទិន្នន័យ​ហ្នឹង​មក​ខាង​អាជ្ញាធរ​ អប្សរា​ហើយ ដូច្នេះ​វា​ត្រូវ​ការ​បកស្រាយ​ត​ទៅ​ទៀត។ ទិន្នន័យ​ហ្នឹង គេ​ថត​រូប​ពី​លើ​អាកាស​មក។ អា​ហ្នឹង​ការ​យល់​ឃើញ​របស់​គេ​ថា ច្បាស់​ហើយ ប៉ុន្តែ​យើង​ត្រូវ​ការ​តាម​ដាន​ត​ទៅ​ទៀត​ពី​អ្វីៗ ការ​បកស្រាយ​វា​មិនមែន​យើង​ទាន់​ជឿ​ថា ១០០% ទេ»
មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ទៅ​ ធ្វើការ​នៅ​ទី​នោះ ដើម្បី​ការពារ​ព្រៃ​ឈើ និង​ប្រាសាទ​បូរាណ​មួយ​ចំនួន​ដែល​គេ​រុក​រក​ឃើញ​ជា​បន្តបន្ទាប់។
​អ្នក​ស្រាវជ្រាវ​បូរាណ​វិទ្យា​មួយ​ក្រុម​របស់​អង្គការ​​​ឈ្មោះ មូលនិធិ​អភិវឌ្ឍន៍​បូរាណ​វិទ្យា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អេឌីអេហ្វ (ADF) បាន​ឱ្យ​ដឹង​ថា គេ​មាន​អំណះអំណាង​មួយ​ចំនួន ដើម្បី​បញ្ជាក់​ថា ទីតាំង​ក្រោម​ដី​ដែល​គេ​បាន​រក​ឃើញ​នោះ ​ពិត​ជា​អតីត​ព្រះ​បរម​រាជវាំង​នៃ​សម័យ​បុព្វកាល។
​អ្នក​គ្រប់គ្រង​មូលនិធិ​អភិវឌ្ឍន៍​បូរាណ​វិទ្យា លោក សឿ ពេជ្រ ​បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​តែង​ធ្វើ​កំណាយ​ជា​ច្រើន​កន្លែង​នៅ​លើ​ខ្នង​ភ្នំ​គូលែន នោះ ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៨ មក ហើយ​កាល​ពី​ឆ្នាំ​២០១០​ គឺ​ក្រុម​របស់​លោក​បាន​ចូល​ទៅ​ដល់​កន្លែង​ទីតាំង​អតីត​ព្រះ​បរម​រាជវាំង​នោះ ក៏​មាន​ការ​សង្ស័យ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្រុម​របស់​លោក​ពុំ​មាន​អំណះអំណាង​គ្រប់គ្រាន់​​ ដើម្បី​បញ្ជាក់​​ថា ទី​នោះ​ពិត​ជា​អតីត​ព្រះ​បរម​រាជវាំង​ទេ។ ទើបតែ​កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១២ គឺ​​ក្រុម​របស់​លោក​បាន​យក​ម៉ាស៊ីន​ថត សេស ទៅ​ថត​ទិន្នន័យ​ក្រោម​ដី ហើយ​អាច​បញ្ជាក់​ថា ទី​នោះ​គឺ​ពិត​ជា​អតីត​រាជធានី​មែន។
លោក សឿ ពេជ្រ៖ «យើង​រក​ឃើញ​ផ្លូវ​ហៃវេយ៍ (High Way) ២ ដែល​ខ្វែង​គ្នា ហើយ​ចំ​កណ្ដាល​មុខ​រាជធានី ហើយ​មួយ​ទៀត អំណះអំណាង​ពី​ខាង​បូរាណ​វិទូ ​រក​ឃើញ​កំណាយ​ទាំង​អស់​ គឺ​ជា​វត្ថុ​ប្រើប្រាស់​នៅ​ក្នុង​ព្រះ​បរម​រាជវាំង។ យើង​រក​ឃើញ​ដែរ កម្រាល​ប្រហែល​ជា ១​ម៉ែត្រ កប់​ទៅ​ក្រោម​ដី គឺ​ក្រាល​ដោយ​ឥដ្ឋ​ទាំង​អស់។ ពួក​ខ្ញុំ​មាន​ឯកសារ មាន​ទាំង​រូបថត​ពេល​ដែល​យើង​កំណាយ​ហើយ»
​ទោះ​យ៉ាង​ណា​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា នៅ​ទីតាំង​អតីត​ព្រះ​បរម​រាជវាំង​បូរាណ​នោះ បច្ចុប្បន្ន​គឺ​ជា​តំបន់​ព្រៃ​ក្រាស និង​មាន​គ្រាប់​មីន​ខ្លះៗ​ផង។
​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា លោក សឺន គង់ បាន​មាន​ប្រសាសន៍​ថា អតីត​រាជធានី​មហិន្ទ្រ​បព៌ត នៅ​លើ​ខ្នង​ភ្នំ​គូលែន​នោះ បាន​កសាង​ឡើង​ដោយ​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះនាម ជ័យវរ្ម័នទី២ នៅ​​ក្នុង​អំឡុង​ឆ្នាំ​​៨០២ នៃ​គ្រិស្ត​សករាជ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: