A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 16 June 2013

CNRP Mulls Future Amid Campaign ‘Disruptions’ បក្ស​សង្គ្រោះ​ជាតិ​រក​វិធី​ការពារ​ការ​រំខាន​ពី​សំណាក់​សកម្មជន​បក្ស​កាន់​អំណាច


Senior members of the Cambodia National Rescue Party (CNRP) met Friday night to discuss whether their party should continue to contest the July 28 election or withdraw in the wake of a series of “disruptions” over the past week, a party spokesman said.
“We have suffered a number of disruptions everywhere when we host forums,” said former HRP lawmaker and CNRP spokesman Yem Ponhearith. 
“We deserve a fair contest, but we cannot access the media since it is controlled [by the ruling party]. So, only senior leaders in the party will attend the meeting to decide whether or not to contest the national election,” he said.
When asked about the meeting prior to its commencement on Friday evening, self-exiled CNRP president Sam Rainsy said by email that the party was “at a turning point.”
“The recent expulsion of all opposition National Assembly members from Parliament is an institutional coup d’etat. Cambodia is heading toward political instability,” Mr. Rainsy said.
“The CNRP is calling on the international community not to recognize the electoral farce being prepared by the Hun Sen government and to condemn and isolate any government arising from such a farce,” he said.
Following the hourlong meeting of senior party members in Phnom Penh, Mr. Rainsy said: “We reserve our position for further consideration. Anything is possible in the coming days.”
However, other senior members of the opposition had a more optimistic message to take from the meeting, but said that a press conference will be held next week to clarify the party’s position.

Yim Sovann, who is also a CNRP spokesman, said after the meeting that the party would hold a press conference on Thursday to discuss what he called “a sensitive issue,” which he would not disclose beforehand. “We have to move forward with what we have been doing so far,” he said. “We are not afraid—we do not stop our activities. We continue to double our activities. All the CNRP leaders are committed to face any challenge in the future.”
CNRP election candidate Mu Sochua said that the political environment “is not very conducive to free and fair elections,” and that “in the past few days, there have been a lot of political developments that we feel is not in the interest of the people and the nation.”
However, Ms. Sochua said, there is a consensus that “nothing is going to deter us from putting everything that we have” into the election.
Over the past two weeks, 27 members of the HRP and SRP have been sacked from the National Assembly and CNRP acting president Kem Sokha has been sued separately by S-21 survivor Chum Mey and a woman who claims to have been his mistress, while Prime Minister Hun Sen has threatened to sue him after the election for accusing his ruling party of mounting a dirty tricks campaign against him.
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី១៤ ខែ​មិថុនា ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​ទប់ទល់​នូវ​រាល់​ការ​រំខាន​ទៅ​លើ​គណបក្ស​ខ្លួន​ ពី​សំណាក់​គណបក្ស​គ្រប់គ្រង​អំណាច។ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​ការ​រំខាន​នៅ​ពេល​នេះ​ថា នឹង​អាច​ធ្វើ​អោយ​មាន​បរិយាកាស​មិន​ល្អ​នៅ​ក្នុង​រយៈពេល​ឃោសនា​បោះឆ្នោត។
ដោយ សុ ជីវី RFA
2013-06-15
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា​នឹង​ប្រើប្រាស់​វិធាន​ការ​តបត​ចំពោះ​ការ​រំខាន​សកម្មភាព​តាម​ មូលដ្ឋាន និង​ការ​វាយ​ប្រហារ​ផ្ទួនៗ​ទៅ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ ដែល​អាច​ជា​ចលនា​មហា​ជន សកម្មភាព​ការទូត និង​ការ​កៀងគរ​ចលនា​អន្តរជាតិ រួម​នឹង​ការ​ពិចារណា​ថា​ត្រូវ​បន្ត ឬ​ដក​ខ្លួន​ពី​ការ​បោះឆ្នោត​អាណត្តិ​ទី៥។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​រំខាន​ជា​ញឹកញាប់​ដល់​ សកម្មភាព​ចុះ​មូលដ្ឋាន​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ការ​ទម្លាក់​ស្លាក និង​ការ​វាយ​ប្រហារ​ក្រោម​រូបភាព​ជាច្រើន​ទៀត​ទៅ​លើ​មេ​ដឹកនាំ​គណបក្ស​នេះ។ លោក យឹម សុវណ្ណ បន្ត​ថា ប្រសិន​បើ​សកម្មភាព​បែប​នេះ​នៅ​តែ​បន្ត​នោះ ការ​ឃោសនា​បោះឆ្នោត​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គណបក្ស​នឹង​មាន​វិធាន​ការ​តបត។
យ៉ាង​ណា លោក យឹម សុវណ្ណ ពុំ​បាន​បញ្ជាក់​ទេ​ថា តើ​ការ​វាយ​ប្រហារ​ផ្ទួនៗ​ទៅ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ​មាន​សកម្មភាព​អ្វី​ខ្លះ​ឡើយ។
តាម​រយៈ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​ផ្សព្វផ្សាយ​ថា លោក កឹម សុខា ដែល​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រារាំង​នៅ​ពេល​ចុះ​ធ្វើ​វេទិកា​សាធារណៈ​នៅ​តាម​មូលដ្ឋាន ការ​តវ៉ា​ប្រឆាំង​ពី​សំណាក់​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​កម្ពុជា​ ប្រជាធិបតេយ្យ និង​ការ​បែក​ធ្លាយ​សំណុំ​រឿង​ស្ត្រី ដែល​អះអាង​ថា​ជា​ប្រពន្ធ​ចុង​លោក កឹម សុខា ជា​ដើម។ ការ​វាយ​ប្រហារ​ទាំង​នោះ​បាន​ឈាន​ដល់​ការ​ប្ដឹង​ផ្ដល់​ប្រធាន​ស្ដីទី​គណបក្ស ​នេះ​ទៅ​តុលាការ។
រហូត​មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​រាល់​សកម្មភាព​រំខាន​ទាំង​នោះ​ថា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ គណបក្ស​កាន់​អំណាច ដែល​ត្រូវ​ធានា​អោយ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌។
ការ​ចោទ​ប្រកាន់​នេះ ក៏​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ចោល។ លើស​ពី​នេះ មន្ត្រី​សមត្ថកិច្ច​តាម​មូលដ្ឋាន បាន​ណែនាំ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អោយ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​នៅ​ពេល​មាន​វេទិកា​សាធារណៈ​នៅ​មូលដ្ឋាន ដើម្បី​ពួក​គេ​មាន​វិធាន​ការ​រក្សា​សុវត្ថិភាព។
ចំណែក​ការ​បែក​ធ្លាយ​រឿង​ស្ត្រី​ដែល​អះអាង​ថា​ជា​ប្រពន្ធ​ចុង​លោក កឹម សុខា ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ក្នុង​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៥ ខែ​មិថុនា ច្រាន​ចោល​នូវ​ការ​លើក​ឡើង​ដែល​ថា​ជា​ការ​រៀបចំ​របស់​គណបក្ស​ប្រជាជន។
បើ​ទោះ​ជា​ពុំ​ទាន់​សម្រេច​ថា នឹង​យក​វិធាន​ការ​ណា​មួយ​នៅ​ឡើយ​ចំពោះ​សកម្មភាព​រំខាន​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា នៅ​តែ​បន្ត​សកម្មភាព​នៅ​តាម​មូលដ្ឋាន ហើយ​គ្រោង​ថា​នឹង​ទម្លាយ​អោយ​ដឹង​ពី​វិធាន​ការ​របស់​ខ្លួន​នៅ​ក្នុង​ សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​ក្រោយ គឺ​បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​នេះ​ត្រឡប់​ពី​ប្រទេស​ជប៉ុន វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Hun Phuc learned Yuon's tricks, and now is applying them on the election contest and the Khmer people.

If the election cannot be free and fair, then its results are worthless, therefore should be null and void.


Khmer Girl